• Giloba

រឿងរ៉ាវ​អាស្រូវ​ផ្លូវភេទ របស់​កំពូល​តារា​ល្បីៗ​លំដាប់​ពិភពលោក ៦​រូប ត្រូវបាន​ទម្លាយ​ជា​ផ្លូវការ​

5 ខែ កន្លងទៅ សម្បត្តិ

​មនុស្ស​ទាំងឡាយ​ហាក់ដូចជា​សរសើរ​ជាប់​ជានិច្ច​នូវ​ជីវិត​ដ៏​អស្ចារ្យ​របស់​ពួក​តារា​ល្បីៗ ហើយក៏​ហាក់ដូចជា​ចង់ដឹង​ឱ្យបាន​លំអិត​បន្ដិច​ពី​ជីវិត​ឯកជន​របស់​ពួកគេ​ដែរ​។ ក៏ប៉ុន្ដែ​ពួក​តារា​ជារឿយៗ​តែងមាន​រឿងអាស្រូវ ឧទាហរណ៍​ដូចជា​រឿងអាស្រូវ​ផ្លូវភេទ​ជាដើម ។ ខាងក្រោម​នេះ​ជា​ពួក​តារា​ដែលមាន​រឿងអាស្រូវ​ផ្លូវភេទ​បែកចេញ​យ៉ាង​ខ្ទរខ្ទារ ៖

១-​លោក​ម៉ៃ​ឃឺ​ល ជេ​ក​សុន ៖ ស្ដេច​ប៉ុប មៃ​ឃឺ​ល ជេ​ក​សុន ដែល​ទទួលមរណភាព​កាលពី​ថ្ងៃទី​២៥ មិថុនា ឆ្នាំ​២០០៩ ក្នុង​ជន្មាយុ​៥០​ឆ្នាំ​ក្នុង​ជីវិត​របស់គេ​ជួបប្រទះ​នឹង​ការចោទប្រកាន់​ពីបទ​រំលោភ​រួមភេទ​លើ​កុមារ​។ ភ្នាក់ងារ FBI អាមេរិក​បានចេញ​ផ្សាយ​កាលពី​ឆ្នាំទៅ​មិញ​នូវ​សំណុំរឿង​មួយ​មាន​ជាង​៣០០​ទំព័រ ស្ដីពី​ការចោទប្រកាន់​ទាំងនេះ ។​

​ការស៊ើបអង្កេត​លើ​បទចោទប្រកាន់​រំលោភ​រួមភេទ​លើ​កុមារ​តាម​ពាក្យបណ្ដឹង​របស់​ឪពុក​ក្មេងប្រុស​ម្នាក់​ត្រូវ​បិទ​កាលពី​ឆ្នាំ​១៩៩៣ បន្ទាប់ពី​គ្មាន​ភស្ដុតាង​គ្រប់គ្រាន់ និង​គ្មាន​សាក្សី ។ ទីបំផុត​លោក​ជេ​ក​សុន និង​ឪពុក​របស់​ក្មេងប្រុស​នោះបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់ប្រាក់​មួយ​ដែល​គេ​រក្សា​ការសំងាត់​ពី​ចំនួន​ដើម្បី​ដក​ពាក្យបណ្ដឹង​នេះ​ចេញ​។ ក្រោយ​ការស្លាប់​របស់​តារាចំរៀង​នេះ​បន្ដិច​ក្មេងប្រុស​រូបនោះ​សារភាពថា គេ បាន​កុហក​ក្នុង​ពាក្យ​ចោទប្រកាន់ ហើយ​ឪពុក​របស់គេ​បានធ្វើ​អត្ដ​ឃាត​ដោយ​បាញ់​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ត្រង់​ក្បាល ។​

២-​ថៃ​ហ្គ័​រ​វ៉ូដ ៖ លោក​ថៃ​ហ្គ័​រ​វ៉ូដ ជា​កីឡាករ​អត្ដ​ពលកម្ម​គំរូ​មួយរូប តែមាន​ឥរិយាបថ​កែ​មិន​ឡើង​មួយ​ដោយ​កីឡាករ​ជើងឯក​ពិភពលោក​ខាង​វាយកូនគោល​រូបនេះ​ល្បី​ពី​រឿង​មាន​ស្ដ្រី​ច្រើន ។ តារា​វាយកូនគោល​អាយុ​៣៤​ឆ្នាំ​រូបនេះ​បាន​ក្បត់​នឹង​ភរិយា ហើយ​មាន​ស្ដ្រី​យ៉ាងតិច​១០​នាក់ ក្នុងនោះ​រួមមាន​ទាំង​ស្ដ្រី​អ្នកបំរើ​នារី​បំរើការ​តាម​ក្លឹប​រាត្រី​រហូតដល់​ស្ដ្រី​តារាភាពយន្ដ ។​

