• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

PNN ប្រមូល​តារា​កម្ពុជា និង​ថៃ ជួបគ្នា​ក្នុង​ថ្ងៃ​គម្រប់​ខួប​២​ឆ្នាំ​

1 ខែ កន្លងទៅ នាគរាជ

​បន្ទាប់ពី​ស្ថា​នី​ទូរទស្សន៍​PNN បានដាក់​ដំណើរ​កម្មវិធី​ជាច្រើន​ប្រកបដោយ​ជោគជ័យ​រយៈពេល​២​ឆ្នាំ​ស្ថានីយទូរទស្សន៍​មួយ​នេះ​បាន​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​របស់ខ្លួន​នៅ​សណ្ឋាគារ​ភ្នំពេញ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តារា​ល្បីៗ​របស់​ខ្មែរ​និង​តារា​សម្ដែង​ថៃ​ជាច្រើនរូប​។​

​ក្នុង​ពិធី​គម្រប់​ខួប​ពីរ​ឆ្នាំនេះ​មានការ​ចូលរួម​ពី​តារា​ខ្មែរ​ល្បី​ជាច្រើនរូប ដូចជា លោក​ទេព រិ​ន​ដា​រ៉ូ កញ្ញា​ឌួង ម៉ា​និច្ច លោក​ណា ខុន កញ្ញា​ស៊ិន សក្កដា ប្អូនស្រី​ជូ​លី លោក​សុភា​រិ​ទ្ធ កញ្ញា​លី គីម កញ្ញា​វ​ត្តី លោក​ខាត់ វៃ​ហាំង កញ្ញា​ស៊ិន យូ​ប៊ី​ន លោក​ប៉ែន សុធា​រ៉ា និង​កញ្ញា​សូ ដា​នី​តា ជាដើម​។ ជាមួយគ្នានេះ​ក៏មាន​តារា​ថៃ ល្បី​ប្រចាំ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ថៃ​TV3 គឺ​កញ្ញា​Taew រួម​នឹង​តារា​ថៃ​ពីររូប​ទៀត​គឺ​Peth និង​Mai ដែល​តារា​ទាំងនេះ​សុទ្ធតែ​ទទួលបាន​ការសម្ដែង​រឿង​ដែល​បាន​យកមក​ស្ថានីយទូរទស្សន៍​PNN ។​

​លោក Pramote Chokesirikulchai អគ្គនាយក​នៃ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន បាន​ថ្លែង​ឲ្យ​ដឹងថា​”​ក្រោយពី​ស្ថានីយទូរទស្សន៍​PNN ចាប់ផ្ដើម​ដំណើរការ​ផ្សាយ​ជា​ផ្លូវការ​អស់​រយៈពេល​២​ឆ្នាំកន្លងមក យើង​ពិត​ជាមាន មោទនភាព និង​សម្រេចបាន​ជោគជ័យ​ខ្លាំង​ព្រោះ​អ្វីដែល​យើង​បាន​សុទ្ធតែ​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​និង​បណ្ដា​ដៃគូ​ឧបត្ថម្ភ​ជាច្រើន​។​យើងខ្ញុំ​បាន​បង្កើត​កម្មវិធី​ល្អៗ​ជាច្រើន​និង​បាន​ពាំ​នាំនូវ​រឿង​ល្អជា​ច្រើន​ទាំង​រឿង​ភាគ​ខ្មែរ រឿង​ភាគ​ថៃ រឿង​ហុងកុង និង​បាន​បង្កើត​នូវ​កម្មវិធី​ព័ត៌មាន រហ័ស​ទាន់​ចិត្ត​ចេញពី​ប្រភព​ច្បាស់លាស់​ថែមទាំង​មានគុណ​ភាពល្អ​ធ្វើយ៉ាងណា​ដើម្បី​បំពេញតម្រូវការ​ជូន​ដល់​ទស្សនិកជន​។​

​អគ្គនាយក​នៃ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន បន្ដថា នៅ​ឆ្នាំនេះ​ទស្សនិកជន​នឹង​ឃើញ នូវ​សមិទ្ធិផល​ថ្មី​ប្លែក​បន្តទៀត​ឲ្យ​ស្រប​ជាមួយនិង​ពាក្យ​ថា​”PNN សម្រាប់​កម្ពុជា​”​ដូច្នេះ​PNN និង​បន្ត​នូវ​យុទ្ធនា​ការបង្កើត​កម្មវិធី​ថ្មីៗ​និង​ប្លែកៗ​ជា​បន្តទៀត​សម្រាប់ បម្រើ​អារម្មណ៍​ប្រិយមិត្ត​ទស្សនិកជន​មិន​ឲ្យ​ខកបំណង​នោះឡើយ​”​។

​នៅ​ថ្ងៃ​ដដែល​នេះ​ចាប់ពី​វេលា​ម៉ោង​៥-៨​យប់ ភី​អិន​អិន ក៏មាន​រៀបចំ​កម្មវិធី​ពិសេស​មួយទៀត​គឺ​”​ជំនួប​តារា​ថៃ​ប្រចាំ​PNN ២០១៧”​នៅ​សណ្ឋាគារ​ភ្នំពេញ ដែលមាន​វត្តមាន​កញ្ញា​Taew កញ្ញា​Mai និង​លោក​Peth​។​តារា​ទាំងបី​និង​ជួប​អ្នក​គាំ​ទ្ រ​ដោយផ្ទាល់​ហើយក៏​មានការ​បង្កើត​ការលេង​ល្បែង​កម្សាន្ត​ផ្សេងៗ​ព្រមទាំង​ថតរូប​ផ្ទាល់​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ​។​

​សូមបញ្ជាក់ថា ស្ថានីយទូរទស្សន៍​ភី​អិន​អិន បានចាប់ផ្ដើម​ដំណើរការ​ផ្សាយ​តាំងពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ ២០១៥ និង​បាន​បង្កើត​កម្មវិធី​ជាច្រើន​មាន​ទាំង​កម្មវិធី​ព័ត៌មាន​កម្សាន្ត កម្មវិធី​អប់រំ​ជាដើម​ហើយ​សម្រាប់​ភាពយន្ត​ភាគ ខ្មែរ​ដែល​ធ្លាប់​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2