• Default ខាងលើក្រោមមេនុយ

តារា​សម្តែង​ចិន នាង ហ្វា​ន ពីង​ពីង សម្រស់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់​

4 ខែ កន្លងទៅ វុត្ថា

ចូលរួម​ពិធី​សម្ពោធ​ភាពយន្ត​ថ្មី​របស់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ តារា​សម្ដែង​ចិន Fan Bingbing បានធ្វើ​ឲ្យ​គ្រប់គ្នា​ចាប់អារម្មណ៍​ខ្លាំង​ម្ដងទៀត តាមរយៈ​សម្រស់​ស្រស់ស្អាត ជាពិសេស​ការតុបតែង​មុខ​និង​សក់​របស់​នាង​មើលទៅ​ក្មេង​ជាង​សព្វមួយដង​។​

​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ Fan Bingbing បាន​ចូលរួម​ពិធី​សម្ពោធ​ភាពយន្ត​ថ្មី​របស់​នាង​ដែលមាន​ចំណងជើង​ថា "I Am Not Madame Bovary”​។ មិន​ខុសពី​សព្វមួយដង តារា​ស្រី​វ័យ ៣៥​ឆ្នាំ​បានជ្រើសរើស​សំលៀកបំពាក់​ដ៏​ទាក់ទាញ​ក្នុងនាម​ជា​តួអង្គ​សំខាន់​ជាងគេ​ក្នុង​កម្មវិធី​ទាំងមូល ជាមួយ​រ៉ូ​ប​វែង​ពណ៌​សាច់មាន​ប៉ាក់​ឌិន​និង​រោមសត្វ​យ៉ាង​ស្រស់ស្អាត​។ តារា​សម្ដែង Li Chen ដែលជា​គូស្នេហ៍​របស់ Fan Bingbing ក៏​បានមក​ចូលរួម​អបអរ​ជាមួយ​មិត្តស្រី​របស់ខ្លួន​ដែរ​។​

​ចាប់ផ្ដើម​បញ្ចាំង​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ ភាពយន្ត "I Am Not Madame Bovary” គឺជា​ស្នាដៃ​ដឹកនាំ​របស់ Feng Xiaogang និង​និពន្ធ​ដោយ Liu Zhenyun​។ ក្រៅពី​តួឯក​ស្រី Fan Bingbing រឿងនេះ​មានការ​ចូលរួម​សម្ដែង​ពី​តារា​ល្បី​មួយចំនួនទៀត​ដូចជា Zhang Jiayi, Yu Hewei, Dong Chengpeng និង Guo Tao​។ ភាពយន្ត​នេះ​ថត​តាម​ប្រលោមលោក​ល្បី​មាន​ចំណងជើង​ដូចគ្នា របស់​អ្នកនិពន្ធ Liu Zhengyun កាលពី​ឆ្នាំ​២០១២ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2