• Flexa

នី មុនីនាថ ប្រែចិត្ត​ចង់​រៀបការ​យ៉ាង​តក់ក្រហល់

1 ឆ្នាំ កន្លងទៅ ណូ​រ៉ា

តារា​សម្តែង​ទឹកភ្នែក​ដ៏​ល្បីល្បាញ នី មុនីនាថ បន្ទាប់ពី​បានប្រកាសថា មាន​គូ​ដណ្តឹង​ថ្មី ហើយ​ពន្យារពេល​ដល់​ទៅ​១០ ឆ្នាំ​ក្នុងការ​រៀបការ​នោះ ថ្មីៗ​នេះ បែរជា​ប្រែចិត្ត​លឿន​ដូចជា​រន្ទះ ថា​នាង​នឹង​សម្រេច​រៀបការ​ជា​មួយគូ​ដណ្តឹង​ថ្មី​នេះ​នៅ​ឆ្នាំ ២០១៧ ខាងមុខ មិន​ឲ្យ​លើស​ឡើយ ។

​ការ​ប្រែចិត្ត​រៀបការ​យ៉ាង​តក់ក្រហល់​បែបនេះ​គេ​ពុំទាន់​ដឹងថា ដោយសារ​មូលហេតុ​អ្វី​នោះឡើយ ។ ពីមុនមក​មុនីនាថ និយាយថា ការពន្យារ​ការរៀប​កា​រ​ដល់​ទៅ ១០​ឆ្នាំ​នោះ គឺ​ដោយសារ​រង់ចាំ​មើល ចិត្ត​គូ​ដណ្តឹង ក្រែងលោ​ចិត្ត​មិន​ដូច​បំណង​របស់​នាង ។ ចំណែក​អ្នកខ្លះ​ទៀតថា ការ​ចាំ​ឲ្យ​គូ​ដណ្តឹង​នៅ​យូរ​នេះ គឺជា​ការបដិសេធ​ដោយ​ប្រយោល​របស់​នាង ទៅ​បុរស​អានិកជន អាមេរិក ។ ព្រោះថា តើ​ការ​ចាំ​យូរ​បែបនេះ តើ​មាន​បុរស​ណា​ចាំបាន​ទៅ ម្យ៉ាង​ក៏​ចង់​សាក​ចិត្ត​បុរស​សង្សារ​ដែរ បើ​ស្រឡាញ់​ពិត​ទោះ​មួយជីវិត ក៏​អាច​ចាំបាន​ដែរ នៅពេល​នាង​និយាយ​បែបនេះ តើ​សង្សារ​នាង​អាច​ទ្រាំ​បាន​ឫ ក៏​អត់ ?

​អ្នកខ្លះ​គិតថា ការ​ប្រែចិត្ត​របស់​នាង​នេះ​ទំនង​ដោយសារ​ចាស់ទុំ​ឲ្យ​យោបល់​ថា ស្នេ​ហ៏​ពិត​មិន​ចាំ​យូរ​ឆ្នាំ​នោះទេ ។ ម្យ៉ាងទៀត គេ​ស​ន្និ​ដាន​ថា អាចមកពី​គូសង្សារ​នាង​ផ្តល់នូវ​ទ្រព្យសម្បត្តិ​គាប់ចិត្ត​នាង ព្រោះ​នាង​ធ្លាប់​និយាយថា ការពន្យារពេល​របស់​នាង​គឺ​ដោយសារ​នាង​ចាំ​ដើម្បី​រកប្រាក់​សម្រាប់​អនាគត​នាង ។ ការនិយាយ​ដូច្នេះ គឺ​មានន័យថា ការពន្យារពេល​របស់​នាង​ដោយសារ បុរស​សង្សារ​គ្មាន​ទ្រព្យសម្បត្តិ សម្រាប់​ក្រោយ​រៀបការ បានជា​នាង​ប្រឹងរក​ដោយ​ខ្លួនឯង ។ អ្នកខ្លះ​និយាយថា នេះ​ជា​ល័ក្ខខ័ណ្ឌ​វៃឆ្លាត របស់​នាង ដោយ​ក្នុងន័យ​ថា រៀបការ​ធ្វើ​អ្វី​បើ​គ្មាន​លុយ បើ​គូសង្សារ​មិន​ផ្តល់​លុយ​នាង នឹងរ​កដោយ​ខ្លួនឯង ។

