• Flexa

ដេ​នី​ក្វាន់ អួតថា រកលុយ​ក្រៅពី​សិល្ប​:​មួយខែ​បាន ៥​ពាន់​ដុល្លារ

1 ឆ្នាំ កន្លងទៅ ណូ​រ៉ា

ដេ​ន​នី​ក្វាន់ តារា​សម្តែង​ល្បី​ខាង​ថតរូប​បង្ហោះ​យ៉ាង​សិច​ស៊ី​ក្តៅ​សាច់​រហូត​ធ្វើ​ឲ្យ​បុរសៗ ចង់​ឈាម​ចម្រុះ ដោយសារតែ​ឃើញ​សម្រស់​គួរ​ឲ្យ​ព្រឺព្រួច​របស់​នាង​នោះ​ថ្មីៗ​នេះ​បាន​អួត​ប្រាប់​អ្នកកាសែត​ថា ក្នុង​មួយខែ ៗ នាង​អាច​រក​ចំណូល​ពីមុខ​របរ​នាង ក្រៅពី​សិល្ប​:​យ៉ាងហោចណាស់​មួយខែ​បាន ៥​ពាន់​ដុល្លារ ដែរ​។

​នាង ដេ​ន នី​ក្វាន់ បញ្ជាក់ថា​របរ​ក្រៅ​របស់​នាង​នោះ គឺ​ផលិតផល​កែស​ម្ជ​ស្ស​ដែល​ផលិតឡើង​ដោយ​រូបនាង ដែល​ផ្ញើរ​យកទៅលក់​ឲ្យ​បងប្អូន​ខ្មែរ និង​ពលករ​នៅក្រៅ​ប្រទេស ពិសេស​នៅ​កូរ៉េខាងត្បូង។

​នាង ក្វាន់ បញ្ជាក់ប្រាប់​អ្នកកាសែត​ថា​ផលិតផល​នេះ​នាង លាយ ឡេ​លាបមុខ លាប​ស្បែក និង​សម្រក​ទម្ងន់ ដែល​ធ្វើ​ឲ្យ​ផលិតផល​របស់​នាង​លក់ដាច់ ។ ដេ​ន​នី​ក្វាន់ ពន្យល់ថា​ការដែល​ផលិតផល​របស់​នាង លក់ដាច់​ខ្លាំង​នោះ ដោយសារ​អតិថិជន ឃើញ​រូបនាង​ប្រើប្រាស់​ផលិតផល​នេះ​គឺ សមប្រកប ធ្វើ​ឲ្យ​រូបនាង មាន​ស្បែ​កស​ស្អាត រាង​ក៏​ស្វែ​ល​ម្ល៉ោះហើយ អតិថិជន​មានការ​ជឿជាក់​ខ្លាំង។

​តារា​ដេ​ន​នី​ក្វាន់ ដែល​គេ​ស្គាល់​ខ្លាំង តាម​ការ​ស្លៀកពាក់​រូប​សិច​ស៊ី​កាចៗ នេះ​កន្លងមក​ថ្វីត្បិតតែ​មានការ​រិះគន់​ខ្លះ​ថា នាង​ជានា​រី ដែល​មិន​គោរព​ការ​ស្លៀកពាក់​ស្រគត់ស្រគុំ​ជា​ស្ត្រី​ខ្មែរ តែ​ភាព​សិច​ស៊ី​នេះ​ក៏​ធ្វើ​ឲ្យ​នាង​ឆាប់​ល្បី​ដែរ ហើយក៏​ទទួលស្គាល់ថា តារា​រូបនេះ​មាន​សា​ច់ស ស្អាត ស្បែក​ម៉ដ្ឋ រលោង ដែ​ស្ត្រី​ជាច្រើន​ក៏​ចង់បាន​សាច់​ល្អ​ដូច​នាង​ដែរ ។ ក្រៅពី​ការមិន​ខ្វល់​ពី​ការរិះគន់​នោះ​ឥឡូវ​ដេ​ន​នី​ក្វាន់ កំពុង​កើប​លុយ​ពី​ការបង្ហាញ​សម្រស់ នឹង​ការលក់​ផលិតផល​ថែ​សម្រស់​របស់​នាង ។

សុខភាព/បុរស/ស្ត្រី