៣-​លោក​រ៉ូ​ម៉ាន់ ប៉ូ​ឡាន​ស្គី ៖ លោក​រ៉ូ​ម៉ាន់ ប៉ូ​ឡាន​ស្គី អាយុ​៧៦​ឆ្នាំ ត្រូវ​ចាប់ខ្លួន​នៅ​ប្រទេស​ស្វ៉ី​ស​កាលពី​ថ្ងៃទី​២៦ កញា កន្លងមក នេះ​ពេលទៅដល់​ព្រលានយន្ដហោះ ហ្ស៊ូ​វិក តាម​ដីកាចាប់ខ្លួន​មួយ​របស់​អាមេរិក​ពីបទ​ចាប់រំលោភ​ក្មេងស្រី​អាមេរិក​ម្នាក់​កាលពី​ឆ្នាំ​១៩៧៧ ។ តុលាការ​ព្រហ្មទណ្ឌ​សហព័ន្ធ​ស្វ៉ី​ស បាន​យល់ព្រម​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ឱ្យ​ផលិតករ​ខ្សែភាពយន្ដ​ដ៏​ល្បីល្បាញ​ដើមកំណើត​ប៉ូឡូញ​រូបនេះ​រស់នៅក្នុង​សភាព​ឃុំ ឃាំង​ក្នុង​វិមាន​របស់លោក​នៅ GSTAAD ។ ដើម្បី​បង្ការ​កុំឱ្យ​ជននេះ​លួច​ចាក​ចេញពី​ប្រទេស​ស្វ៉ី​ស អាជ្ញាធរ​ប្រទេស​នេះ​បានឱ្យ លោក​រ៉ូ​ម៉ាន់ ប៉ូ​ឡាន​ស្គី បង់ប្រាក់​ធានា​៤,៥ លាន​ហ្វ្រ​ង់​ស្វ៉ី​ស (​ជិត​៤,១​លាន​ដុល្លារ​) ហើយ​ប្រគល់​រាល់​ឯកសារ​ផ្លូវការ​នានា​។​

៤-​លោក​អ៊ី ឌី​សុន​ជេន ៖ លោក​អ៊ី​ឌី​សុន ជេន តារាភាពយន្ដ​ក្រុង​ហុងកុង​បានបញ្ចប់ អាជីព​បន្ទាប់ពី​រឿងអាស្រូវ​បង្កឡើង​ដោយ​ការចេញផ្សាយ​តាម​អ៊ី​ន​ធើរ​ណេ​ត​នូវ​រូបថត​កូនជ្រូក​ទាំងឡាយ​ស្ដីពី​តារា​ល្បីៗ​របស់​ចិន​។​រូបថត​កូនជ្រូក​របស់​ស្ដ្រី​តារាភាពយន្ដ​កំប្លែង នាង​កេ​ស៊ី​លី​យ៉ា​ជឿ​ង និង​នាង​បូ​បូ​ចាន់ ព្រមទាំង​របស់​ស្ដ្រី​តារាចំរៀង​នាង​ហ្ស៊ី​ល លៀន ជុង ធ្វើ​ចរាចរណ៍​តាម​វ៉េបសាយ​ក្រោយពី លោក​អ៊ី​ឌី​សុន ជេន ជួសជុល​កុំព្យូទ័រ​របស់លោក ។ មនុស្ស​ជាច្រើន​សង្ស័យថា មាន​រូបថត​ទាំង​នោះបាន​ត្រូវ​ចាប់ខ្លួន​ក្នុង​រឿងនេះ ដោយ​ប៉ូលិស​ក្រុង​ហុងកុង ។​

៥-​នាង​ហ្សៃ​លិញ​ហៅ​ស៊ូ​ស៊ូ ៖ នាង​ហ្សៃ លិញ មាន​រហស្សនាម​ថា ស៊ូ​ស៊ូ​អាយុ​២៣​ឆ្នាំ មាន​ដើមកំណើត​នៅ​សាន​ថុង ។ នាង​ជាតា​រា ម៉ូ​ដែល​អាជីព​មួយរូប ដែល​ធ្វើការ​សំរាប់​ក្រុមហ៊ុន NEW SILK ROAD MODEL COMPANY  នៅ​ក្រុង​ប៉េកាំង ។ វីដេអូ​ទាំងឡាយ​មាន​លក្ខណៈ​សិច​របស់​នាង​ស៊ូ​ស៊ូ​ត្រូវបាន​ចេញផ្សាយ​តាម​អ៊ី​ន​ធើរ​ណេ​ត​ដោយ​អតីត​មិ​ត្ដ​ប្រុស​របស់​នាង ។ អតីត​មិ​ត្ដ​ប្រុស​រូបនេះ​ឈ្មោះ​យ៉ាង​បាន​ចោទប្រកាន់​នាង​ស៊ូ​ស៊ូ ថា​ចង់​ចាក​ចេញពី​រូបគេ​ពេល​នាង​បាន​ល្បីឈ្មោះ ។​

