• Default ខាងលើក្រោមមេនុយ

អុិន សុ​ភិន ចំណាយ​3​ម៉ឺន​ដុល្លារ​ធ្វើ​ពិធី​បង្កក់​ចៅស្រី​

2 ខែ កន្លងទៅ ណូ​រ៉ា

អស់​រយៈពេល​មួយខែ​ពេញ​ដែល​កូនស្រី​អ្នកនាង ភិន សុ​ដា​លី​ស បានរៀបចំ​ពិធីបង្កក់កូន​គម្រប់​មួយខែ​ដើម្បី​បាន​សិរី​សួរ​ស្តី និង​សុភមង្គល​។ ពិធី​នេះ​ត្រូវ​ធ្លាក់​ការចំណាយ​ទៅលើ​លោក​អ៊ិន សុ​ភិន គ្រា​ដែល​លោក​បញ្ជាក់ថា លោក​សប្បាយ​ចិ​ត្ដ​នឹង​ការចំណាយ​សម្រាប់​ចៅស្រី​របស់ខ្លួន​។​

ជួប​ជាមួយ​អ្នកសារព័ត៌មាន​ជាច្រើន​កាលពី​យប់​ថ្ងៃទី​៦ វិច្ឆិកា ២០១៦ លោក​អ៊ិន​សុ​ភិន បាន​បញ្ជាក់ថា ចៅស្រី​របស់លោក​មានឈ្មោះ​ថា Katherine ដែល​ឈ្មោះ​នេះ​គឺ​អ្នកនាង ភិន សុ​ដា​លី​ស ជា​ម្ដាយ​បានដាក់​ឲ្យ​។​

​ជាមួយគ្នានេះដែរ​លោក​បាន​ប្រាប់​បន្ថែមថា លោក​សប្បាយ​ចិ​ត្ដ​និង​ការជួប​ជុំគ្នា​រវាង​លោក កូនស្រី និង​ចៅស្រី វា​ពិតជា​ធ្វើឱ្យ​លោក​មាន​ភាពសប្បាយ​រីករាយ​ជាខ្លាំង​ស្ទើរតែ​រក​អ្វី​ប្រៀបផ្ទឹម​គ្មាន​នោះទេ ព្រោះ​គ្រា​ដែល​កូនស្រី​លោក​បាន​ចេញពីផ្ទះ​លោក​ស្ទើរតែ​គ្មាន​សង្ឃឹមថា នឹង​បាន​ជួបជុំគ្នា​វិញ​នោះឡើយ​។​ដូច្នេះហើយ​ទើប​ការចំណាយ​ក្នុងឱកាស​ពិធី​បង្កក់​ចៅស្រី​ត្រឹម​ជិត​3​ម៉ឺន​ដុល្លារ​ដែល​បូករួម​ទាំង​កាដូ​នោះ​វា​នៅ​តិចតួច​នៅឡើយ​សម្រាប់​លោក​។ លោក​ក៏បាន​សន្យាថា​និង​ធ្វើ​ពិធី​ឱ្យ​ចៅស្រី​សំណព្វ​ចិ​ត្ដ​ឱ្យ​កាន់តែ​ធំ​ជាងនេះទៀត​នៅពេលដែល​ចៅស្រី​មាន​អាយុ​១​ឆ្នាំ​។

លោក​ក៏បាន​អះអាង​ដែរ​ថា​ធានារ៉ាប់រង​ចិញ្ចឹម​ចៅស្រី​ចាប់តាំងពី​អាយុ​មួយខែ​នេះ​រហូត​ចៅ​ធំ​ពេញ​រូបរាង អា​ចរក​ការងារ​ធ្វើបាន​ដោយ​ខ្លួនឯង​ពោលគឺ ទំហំ​នៃ​ការចំណាយ​ដែលមាន​ការចាយវាយ​ប្រចាំថ្ងៃ ថ្លៃ​សាលារៀន ការហូបចុក និង​អ្វី​គ្រប់យ៉ាង​ដែលជា​តម្រូវការ​របស់​ចៅស្រី​។

ក្រៅពីនេះ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ខាងមុខនេះ លោក និង​ចេញទៅ​កម្សាន្ដ​ជាមួយ​កូន​ទាំងបី​នាក់​នៅ​សហរដ្ឋអាមេរិក​រយ​:​ពេល​១០​ថ្ងៃ​ដើម្បីឱ្យ​ក្រុមគ្រួសារ​របស់លោក​កាន់​តែមាន​សុភមង្គល​បន្ថែមទៀត​។

លោក​សុ​ភិន និយាយទៀតថា ការរៀបចំ​ពិធី​បង្កក់​ចៅស្រី​នេះ ចំណាយ​ជិត​3​ម៉ឺន​ដុល្លារ​បូករួម​កាដូ​ឱ្យ​ចៅ ដោយមាន​ភ្ញៀវ​ប្រមាណ​២០០​នាក់ ។​ជាងនេះទៅទៀត​បន្ទាប់ពី​ត្រលប់​មកពី​អាមេរិក​វិញ​លោក​នឹង​ជូន​កាដូ​ដល់​កូនស្រី​ខ្លួន​នៅ​រថយន្ដ​ម៉ាក​BMW​ដែលមាន​តម្លៃ​ជាង​10​ម៉ឺន​ដុល្លារ​ជា​កាដូ​សម្រាប់​កូនស្រី​ខ្លួន និង​ជាការ​ស្វាគមន៍​នូវ​ការជួប​ជុំគ្នា​ជាថ្មី​សាង​សុភមង្គល​គ្រួសារ​ឱ្យ​កាន់​តែមាន​ភាពសប្បាយ​រីករាយ​បន្ថែម ទៀត​។

​ទោះយ៉ាងណា លោក​អ៊ិន សុ​ភិន បាន​បដិសេធថា ទង្វើ​ដែល​លោក​កំពុង​ធ្វើ​នេះ​មិនមែន​ជាការ​ឌឺដង​ដល់​នរណា​ទេ ជាការ​បង្ហាញ​ពី​ព្រហ្ម​វិហារធម៌​របស់​ឪពុក​ចំពោះ​កូន​និង​ចៅស្រី​ប៉ុណ្ណោះ​ដើម្បីឱ្យ​សមាជិក​ក្នុង​ក្រុមគ្រួសារ​សប្បាយចិត្ត​គ្រប់គ្នា ៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2