• Flexa
  • Default ខាងលើក្រោមមេនុយ

នាង​យ៉ា​យ៉ា បង្អួត​ខ្សែ​ពេជ្រ​តម្លៃ​មហាសាល​

10 ខែ កន្លងទៅ សម្បត្តិ

នាង​យ៉ា​យ៉ា យូ​រ៉ា​សា​យ៉ា តារា​កូនកាត់​ថៃ​-​ន័​រវេ​ស ដ៏​មាន​ប្រជាប្រិយភាព​នោះបាន​ធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ថា​នាង​ជាតា​រា​ស្រី​ម្នាក់​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​គួរឱ្យ​ខ្នាញ់​ខ្លាំងណាស់ តាំងពី​នៅ​វ័យក្មេង​រហូតមកដល់​បច្ចុប្បន្ននេះ ពិសេស​នៅពេលដែល​តារា​ស្រីក្មេង​ខ្ចី​រូបនេះ​ពាក់​ពេជ្រ​ជ្រែក​ខ្លួន​អំឡុង​ការ បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​បើកសម្ពោធ​ផ្សារ​ទំនើប​ថ្មី​ដ៏​ធំ សម្បើម​អស្ចារ្យ​នៅ​ហូ​ហីន ។​នៅក្នុង​កម្មវិធី​ទាំងមូល​នាង​មាន​ភាពស្រស់ស្អាត​លេចធ្លោ​មែនទែន ជាមួយនឹង​ឈុត​គ្រឿង​ពេជ្រ​ដែលមាន​តម្លៃ​ថ្លៃ​មហាសាល​របស់​នាង​រហូត​ទៅដល់​២៥០​លាន​បាត ដែល​ស្មើនឹង​ប្រហាក់ប្រហែល​៧,២​លាន​ដុល្លារ​អាមេរិក និង​មាន​ទំហំ​រហូតដល់​ទៅ​៣៧០​កា​រ៉ាត់ ។​ចំពោះ​ការតុបតែង​ខ្លួន​ក្នុង​សម្លៀកបំពាក់​ពណ៌​ស គ្រង​ជាមួយនឹង​គ្រឿង​ពេជ្រ​ឈុត​ធំ​មានតម្លៃ​បែបនេះ ពិតជា​បានធ្វើឱ្យ​នាង​យ៉ា​យ៉ា​កាន់តែ​ស្រស់ស្អាត ទ្វេ​ឡើង​ថែម​មួយកម្រិត​ទៀត​និង​ព្រមទាំង​បានបង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​ថា​នាង​ជាតា​រា​ស្រី​មួយ​ដួង ដែល​មិន​ត្រឹម​តែមាន​ភាពលេច​ធ្លោ​នៅក្នុង​សង្គម​សិល្បៈ​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ក៏​ជា​អ្នកមាន​ថ្នាក់​សេដ្ឋីនី​ដែរ ។​ទន្ទឹមនឹងនេះ​នៅក្នុង​កម្មវិធី​ទាំងមូល​តារា​ស្រី​ដ៏​ស្រស់ស្អាត​រូបនេះ​ក៏បាន​បណ្តើរ​គូស្នេហ៍​សំណព្វចិត្ត​របស់ខ្លួន​គឺ​លោ​កណា​ដេ​ច គូ​គីមី​យ៉ា​យ៉ាង​សង្ហារ​បង្អួត​អ្នកគាំទ្រ​ឱ្យ​ផ្អើល​គ្រប់ៗ​គ្នា​ព្រមទាំង​បើក​ការទទួល​ស្វាគមន៍​ដោយ​សំឡេង​នៃ​ការស្រែក​ហ៊ោរ​កញ្ជ្រៀវ​គាំទ្រ​ពេញចិត្ត​យ៉ាងខ្លាំង​ក្លា​ផងដែរ ។ ចំណែកឯ​គឺ​អ្នកកាសែត​ប្រជែង​ជើង​គ្នា​តាម​ថត​ផ្តិត​យក​រូបភាព​ទាំង​មនុស្ស​ទាំង ខ្សែក​ពេជ្រ ក្រវិល​ពេជ្រ​គ្មាន​ឈប់​គ្មាន​ឈរ ។​គួរ​បញ្ជាក់ថា ឈុត​គ្រឿងអលង្ការ​ពេជ្រ​ដ៏​មានតម្លៃ​កប់​ពពក​នេះ គឺ​សុទ្ធតែ​ច្នៃ​មកពី​គ្រាប់ពេជ្រ​ទឹក​ល្អ​មាន​ភាពល្បីល្បាញ​ជា​យូរណាស់​មកហើយ ។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2