​ជាមួយគ្នា​នោះដែរ អ្វីដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ជា​គេ​នោះ​គឺ បណ្ឌិតសភា​សិល្បៈ​និង​វិទ្យាសាស្ត្រ​អាមេរិក Academy of Motion Picture Arts and Sciences ដែលជា​ម្ចាស់​ផ្តល់​ពានរង្វាន់​ភាពយន្ត​អូ​ស្កា ដ៏​ល្បីល្បាញ បានសម្រេច​បណ្តេញ​សមាជិក​របស់ខ្លួន​ម្នាក់​គឺ លោក Harvey Weinstein ចេញពី​ក្រុម​។ ជា​ផលិតករ​ដ៏​មានអំណាច​បំផុត​ម្នាក់​នៅ​ហូលីវូត លោក វីន​ស្ទី​ន ត្រូវ​ជាប់ចោទ​ពីបទ​បំពារបំពាន និង​រំលោភ​ផ្លូវភេទ ស្ត្រី​ជា​តារាភាពយន្ត​ជាង​៣០​រូប ក្នុងអំឡុងពេល​ជាង​៣០​ឆ្នាំ​ចុង​ក្រោយនេះ​។ នៅថ្ងៃនេះ ជា​លើកទីមួយ​ហើយ​ដែល​ពិភព​ហូលីវូត ត្រូវ​អង្រួន​ដោយ​រឿងអាស្រូវ​ផ្លូវភេទ​យ៉ាង​ដូច្នេះ​។​

​មាន​អាយុ ៦៥​ឆ្នាំ លោក ហា​វេ វីន​ស្ទី​ន ជា​អ្នកមាន ជា​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ និង​ជា​ជន​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ម្នាក់​នៅក្នុង​ពិភព​ហូលីវូត​។ លោក​ធ្លាប់​ទទួល​ពានរង្វាន់​អូ​ស្កា ដល់​ទៅ ៨១ និង​រង្វាន់​តែងតាំង ចំនួន​៣៤១​ដង​។​

​ប៉ុន្តែ​នៅ​យប់មិញ ជា​លើកទីមួយ បណ្ឌិតសភា​សិល្បៈ​និង​វិទ្យាសាស្ត្រ​អាមេរិក បានចេញ​សម្រេច​ក្តី​សម្រេច ដ៏​កម្រ​បំផុត ដាក់ទណ្ឌកម្ម លោក​វីន​ស្ទី​ន ដោយបាន​ប្រកាស​បណ្តេញ​ផលិតករ​រូបនេះ ចេញពី​ស្ថាប័ន តែម្តង​។

​បណ្ឌិតសភា​សិល្បៈ​និង​វិទ្យាសាស្ត្រ​អាមេរិក ដែលជា​ស្ថាប័ន​ផ្តល់​ពានរង្វាន់​អូ​ស្កា ដ៏​ល្បីល្បាញ​នេះ​មាន​សមាជិក​សរុប​ប្រមាណ​៨​ពាន់​នាក់ និង​គណៈកម្មការ​ដឹក​នាំ​៥៤​រូប​។ ស្ថាប័ន​ឧស្សាហកម្ម​ភាពយន្ត​នេះ​មាន​អាយុ ៩០​ឆ្នាំ​ហើយ ! តែ​គេ​ធ្លាប់​ឃើញ​មានការ​បណ្តេញ​សមាជិក​ម្នាក់ តែ​ម្តងគត់ ដែលជា​សិល្បករ Carmine Caridi ពីបទ​បាន​លួច​ចម្លង​ឯកសារ​សម្ងាត់​ភាពយន្ត​ទៅ​ផ្សាយ​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​នែ​ត​។​

​ករណី​លោក វីន​ស្ទី​ន ជាការ​បណ្តេញ​ទី​ពីរ​ប៉ុណ្ណោះ​។ គណៈកម្មការ ដែល​បាន​បើកប្រជុំ​បន្ទាន់ យប់មិញ សម្រេច​ក្នុង​សំឡេង​លើសពី​២/៣ ចេញ​សេចក្តីថ្លែងការណ៍​ពន្យល់​ថា "​ស្ថាប័ន​មិន​ត្រឹមតែ​មិន​ចង់ឱ្យមាន​មនុស្ស​មិនចេះ​គោរព​មិន​រួម​ការងារ នៅ​ជិត​ទេ តែ​ស្ថាប័ន​ចង់​ផ្តល់​សារ​ច្បាស់លាស់​មួយ​បញ្ជាក់ថា ការធ្វើ​មិនដឹងមិនឮ ការ​ផ្សំគំនិត​ខ្លាច​ភាព​អៀនខ្មាស ពី​ការរង​គ្រោះ​រំលោភបំពាន និង​ការយាយី​ផ្លូវភេទ​នៅ​កន្លែងធ្វើការ ក្នុង​ឧស្សាហកម្ម​ភាពយន្ត ត្រូវ​ចប់​ហើយ !”៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...