• Flexa

ព្រំ រដ្ឋា សម្រេចចិត្ត​ឈប់​ប្ដឹង ពេជ្រ អា​វី​ហ្សា​

10 ខែ កន្លងទៅ ណូ​រ៉ា

​បន្ទាប់ពី​មាន​ដំណឹង​ថា ពេជ្រ អា​វី​ហ្សា សុខចិត្ត​ចូល​គុក​ដោយសារតែ​ភាគី​ខាង​ជនរងគ្រោះ​ក្នុង​ហេតុ​ការ​ប៉ះគ្នា​រវាង​ម៉ូតូ និង​រថយន្ត​របស់​នា​ង​កាលពី​យប់​ថ្ងៃទី​២៣ មីនា មិន​ព្រម​ទម្លាក់​តម្លៃ​សំណង បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​ពេជ្រ អា​វី​ហ្សា គឺជា​តារា​ល្បី​ហើយ​មិនគួរ​ធ្លាក់​ដល់​សភាព​មិនមាន​ថវិកា​បង់​សំណង​ក្រោយពេល​កើតហេតុ​។ យ៉ាងណាក៏ដោយ​លទ្ធផល​ចុងក្រោយ បាន​ទម្លាយ​ហើយ​ថា​ភាគី​ជនរងគ្រោះ​យល់ព្រម​ទទួលយក​សំណើ​របស់​នាង និង​បានប្រកាស​ស្នើ​បទ​ចោល​ប្រកាន់​ចំពោះ​ករណី​នោះ​ផង ដើម្បី​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធតុលាការ​។​

​អ្នកនាង​ព្រំ រដ្ឋា ជា​អតីត​ពិធី​ការិនី និង​ជា​តំណាង​ជនរងគ្រោះ បាន​អះអាងថា​ដោយសារតែ​ជនរងគ្រោះ​ទាំង​២​ម្នាក់​ជា​អ្នក​កាន់​កាមេរ៉ា និង​ម្នាក់​ជា​អ្នកបច្ចេកទេស​ប្រចាំ​នៅក្នុង​ក្រុមហ៊ុន​របស់​នាង ហើយ​ត្រូវ​ឪពុកម្ដាយ​របស់​បុគ្គលិក​ទាំងពីរ​ប្រគល់​សិទ្ធិ​អោយចេញ​មុខ​ដោះស្រាយ​ផង ទើប​អ្នកនាង​ក្លាយជា​អ្នក​ច​ចារ​។​​អ្នកនាង​ថា​ក្នុងពេល​ច​ចារ​ដំបូងៗ ឪពុកម្ដាយ​របស់​គ្រួសារ​រងគ្រោះ​មិន​ព្រម​បញ្ចុះ​នៅក្រោម​៨០០០​ដុល្លារ​នោះទេ ប៉ុន្តែ​ដោយសារតែ​អ្នកនាង​ចង់អោយ​ឆាប់​ត្រូវ​គ្នា ហើយ​មិន​ចង់អោយ​ករណី​របស់​ពេជ្រ អា​វី​ហ្សា ធ្លាក់​ដល់ដៃ​តុលាការ ទើប​សុំ​អា​កាត់​ត្រឹម​៦៥០០​ដុល្លារ​។ នៅ​រសៀល​ថ្ងៃទី​២៤ មីនា អ្នកនាង​បាន​បន្ត​អា​កាត់​មួយតង់​ចុងក្រោយ ដោយ​សុខចិត្ត​ទម្លាក់​នៅត្រឹម​៦០០០​ដុល្លារ និង​យល់​ព្រមអោយ​ពេជ្រ អា​វី​ហ្សា បង់​ជា​២​ដំណាក់កាល គឺ​បង់​ពាក់កណ្ដាល​ជាមុន និង​ទុកអោយ​នាង​រក​ពាក់កណ្ដាល​ទៀត​សម្រាប់​បង់​បញ្ចប់​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​។​

