• Flexa

តារា​ម៉ូ​ដែល ម្នាក់​ប្រកាស​លក់ខ្លួន​តាម​វេ​ប​សាយ​ដើម្បី​តម្រូវ​ការទិញ​ផ្ទះ​ថ្មី និង​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ទទួលបាន​តម្លៃ​រហូតដល់ ២,៩​លាន​ដុល្លារ​

3 សប្ដាហ៍ កន្លងទៅ ដានីន

​តារា​ម៉ូ​ដែល​អាមេរិក​ម្នាក់​ឈ្មោះ Giselle បានដាក់​ដេញថ្លៃ​លក់​ព្រហ្មចារី​របស់​នាង​នៅលើ​វិ​ប​សាយ​អាល្លឺម៉ង់ Cinderella Escorts កាលពីពេល​ថ្មីៗ ហើយ​ទទួលបាន​តម្លៃ​ខ្ពស់កប់ពពក​រហូតដល់ ២,៩​លាន​ដុល្លារ​។​

​ភ្នាក់ងារ​របស់​វិ​ប​សាយ Cinderella Escorts អះអាងថា អ្នក​ដែល​ដេញថ្លៃ​បាន​នេះ​គឺជា​អ្នកជំនួញ​នៅ​ប្រទេស​អារ៉ាប់​។ ឯ​តម្លៃ​ថ្លៃ​បន្ទាប់​គឺ ២,៨​លាន​ដុល្លារ ដែល​ដេញថ្លៃ​ដោយ​តារា​ហូលីវូដ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយថា អ្នកដេញថ្លៃ​ខ្ពស់បំផុត​គឺ​អ្នកជំនួញ​ម្នាក់​មកពី​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ដែលមាន​តម្លៃ ២,៥ លាន​អ៊ឺ​រ៉ូ (២,៩ លាន​ដុល្លារ​អាមេរិក​) ខណៈពេលដែល​តារាភាពយន្ត​ហូលីវូដ​ម្នាក់​ត្រូវបាន​គេ​និយាយថា បាន​ដេញថ្លៃ​ខ្ពស់​ជាងគេ​លំដាប់​ទី​ពីរ គឺ​ចំនួន ២,៤ លាន​អឺរ៉ូ (២,៨ លាន​ដុល្លារ​)​។​

​នាង Giselle និយាយថា នាង​នឹង​ប្រើ​លុយ​នេះ​ដើម្បី​បង់ថ្លៃ​មហាវិទ្យាល័យ ទិញ​ផ្ទះ​ថ្មី និង​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​។​

​តារា​បង្ហាញ​ម៉ូត​រូបនេះ​បាន​និយាយថា "​ខ្ញុំ​សប្បាយរីករាយ​ណាស់​ដែល​បានសម្រេច​ចិត្ត​លក់​ព្រហ្មចារិយ៍​របស់ខ្ញុំ​តាមរយៈ​វេ​ប​សាយ Cinderella Escorts ។ ខ្ញុំ​មិនដែល​សុបិន​ថា​ការដេញថ្លៃ​នឹង​កើនឡើង​ខ្ពស់​បែបនេះ​ទេ ហើយ​យើង​បានឃើញ​ឡើងដល់​ទៅ ២,៥ លាន​អឺរ៉ូ​។ នេះ​ជា​ក្តី​សុបិន​ក្លាយជា​ការពិត​។​

សុខភាព/បុរស/ស្ត្រី