
បេននី យ៉ាំង ជាតារាដែលត្រូវគេស្គាល់ថា ជាតារាសម្តែង សិចស៊ី និងមានរូបសម្រស់ស្រស់ស្អាត ល្បីដោយសារថតស្រាតសល់លីអូ ត្រៀមដាក់ផ្សាយ លើទស្សនាវដ្តី នោះក្រោយពីបាត់មុខរយ: ស្រាប់តែផ្ទុះនៅក្នុងហ្វេសប៊ុកដោយខឹងច្រឡោត ទៅលើស្ត្រី ដែលរិះគន់នាងថា ជាមនុស្សកែសម្ជស្សស្អាតដោយសារប្រើសារធាតុគីមី ។
តារាដែលល្បីមានសម្រស់ស្អាត រូបនេះ បានប្រតិកម្មដោយសំដីអសុរោះ ទៅកាន់ស្ត្រីដែលរិះគន់នាងថា " ដឹងច្បាស់ម្ល៉េះនាង ? នាងឯងនៅក្នុងខ្លួនយើងមែន ? បើ់ចាំច្បាស់យើងមិនដែលស្គាល់រូបនាងឯងទេ ។ សូម្បីស្រមោលខ្មោចនាង ក៏មិនធ្លាប់បៀត ហើយនឹងឃើញដែរ ។ បើទំនេរណាស់ រកអ្វីធ្វើមានប្រយោជន៏ជាង នេះទៅណា ! កុំមកប៉ះពាល់ជាមួយយើង ព្រោះយើងអត់រមាស់អីនឹងនាងនោះទេ ។ ប្រយ័ត្នយើងហែកនាងស៊ីស្រួលណាស់ឲ្យតែអ្នកណាដែលបៀតបៀនប៉ះពាល់ឈ្មោះខ្ញុំ ។ ចាប់ពីពេលនេះតទៅគឺមិនទុកទេព្រោះប្រាប់ហើយថា គឺលាចាកពីសិល្ប:ហើយ ។ អីចឹងទៅមិននៅក្នុងចំណាប់អារម្មណ៏អស់អ្នកនាង ដែលភ្លាវៗអឹចឹងទៀតដែរ ។ ក្តៅណាស់ ! មើលវាថាឯងគីមី "។
កញ្ញា បេននី យ៉ាំង ក៏បានដាក់យ៉ាងធ្ងន់ៗផងដែរ ជាមួយនឹងសារឃ្លាចុងក្រោយថា៖ " មើលវាហ្នឹង ! ឡើងស្អាតអីធម្មជាតិសន្លប់ណាស់ គឺសន្លប់អត់ឡើងងើបវិញទេ។
សូមរំលឹកថា តារា បេននី យុំាង ធ្លាប់ប្រកាសថា លាឈប់ពីសិល្ប:ដោយការប្រកាសនេះត្រូវបានអ្នកកាសែតថា នាងប្រកាសឈប់បែបនេះដើម្បីផ្គាប់ចិត្តបុរសកំពូលស្នេហ៏ នាងទំនងជាមានការប្រចណ្ឌហើយសន្យាចូលរោងការ ។ តែព័ត៌មានចូលរោងការក៏ស្ងប់ស្ងាត់រហូត គេឃើញតែនាងផុសរូបជាមួយគូស្នេហ៏ ផ្អែមល្ហែមប៉ុណ្ណោះ ៕