• Giloba

ប្រទេស​ម៉ាឡេស៊ី បានដាក់​គម្រោង​ថ្មី​មួយ ដើម្បី​ជួយ​លើកទឹកចិត្ត ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ឲ្យ​ត្រឡប់​ក្លាយទៅជា «​មនុស្ស​ធម្មតា​» វិញ ស្រប​ពេលដែល​ប្រទេស​ថៃ កំពុង​ពេញនិយម​

5 ខែ កន្លងទៅ វុត្ថា

​កាលពីពេល​ថ្មីៗ​នេះ ប្រទេស​ម៉ាឡេស៊ី បានដាក់​គម្រោង​ថ្មី​មួយ ដើម្បី​ជួយ​លើកទឹកចិត្ត ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ឲ្យ​ត្រឡប់​ក្លាយទៅជា «​មនុស្ស​ធម្មតា​» វិញ​។ គម្រោង​នេះ ត្រូវ​អ្នកការពារ​សិទ្ធិមនុស្ស​ភេទ​ទី​៣ រិះគន់​ជាខ្លាំង​។

​គម្រោង​ថ្មី​មួយ​នេះ គឺ​ប្រមូលផ្តុំ​ដោយ​ក្រុម​អ្នកជំនាញ​ថ្នាំពេទ្យ គ្រូពេទ្យ​ចិត្តសាស្ត្រ និង​អ្នកជំនាញ​ខាង​សាសនា ដើម្បី​ជួយ​អប់រំ​តម្រែតម្រង់​ក្រុមមនុស្ស​ភេទ​ទី​៣ ឲ្យ​ប្រែក្លាយ​មានជីវិត ទៅជា​មនុស្ស​ធម្មតា​។ នេះ​ការបញ្ជាក់​របស់​សមាជិក​ក្រុមប្រឹក្សា​ម្នាក់ របស់​រដ្ឋាភិបាល Terengganu ដែលជា​រដ្ឋ​មួយ​របស់​សហព័ន្ធ​ម៉ាឡេស៊ី​។ លោក Ghazali Taib បាន​បង្ហើប​ទៀតថា គម្រោង​នេះ នឹងត្រូវ​អនុវត្ត នៅ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨​ខាងមុខ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​ភេទ​ទី​៣​ចូលរួម​ដោយ​ការ​ស្ម​គ្រ​ចិត្ត គ្មាន​ចាប់​បង្ខិតបង្ខំ​ឡើយ​។​

​សមាជិក​រដ្ឋាភិបាល​រូបនោះ បន្ថែមទៀតថា «​ទោះបីជា មនុស្ស​ភេទ​ទី​៣ ឬ​អ្នក​ប្តូរ​ភេទ ក៏ដោយ ក៏​ជា​មនុស្ស​រស់នៅ​ក្នុងសង្គម​ម៉ាឡេស៊ី​ដែរ​។ ដូច្នេះ គឺជា​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល ដែល​ត្រូវ​ផ្តល់​ផ្លូវ​មួយ ដើម្បី​ឲ្យ​ពួកគេ​មាន​ជម្រើស​ជីវិត​ត្រឹមត្រូវ​ល្អប្រសើរ ទៅ​ថ្ងៃ​ខាងមុខ​»​។​

​ដោយឡែក​សំរាប់​ប្រទេស​ថៃ វិញ​នោះ​គឺជា​រឿង​មួយ​ធម្មតា​ទៅហើយ ដែល​បុរស​បាន​កែ​ភេទ ទៅជា​ស្ត្រី​វិញ ។ ប្រទេស​ថៃ គឺជា​ប្រទេស​ដែល​សម្បូរ​កម្មវិធី​ប្រកួតប្រជែង​សម្រស់​របស់​ស្រី​ស្អាត​កែ​ភេទ​។ រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ អ្នកគាំទ្រ​ក្នុង​ទ្វីបអាស៊ី​ជាច្រើន បាន​ផ្ដោត​ការចាប់អារម្មណ៍​គួរសម ព្រមទាំង​មានការ​ភ្ញាក់ផ្អើល​នឹង​សម្រស់​របស់​ស្រី​ស្អាត​ភេទ​ទី ៣​ទាំងនោះ ស្ទើរ​មិន​ជឿថា ពួកគេ​េ​មានកំណើត​ជាម​នុស្ស​ប្រុស​ទេ​។​

. Nong Ploy

​ឲ្យ​តែ​និយាយ​ដល់​ស្រី​ស្អាត​កែ​ភេទ​ថៃ មហាជន​នឹង​នឹកឃើញ​ដល់ Nong Ploy មុនគេ​។ រូបរាង​ដ៏​ស្រ​ឡូ​ន សាច់​សខ្ចី មុខ​មាន​មន្ត​ស្នេហ៍ ធ្វើ​ឲ្យ​បុរស​ភាគច្រើន​លង់​ស្នេហ៍​ដកចិត្ត​មិន​រួច​។​

Rinrada Thurapan (Yoshi)

​កាលពី​ថ្ងៃទី ២៦ ខែសីហា ថ្មីៗ​នេះ កម្មវិធី Miss Tiffany's Universe បាន​រកឃើញ​ម្ចាស់​តំណែង​ប្រចាំឆ្នាំ​ហើយ គឺ​បាន​ទៅលើ​ស្រី​ស្អាត​សាច់​សខ្ចី Yoshi​។ សម្រស់​ដ៏​ស្រស់ស្អាត មុខ​ម៉ដ្ដ​រលោង​ដូច​កូន​តុក្កតា​របស់​នាង បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​។​

Jiratchaya Sirimongkolnawin

​ងាក​មក​ស្រី​ស្អាត Jiratchaya វិញ​គឺជា​ម្ចាស់​មកុដ "​បវរកញ្ញា​កែ​ភេទ​ប្រទេស​ថៃ ឆ្នាំ ២០១៦”​។ បច្ចុប្បន្ន ស្រី​ស្អាត​វ័យ ២៣​ឆ្នាំ​រូបនេះ មានការ​ងារ​ជាតា​រា​ម៉ូ​ដែល និង​អ្នក​ច្នៃ​ម៉ូដ​ដ៏​មាន​ទេពកោសល្យ​ម្នាក់​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...