​ដូច្នេះ​ទំនងជា​បុរស​សង្សារ​នាង​ទម្លាក់​លុយ​ទាំង​ដុំ​ហើយ ទើប​នាង​ព្រម​រៀបការ មិន​ចាំ​រកលុយ​ដោយ​ខ្លួនឯង ទាំងស្រុង​នោះទេ ។ ប៉ុន្តែ​នៅពេល​ជួប មុនីនាថ នាង​ឆ្លើយថា​នាង​មិនមែន​រៀបការ​ជាមួយ​លុយ​ទេ គឺ​រៀបការ​ជាមួយ​បុរស​ដែលមាន​ចិត្ត​ស្មោះ ។ នាង​ពុំ​បានដាក់​ល័ក្ខខ័ណ្ខ​អ្វី​ឡើយ ។ អ្វីដែល​នាង​កែប្រែ​ចិត្ត​នោះ​គឺ​ដោយសារ​ថា មិន​ចង់​ឲ្យ​លេច ឮ​ពាក្យ​ចរ​ចាម​អារាម​ច្រើន​ដូច​សព្វថ្ងៃ ។ ម្យ៉ាងទៀត ក្រោយពី​រៀបការ​ហើយ គូ​ដណ្តឹង​ខ្ញុំ គាត់​ក៏បាន​យល់ ពី​អាជីព​សិល្ប​:​របស់ខ្ញុំ គឺ​គាត់​ឲ្យ​ខ្ញុំ នៅ​សម្តែង សិល្ប​:​តទៅទៀត​ដោយ​ពុំ​មានការ​ប្រចណ្ឌ ឫ ឃាត់ឃាំង​អ្វី​ទេ ។ មុនីនាថ និយាយថា ឆាកជីវិត​ខ្ញុំ​មាន​ថ្ងៃនេះ​គឺ​ដោយសារ​សិល្ប​:​ដូច្នេះ​ខ្ញុំ​មិនអាច​បោះបង់​អាជីព​មួយ​នេះ​បានទេ ។ ទោះបី​នាង​គិតបែបនេះ ក៏ដោយ ក៏មាន​មតិ​ខ្លះ​និយាយថា នៅពេលដែល​នាង​រៀបការ​ហើយ​នោះ​ប្រជាប្រិយភាព​សិល្ប​:​សម្តែង​របស់​នាង​នឹង​អាច​ធ្លាក់ចុះ មិន​ដូច​មុន​នោះទេ។

​គេ​នៅ​ចាំបាន​ថា កាល​នៅជាប់​លាប់​ជា​មួយគូ​ដណ្តឹង​ចាស់ នាង​និយាយថា ចង់បាន​វាសនា​ល្អ​ដូចសា​រ៉ា​យ សក្ក​ណា ហើយ​ចង់ទៅ​នៅតាម​ប្តី ឯ​ស្រុក​អាមេរិក ។ ប៉ុន្តែ​នៅពេលនេះ​មុនីនាថ ពុំបាន​និយាយថា ចង់ទៅ​នៅ​ស្រុក​ក្រៅ​ទេ ។​ ​គេ​ពុំ​ដឹងថា តើ​ស្នេហា​លើក​ទី​២​នេះ មុនីនាថ អាចមាន​វាសនា​ល្អ និង​មិន​បរាជ័យ​ដូច​លើក​ទី​១​ឫ​យ៉ាងណា​ឡើយ ។

សុខភាព/បុរស/ស្ត្រី