• Default ខាងលើក្រោមមេនុយ

អេ​ន​ចេ​លី​ណា ជោ​លី បាន​ទំលាយ​អាថ៌កំបាំង​ពិត​របស់លោក ប្រ៊េ​ត ភី​ត មុន​ការ​លែងលះគ្នា

2 សប្ដាហ៍ កន្លងទៅ នុម៉ា

​នៅក្នុង​ពាក្យបណ្តឹង​របស់​អ្នកនាង​អេ​ន​ចេ​លី​ណា បានបញ្ជាក់​ពី​មូលហេតុ​លែងលះ​លោក ប្រ៊េ​ត ភី​ត ក៏​ព្រោះតែ​លោក ភី​ត ប្រើប្រាស់​សារធាតុ​ញៀន​ឈានទៅដល់​បង្កជម្លោះ​ដាក់​កូនៗ ។​នៅក្នុង​ខណ​:​ពេលដែល​តុលាការ​ពុំទាន់​សម្រេច​រឿងក្តី​មួយ​នេះហើយ​កូនៗ​ទាំងអស់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​នាង ជោ​លី​តែម្នាក់ឯង​នោះ​អ្នកនាង​ជោ​លី​បាន​តម្រូវ​ឲ្យ​ប្រ៊េ​ត​ភី​ត ត្រួតពិនិត្យ​សារធាតុ​ញៀន​ក្នុង​មួយខែ​ចំនួន​៤​លើក បើ​ចង់​ជួប​មុខ​កូន ។​

​សារព័ត៌មាន​បរទេស​កាលពីពេល​ថ្មីៗ​កន្លងមក​ផ្សាយ​ថា​អ្នកនាង អេ​ន​ចេ​លី​ណា ជោ​លី និង​អ្នកស្រី​ឡូ​រ៉ា វ៉ាស់​ស័​រ ជា​មេធា​រី បានស្នើរ​សុំ​ដល់​តុលាការ​គឺជា​ផ្នែក​មួយ​នៃ​ពាក្យបណ្តឹង​ដើម្បី​កំណត់​ពី​ការទទួលខុសត្រូវ​លើ​ការចិញ្ចឹម​កូន​រួមគ្នា​ដោយមាន​មួយ​ក្នុងចំណោម​នោះ គឺ​ទាមទារ​ឲ្យ​លោក ប្រ៊េ​ត​ភី​ត ត្រូវ​ត្រួតពិនិត្យ​សារធាតុ​ញៀន​នៅក្នុង​ខ្លួន ។

​ចំពោះ​ការស្នើរ​សុំ​របស់​អ្នកនាង​ជោ​លី​ដែល​នឹង​បង្ហាញ​ជា​សាធារណ​:​នោះ​ត្រូវបាន លោក ប្រ៊េ​ត​ភី​ត ជា​អតីត​ប្តី​បានស្នើរ​ដល់​តុលាការ​កំពូល​កាលីហ្វ័រ​នីញ៉ា​ឲ្យ​រក្សា​ទុកជា​រឿង​សម្ងាត់ ។

​លោក Lance Spiegel មេធាវី​របស់ ប្រ៊េ​ត​ភី​ត​និយាយថា បណ្តឹង​របស់​អេ​ន​ចេ​លី​ណា ជោ​លី ធ្វើ​ឲ្យ​ទិន្នន័យ​រឿង​សម្ងាត់​ត្រូវបាន​បកអាក្រាត​មិនតែប៉ុណ្ណោះ​ជោ​លី​បាន​ល្មើស​លើ​កិច្ចព្រមព្រៀង ដែល​បង្កើតឡើង​ដើម្បី​ការពារ​រឿង​ផ្ទាល់ខ្លួន​កូនៗ​របស់ខ្លួន ។

​លោក​មេធាវី រូបនេះ​លើកឡើងថា​កូនៗ​គួរតែ​ទទួលបាន​ការការពារ​សិទ្ធិ​ផ្ទាល់​បុគ្គល​បែរជា​ទទួល​ការ​បង្ហើប​ឲ្យ​ដឹង​ជា​សាធារណ​:​និង​អាច​ប៉ះពាល់​ដល់​សម្ព័ន្ធភាពរ​វាង​កូន​ជាមួយ​ឪពុកម្តាយ ។ ចំពោះ​ការស្នើរ​សុំ​របស់ ប្រ៊េ​ត​ភី​ត​ដើម្បី​បិទបាំង​ឯកសារ​ត្រូវបាន​តុលាការ​បដិសេធ ។ ចំណែក​ការពិចារណា​លើ​រឿងក្តី​បន្ត​នឹង​ចាប់ដំណើរការ​នៅ​ខែមករា​ឆ្នាំ ២០១៧​នេះ ៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2