ស្វែង សុជាតា ៖​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង សូម​ក្រសួង​ចុះ​ត្រួតពិនិត្យ ថ្នាំ​ផ្ដាច់​គ្រឿងញៀន​នេះ​ផង

1 ឆ្នាំ កន្លងទៅ នីតា

​ក្រោយ​ក្រសួងសុខាភិបាល​ចេញ​សេចក្ដី​ប្រកាសថា​នឹង​ស្វែងរក​ការពិត​លើ​ការលក់​ថ្នាំ​ផ្ដាច់​គ្រឿងញៀន​របស់ខ្លួន ស្វែង សុជាតា អះអាងថា​នាង​មិន​ខ្លាច​ក្នុង​ការដែល​ក្រសួង​ត្រួតពិនិត្យ​ទេ​ព្រោះថ្នាំ​របស់​នាង​ពិត​ជាមាន​ប្រសិទ្ធភាព​មែន​។​

"​ទោះបីជា​ថ្នាំ​នេះ​មិនបាន​ឆ្លងកាត់​ការពិនិត្យ​របស់​ក្រសួង​មែន តែ​ថ្នាំ​បង​ពិត​ជាមាន​ប្រសិទ្ធភាព​មែន​ព្រោះ​មាន​ក្មេងៗ​ជាច្រើន​សាក​រួចហើយ​"​។ ស្វែង សុជាតា ថ្លែង​។​​នាង​បន្តថា នាង​មិនមាន​អ្វី​ត្រូវ​ខ្លា​ចឡើយ ក្រសួង​អាច​យក​ថ្នាំ​ទៅ​ដាក់​ក្នុង​ឡា​ប៉ូ​ពិនិត្យ​បាន ព្រោះថ្នាំ​នេះ​បង្កើតឡើង​មិន​ចង់​បំផ្លាញ ឬ​បំពុល​អ្នកណា​ឡើយ មានតែ​ចង់​ជួយ​សង្គម និង​លុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន​។​

​ភាគី​ខាង​ប្ដី ថោង សុខុម ដែលជា​គ្រូ​ផលិត​ថ្នាំ លើកឡើងថា ដូចដែល​ដឹង​ស្រាប់​ហើយ​ថា​គ្រូខ្មែរ​គឺ​មិន​ដែលមាន​សញ្ញាប័ត្រ​ទេ ហើយ​លោក​គិតថា​មិនបាច់​មានការ​អនុញ្ញាតិ​ពី​ក្រសួង​ទេ ត្បិត​អី​លោក​ធ្វើ​លក់​តាម​ផ្ទះ​ប៉ុណ្ណោះ​មិនមែនជា​អាជិ​វក​ម្ម​ធំដុំ​ឡើយ តែ​ពេលនេះ​លោក​កំពុង​រៀបចំ​ទាក់ទង​សុំ​ការអនុញ្ញាត​ពី​ក្រសួង​ហើយ​។​​គ្រូថ្នាំ​ខាងលើ បាន​អះអាង​ដដែលៗ ដែរ​ថា ថ្នាំ​នេះ​ផ្សំ​ពី​ឱសថ​បុរាណ​ពិតៗ មិនមាន​លាយ​ម្សៅ​គីមី អ្វី​ឡើយ​ដូច្នេះ​វា​នឹងមិន​មានការ​ប៉ះពាល់​ដ​ល់​សុខភាព​ទេ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2