​អ្នកនាង​ថា​ខ្លួន​ស្ថិតនៅ​ចំណុចកណ្ដាល​យ៉ាង​ពិបាក​ដោយ​អាកា​ត់​អោយនៅ​ត្រឹម​៦​ពាន់​ដុល្លារ​ក៏​ខុស​ខាង​គ្រួសារ​ជនរងគ្រោះ ហើយ​នៅពេល​មិនអាច​បញ្ចុះ​អោយទាប​ជាង​នេះ​បន្ថែមទៀត​តាម​ការទាមទារ​របស់​ពេជ្រ អា​វី​ហ្សា ក៏​ត្រូវគេ​ចោទថា​ម្ដេចក៏​ដាច់ចិត្ត​ធ្វើបាប​គ្នាឯង​ម្ល៉េះ​ឯណោះ​ទៀត​។ អ្នកនាង​ថា​អ្នកនាង​គ្រាន់តែ​ចេញមុខ​សម្រុះសម្រួល​ក្នុងនាម​ជា​គ្រួសារ​របស់​ជនរងគ្រោះ​ប៉ុណ្ណោះ ប៉ុន្តែ​ការកំណត់​រឿង​សំណង​មិនមែន​អ្នកនាង​អ្នកសម្រេច​នោះទេ តែ​អ្នកនាង​ជា​អ្នក​បន្ទាប​ដោយ​ចិត្ត​ឯង​ម្ដង​ហើយ​ម្ដងទៀត ដើម្បី​កុំអោយ​ករណី​របស់​អា​វី​ហ្សា ត្រូវ​គ្រួសារ​ជនរងគ្រោះ​រុញអោយ​បញ្ជូនទៅ​តុលាការ​។​​អ្នកនាង​និយាយថា​«​ខាង​អ្នកគាំទ្រ​អា​វី​ហ្សា ថា​មិច​ខ្ញុំ​ទា​ថ្លៃ​ម្ល៉េះ ហើយ​ខាង​ឪពុកម្ដាយ​គ្រួសារ​ជនរងគ្រោះ​ថា​ខ្ញុំ​មិន​ក៏​សម្រេចយក​តិច​ម៉េះ ដល់​ចឹ​ង​ខ្ញុំ​អត់​ដឹង​ធ្វើ​មិច​ទេ ងាក​ទៅណា​ក៏​ខុស​ដែរ តែ​ខ្ញុំ​ខំ​ធ្វើ​អស់ពី​លទ្ធភាព​ហើយ​ដើម្បីអោយ​ភាគី​ទាំងពីរ​ត្រូវ​គ្នា​!»​។​

​អ្នកនាង​ឪពុក​របស់​ជនរងគ្រោះ​ម្នាក់​ដាច់ខាត​អត់​ព្រម​ទទួលយក​៦០០០​ដុល្លារ​ដែល​អ្នកនាង​សម្រេច​តែម្ដង ដោយ​អ្នកនាង មិន​ហ៊ាន​អោយ​លោក​ប៉ះ​សម្ដី​គ្នា​ជាមួយ​ពេជ្រ អា​វី​ហ្សា​នោះ​ផង ដើម្បី​កុំអោយ​មានរឿង​។ អ៊ី​ចឹ​ហើយ ទើប​អ្នកនាង​សម្រេច​មិនអោយ​ឪពុក​របស់​ជនរងគ្រោះ​ម្នាក់​នោះ ចេញមុខ​ដោះស្រាយ​ទេ ដោយ​អ្នកនាង​យល់​ថាបើ​ចេញមុខ​មែន គឺ​ពិតជា​អត់​ត្រូវ​គ្នា​រឿង​សំណង​ប៉ុណ្ណឹង​។​​អ្នកនាង​ថា​ពេជ្រ អា​វី​ហ្សា គឺជា​តារា​សិល្បៈ ហើយ​ជនរងគ្រោះ​គឺជា​បុគ្គលិក​ច្រើន​ឆ្នាំ​របស់ខ្លួន ដូច្នេះ​អ្នកនាង​ត្រូវតែ​ស្វែងរក​ដំណោះស្រាយ​ផ្លូវកណ្ដាល​មួយ ដើម្បីអោយ​ភាគី​ទាំងពីរ​បាន​ត្រូវ​គ្នា​។ អ្នកនាង​បាន​ទាំង​ព្រមព្រៀង​អោយ​កញ្ញា​ពេជ្រ អា​វី​ហ្សា បង់​ត្រឹម​ពាក់កណ្ដាល​មុន ដោយ​សុខចិត្ត​ប្រើ​លុយ​ខ្លួនឯង​ដោះស្រាយ​ជួយ​ជនរងគ្រោះ​សិន ទម្រាំ​ពេជ្រ អា​វី​ហ្សា បង្វិល​លុយ​ន​បង្គ្រប់​។ អ្នកនាង​សប្បាយចិត្ត ដែល​ភាគី​ខាង​ពេជ្រ អា​វី​ហ្សា យល់ព្រម​បង់​សំណង​៦០០០​ដុល្លារ ក្នុងពេលដែល​ភាគី​ខាង​គ្រួសារ​ជនរងគ្រោះ បើទោះជា​មិន​សប្បាយចិត្ត តែ​បាន​យល់ព្រម​ដូចគ្នា​។

