• Default ខាងលើក្រោមមេនុយ

នាង អុ​សាម​:​នី រា​ជនី​កំពូល​សម្រស់​នៅ​ប្រទេស​ថៃ​

4 ខែ កន្លងទៅ សម្បត្តិ

តារា​សម្តែង​ថៃ​នាង ខ្វាន់ អុ​សាម​:​នី​កំពុង​តែមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង បន្ទាប់ពី​មានរឿង​អាស្រូវ​បែកធ្លាយ​នៅក្នុង​គ្រួសារ​រួចមក ។ ប៉ុន្តែ​រឿង​ដែល​រឹតតែ​ធ្វើ​ឲ្យ​គ្រួសារ​នាង​កាន់តែ មាន​ប្រិ​ជា​ប្រិយភាព​ខ្លាំង​ឡើងៗ​មិន​ចាញ់​តារា​ស្រី​នានា​ទៀត​នោះ​គឺ អំណោយទាន​ផ្នែក​សម្រស់​ស្រស់ស្អាត​ពី​ធម្មជាតិ​របស់​នាង​តាំងពី​វ័យក្មេង​មកម្ល៉េះ​រហូតដល់​បច្ចុប្បន្ន​នាង​ក៏​នៅតែ​ស្រស់ស្អាត​មិន​ប្រែប្រួល ។ ជាងនេះទៅទៀត​គឺ​ភាពស្រស់ស្អាត​ទាំងនេះ​បានមក​ដោយ​គ្មាន​ធ្វើការ​វះកាត់​សូម្បីតែ​បន្តិច​សោះឡើយ ។

​នាង​ខ្វាន់ ចាប់ផ្តើម​ចូលប្រឡូក​ក្នុង​វិស័យ​សិល្ប​: ជា​លើកដំបូង​តាំងពី​អាយុ​បី​ឆ្នាំ​មកម្ល៉េះ ។ ដោយ​ផ្តើម​ពី​ការសម្តែង​ខ្សែភាពយន្ត នៅតាម​ក​ញ្ចា​ក់​ទូរ​ទស្ស​ន៏ ធ្វើ​ឲ្យ​បុគ្គលិកលក្ខណ​:​របស់​នាង​បាន​បណ្តុះបណ្តាល​មក​យ៉ាង​ល្អ​ប្លែក និង​អស្ចារ្យ​ពី​គេ​តាំងពី​វ័យ​កុមារ ដែល​ភាគច្រើន​នាង​ដើរ​ជា​តួឯក​និង មាន​ម្តាយ​ជា​អ្នកគ្រប់គ្រង ។

​កាលពី​នៅ​តូច នាង​ជា​ក្មេងស្រី​ម្នាក់​ដែល​ចិញ្ចឹម​បន្តិច ប្តូរ​បងចិញ្ចឹម​១១​នាក់​មកហើយ ព្រោះ​មិនសូវ​ចុះសម្រុង​ជាមួយគ្នា រហូត​ត្រូវ​ម្តាយចិញ្ចឹម​ដោយ​ខ្លួនឯង​វិញ ។ នៅលើ​ខ្លួន​នាង​គ្មាន​ស្លាកស្នាម​អ្វី​រំខាន​ឡើយ គឺ​ស្អាត​តាមបែប​ធម្មជាតិ ។ ប៉ុន្តែ​នាង​ក៏​ធ្លាប់​គិតថា​ចង់ទៅ​ធ្វើការ​វះកាត់​កែស​ម្ជ​ស្សនឹង​គេ​ដែរ តែ​នៅពេល​ពិគ្រោះ​យោបល់​ជាមួយ​ឪពុក​ចម្លើយ​ដែល​ទទួលបាន​មកវិញ​គឺ​ទេ !​។ ចាប់តាំងពី​ពេលនោះ​មក​នាង ក៏​មិនបាន​គិតថា​នឹង​ទៅ​វះកាត់​ម្តងទៀត​ដែរ ព្រោះ​ដោយសារ​គ្រប់យ៉ាង​សុទ្ធតែជា​របស់​ដែល​ឪពុកម្តាយ​បានផ្តល់​មក​ឲ្យ​ពី​កំណើត ។

​នាង​ខ្វាន់ មាន​រូបរាង​ស្រស់ស្អាត ស្លី​ម​ស្រ​ឡូ​ន​ដោយ​ការហាត់​ប្រាណ យ៉ាង​ទៀត​ទាត់​និង​ការមើល​ថែរក្សា​សុខភាព​ខ្លួនឯង​ផ្ទាល់​បាន​យ៉ាង​ល្អ​គ្រប់ពេលវេលា ។

​កញ្ញា​ដ៏​ស្រស់ស្អាត​ម្នាក់នេះ ធ្លាប់​សេពគប់​គ្នា​ជាមួយ​លោក​ហ្គូ​ហ្វ ពី​ឆ​:​យ​: កាលពី​១០​ឆ្នាំមុន​ដោយ​ផ្តើមចេញ​មកពី​មិត្តភាព​និង​បាន​ធំធាត់​មក​ព្រមៗ​គ្នា ។ បន្ទាប់ពី​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន រួម​មក​អ្នក​ទាំងពីរ​ក្លាយជា​គូ​ស្នេ​ហ៏​នឹង​គ្នា រួច​ក៏បាន​បែក​គ្នា​ហើយ​បច្ចុប្បន្ន​ក៏បាន​ជួបជុំគ្នា​វិញ ។

​នាង​ខ្វាន់ គឺជា​មនុស្ស​ម្នាក់​ដែល​រឹងមាំ និង​នារី​កំពូល​សម្រស់​ម្នាក់ ក្នុងចំណោម​តារា​ស្រី​ស្អាតៗ​ជាច្រើន​នាក់​ផ្សេងទៀត​របស់​ថៃ ។ ហេតុនេះ​មាន​បណ្តា​អ្នកគាំទ្រ​ជាច្រើន​នាក់​ទាំង​ស្រឡាញ់ ទាំង​អាណិត ព្រមទាំង​នៅ​រង់ចាំ​ជួយ​ជា​កម្លាំងចិត្ត​ដល់​នាង​គ្រប់ពេល​ផងដែរ មិន​ថា​រឿង​ក្នុង​គ្រួសារ និង​រឿង​ស្នេហា​នោះទេ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2