• Flexa

ម្យូ​លី​វូ ត្រូវគេ​រំលា​ភ យ៉ាង​ព្រៃផ្សៃ​ក្នុង​រឿង​ភាគ​ថ្មី​

1 ឆ្នាំ កន្លងទៅ នុម៉ា

នាង​ម្យូ​លី វូ ដែលជា​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​របស់​ហុងកុង​នោះ ត្រូវបាន​សម្តែង​នូវ​ឈុត​ត្រូវគេ​ចាប់​រំលា​ភ​យ៉ាង​ព្រៃផ្សៃ​បំផុត​នៅក្នុង​រឿង​ភាគ​ថ្មី​របស់​នាង ។ ដោយសារ​តែមាន​ឈុត​រំ​លាភ​ស្តែងៗ​ច្រើនពេក រឿង​ភាគ " No Reserve " ដែលជា​ស្នាដៃ​សម្តែង​ថ្មី​របស់​តារា​សម្តែង​ស្រី​ជួ​មុខ​រូបនេះ ត្រូវ​ផ្លាស់ប្តូ​មកចាក់​លើ​ទូរ​ទស្ស​ន៏​អន​ឡាញ​វិញ ជំនួស​ឲ្យ​ទូរ​ទស្ស​ន៏​ធម្មតា ។

​រឿង​ភាគ " No reserve "​ដែល​ត្រូវបាន គេ​ងា​កមក ចាក់ផ្សាយ​នៅលើ​ទូរ​ទស្ស​ន៏​អន​ឡាញ MyTV Super របស់​ប៉ុស្តិ៍ TVB វិញ​នោះ បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ជាមួយនឹង​ឈុត​ឆាក​ចាប់រំលោភ​ស្តែងៗ​តែម្តង ។ ស្នាដៃ​និពន្ធ​នេះ​និយាយ​ពី​គិញ​សម្ងាត់​មួយរូប​ដែល​សម្តែង​ដោយ​តារា​សម្តែង​ស្រី​ម្យូ​លី វូ នា​សម័យ​សង្គ្រាម​ចិន និង​ជប៉ុន ។ នៅក្នុង​រឿង "No Reserve " ត្រូវបាន​ទាហាន​ជប៉ុន​បំពាន​ខ្លួនប្រាណ​ជាច្រើនលើក​ច្រើនសារ នៅពេល​រឿង​ទើប​ចាក់ផ្សាយ​ដំបូង មតិ​ជាច្រើន​លើកឡើងថា TVB កំពុង​អូសទាញ​អ្នកមើល​ឈុត​ឆាក​ក្តៅ​សាច់​តែ​តំណាង​របស់​ប៉ុស្តិ៍​នេះ​បាន​បកស្រាយ​ថា ខ្លួន​គ្រាន់តែ​ធ្វើ​ដូចនឹង​ប្រវត្តិសាស្ត្រ​តែប៉ុណ្ណោះ ។ ដោយសារ​មាន​ឈុត​វាយតប់ និង​រំ​លាភ​ច្រើនពេក ទើប​រឿងនេះ​ត្រូវបាន​គេ​លើក​មកចាក់​លើ​ទូរ​ទស្ស​ន៏​អន​ឡាញ​វិញ​ព្រោះ​វា​មិន​គ្រប់​ដណ្តប់​ទូលាយ​ដូច​TVB ។​

​គួររំលឹកថា នាង​ម្យូ​លី វូ កើត​នៅ​ថ្ងៃទី​០៦ វិច្ឆិការ ឆ្នាំ​១៩៧៩ ក្នុង​ខេត្ត​កាង​ដុង ប្រទេស​ចិន ។ នៅ​ឆ្នាំ​១៩៩៩ នាង​ម្យូ​លី បាន​ចូលរួម​ប្រកួតប្រជែង​ជ្រើសរើស​បវ​កញ្ញា​ឯ​ប្រចាំ​ទីក្រុង​ហុងកុង​ហើយ​ទទួលបាន​ជ័យលាភី​លេខ​២ ៕​

សុខភាព/បុរស/ស្ត្រី