​អ្នកនាង​បាន​ស្នើអោយ​មន្ត្រី​ការិយាល័យ​ចរាចរជើងគោក ទម្លាក់ចោល​បណ្ដឹង​លើ​ករណី​របស់​អា​វី​ហ្សា បន្ទាប់ពី​កិច្ចសម្រុះសម្រួល​ត្រូវបាន​ព្រមព្រៀង​កាលពី​រសៀល​ថ្ងៃទី​២៤ មីនា​។ អ្នកនាង​និយាយថា​«​ក្រោយពេល​យើង​ស្រុះស្រួល​គ្នា ខ្ញុំ​តំណាងអោយ​ជនរងគ្រោះ យើង​សុំ​កុំអោយ​មន្ត្រី​ប៉ូលីស​បញ្ជូន​សំណុំរឿង​ហ្នឹង​ទៅ​តុលាការ ព្រោះ​ធ្វើ​មិច​វា​ជា​រឿង​អ​ចេតនា ហើយ​អា​វី​ហ្សា ក៏បាន​ទទួលខុសត្រូវ​ដែរ​!»​។​​យ៉ាងណាមិញ អ្នកនាង​ថា​ករណី​បើករថយន្ត​ដោយមាន​ជាតិ​ស្រវឹង របស់​នាង​គឺ​ខាង​ថ្នាក់លើ​នឹង​ដោះស្រាយ​ផ្សេង ប៉ុន្តែ​សម្រាប់​ខាង​ជនរងគ្រោះ នឹង​មិនមាន​បណ្ដឹង​ណាមួយ​ពាក់ព័ន្ធ​នឹង​រឿងនេះ​ឡើយ​។

​កញ្ញា​ពេជ្រ អា​វី​ហ្សា និយាយថា បើ​គ្មាន​ការយោគយល់​អោយ​បង់​ត្រឹម​ពាក់កណ្ដាល​ជាមុន កញ្ញា​ពិតជា​លំបាក​ដោយសារតែ​ភាពជាក់ស្ដែង​កញ្ញា​មានតែ​រង្វង់​២​ពាន់​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ដៃ មុនពេល​ស្វែងរក​ដំណោះស្រាយ​។ កញ្ញា​ថា​មិត្ត​ភ័ក្ត្រ និង​បងប្អូន​បានរួម​គ្នា​អោយ​ខ្លះ និង​អោយ​ខ្ចី​ខ្លះ ទើប​អាច​ដោះស្រាយបាន​ចំនួន​៦​ពាន់​ដុល្លារ ដោយ​ថវិកា​ទាំងនោះ​នឹង​អាច​ប្រមូលបាន​គ្រប់​នៅ​សប្ដាហ៍​ក្រោយ​។ កញ្ញា​ថា​រំភើបចិត្ត​ដែល​តារា​សិល្បៈ​ច្រើន​រូប មានបំណង​ចង់​រ៉ៃ​ថវិកា​គ្នា​បំពេញ​កង្វះខាត​របស់​នា​ង នៅពេល​នាង​និយាយថា​មិនមាន​លទ្ធភាព​អាច​បង់​បាន​គ្រប់​នឹង​សំណង​ដែល​បានកំណត់​ទា​។ យ៉ាងណាមិញ នាង​ថា​ខ្លួន​ស្ថិតក្នុង​ការឃាត់ខ្លួន​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោ​កនៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​នៅឡើយ​ប៉ុណ្ណោះ ដោយ​នាង​ប្រាប់ថា​ប្រហែល​ទាល់តែ​បានប្រគល់​លុយ​អស់​ទើប​មានការ​អនុញ្ញាតិ​អោយចេញ​៕​ប្រភព​VOD

សុខភាព/បុរស/ស្ត្រី