ក្រសួងសុខាភិបាល​ប្រតិកម្ម​នឹង​ការផ្សាយ​ថា​«​ស្វែង សុជាតា លក់​ថ្នាំ​ផ្តាច់​គ្រឿងញៀន ផ្សំ​ដោយ​ប្តី​ក្មេង​ជា​គ្រូ​ឱសថ​»

1 ឆ្នាំ កន្លងទៅ ណូ​រ៉ា

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៤ ខែមីនា​ម្សិល​ម៉ិ​ញ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ជាបន្ទាន់​ដើម្បី​កុំអោយ​សាធារណជន​យល់ច្រឡំ​អំពី​វិធីសាស្ត្រ​ក្នុងការ​ផ្តាច់​គ្រឿងញៀន ក្រោយពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា​"«​ស្វែង សុជាតា លក់​ថ្នាំ​ផ្តាច់​គ្រឿងញៀន ផ្សំ​ដោយ​ប្តី​ក្មេង​ជា​គ្រូ​ឱសថ​» ផ្សំ​ពី​ឬ​ស​ឈើ វ​ល្លិ៍​និង​ប្រទាល​ដែលមាន​ប្រសិទ្ធ​ភាពខ្លាំង​មិន​ត្រឹមតែ​អាច​ផ្តាច់​គ្រឿងញៀន​នោះទេ ថែមទាំង​មាន​ប្រសិទ្ធភាព​ច្រើន​មុខ​ទៀត​។​

​ចំពោះ​ករណីនេះ ក្រសួងសុខាភិបាល បានធ្វើការ​បញ្ជាក់​យ៉ាងច្បាស់​លាស់​ថា ការផ្សព្វផ្សាយ​នេះ មិនមាន​មូលដ្ឋាន​បច្ចេកទេស វិទ្យាសាស្ត្រ​ច្បាស់លាស់ ក្នុងការ​បញ្ជាក់​ពី​ស័ក្តិសិទ្ធិ​ភាព ដែល​អាច​ផ្តាច់​គ្រឿងញៀន​នោះទេ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​ក្រសួងសុខាភិបាល សូម​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ ទាំងអស់​មេត្តា​ជ្រាបថា ប្រសិទ្ធភាព​នៃ​ការព្យាបាល​អ្នកញៀន​គ្រឿងញៀន វា​អាស្រ័យ​លើ​ការអប់រំ ការប្តេជ្ញាចិត្ត​ថែទាំ​របស់​អាណាព្យាបាល ដល់​អ្នកញៀន​គ្រឿងញៀន និង​ការឧបត្ថម្ភ​ពី​សហគមន៍ ហើយ​សូម​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​កុំ​ជឿ​តាម​ការឃោសនា​បំផ្លើស​ខុសពី​ការពិត អំពី​ប្រសិទ្ធភាព​នៃ​ឱសថ​ផ្តាច់​គ្រឿងញៀន​នេះ និង​សូម​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​សហការ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន របស់​រាជរដ្ឋាភិបាល​»​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2