• Flexa

រឿងរ៉ាវ​នៃ​ការ​ប្តឹងផ្តល់​គ្នា របស់​តារាចម្រៀង វ៉ាន់ នី​ឡា និង​អតីត​សង្សារ អាច​សង្ឃឹមថា​មាន​ពន្លឺ​ដែល​ឫ​ទេ ?

4 ខែ កន្លងទៅ រក្សាមុន្នី

​រឿងរ៉ាវ​នៃ​ការ​ប្តឹងផ្តល់​គ្នា របស់​តារាចម្រៀង វ៉ាន់ នី​ឡា លោក​គុយ សិទ្ធិ​ស័​ក្ដ ជា​អតីត​សង្សារ​និង​សង្សារ​បង្ហោះ​រូបអាក្រាត​ធ្វើ​ឲ្យ​នាងរង​ការ​អាម៉ាស់​ឡើង​ផ្អើល​គ្រប់​ទីកន្លែង តែ​ជន​ដែល​បាន​បង្ករឿង​នៅតែមាន​សេរីភាព ហើយ​សូម្បីតែ​តុលាការ​ក៏បាន​ត្រឹម​កោះហៅៗ ក្នុងពេល​ភាគី​ជា​ជនបង្ក​ជា​កូន​អ្នកមានអំណាច រហូតមកដល់​ពេលនេះ​ជិត​១​មួយឆ្នាំ​ហើយ ដែល​ហាក់​គ្មាន​ពន្លឺ​បន្តិច​សោះឡើយ ។​

​ថ្មីៗ​នេះ យោងតាម​ការចុះផ្សាយរ​បស់ Freshnews បាន​ឲ្យ​ដឹងថា​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅនេះ រឿងក្តី​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ កូនប្រុស​លោក គុយ ប៊ុនសន អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ជាមួយ​កញ្ញា​វ៉ាន់ នី​ឡា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើក​យកមក​បើកសវនាការ​ជំនុំជម្រះ ដោយ​អវត្តមាន​ជនជាប់ចោទ​និង​ដើមបណ្ដឹង​រដ្ឋប្បវេណី ។​

​ក្រោយ​ការសួរដេញដោល លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​ពេល​ប្រកាស​សាលក្រម​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ​វិញ ។ មជ្ឈដ្ឋាន​មួយចំនួន​រង់ចាំ​មើលថា តើ​ជោគវាសនា​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ នឹងត្រូវ​តុលាការ​សម្រេច​យ៉ាងណា ។​

​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូបភាព​អាសអាភាស​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ តាម​មាត្រា​២១៧​នៃ​ក្រមព្រហ្មទណ្ឌ និង មាត្រា​៣៨ និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

​ទោះបី​អវត្តមាន​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ក្នុងពេល​សវនាការ​ក៏ដោយ ក្រឡាបញ្ជី​សវនាការ​បាន​អាន​ចម្លើយ​របស់​គុយ សិទ្ធិ​សក្តិ នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ ដោយ​បញ្ជាក់ថា គុយ សិទ្ធិ​សក្តិ បាន​ស្គាល់ សុខ ចិន្តា ហៅ វ៉ាន់ នី​ឡា តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ឆ្នាំ​២០១៤​ហើយ​ដល់​ឆ្នាំ​២០១៥​បាន​ស្រលាញ់គ្នា​ហើយក៏​បាន​នាំ​ទៅលេង​ផ្ទះ​និង​ជួប​ប៉ា​ម៉ាក់​។​ចំណែក​រឿង​ដែល​ចោទថា គុយ សិទ្ធិ​សក្តិ បង្ហោះ​រូប​អាសអាភាស គឺ​ជនជាប់ចោទ​មិនបាន​ដឹង​ទេ និង​សុំ​ឲ្យ​តុលា​ការជួយ​រក​យុត្តិធម៌ ។​

​ដោយឡែក​លោក នួន បូរ៉ា មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ដើមបណ្តឹង​បាន​និយាយ​នៅពេល​សវនាការ​ថា កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៦ លោក គុយ សិទ្ធិ​សក្តិ និង ដើមបណ្តឹង សុខ ចិន្តា ហៅ វ៉ាន់ លី​ឡា បាន​ឈ្លោះ​គ្នា​ហើយ គុយ សិទ្ធិ​សក្តិ បាន​វាយ វ៉ាន់ នី​ឡា ។ ពេលនោះ​ជនរងគ្រោះ បាន​បើកឡាន​ចេញ​ឲ្យ​គេ​ជួយ ហើយ​ពេលនោះ គុយ សិទ្ធិ​សក្តិ បាន​បើកឡាន​របស់​ជនរងគ្រោះ​ចេញទៅ ហើយ​នៅក្នុង​ឡាន​នោះ​ក៏មាន​កាបូប​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ផងដែរ​ដោយ​រយៈពេល​ជិត​១០​ថ្ងៃ ទើប​គុយ សិទ្ធិ​សក្តិ បាន​យកមក​ប្រគល់​ឲ្យ​វ៉ាន់ នី​ឡា វិញ​។​

​លោក​មេធាវី បន្តថា ចំណែក​រូប​ដែល​បាន​បង្ហោះ​នោះ​គឺ​ដោយសារតែ​ការស្រលាញ់គ្នា​និង​គិតថា​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ទើប​មាន​ការថត​ផ្ញើ​ឲ្យ​គ្នា​មើល​ដោយសារតែ គុយ សិទ្ធិ​សក្តិ​នៅ​រៀន​ឯ​បរទេស​។​ក្នុង​រឿងក្ដី​នេះ ដើមបណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ ។​

​គួរ​បញ្ជាក់ដែរថា នាពេល​កន្លងមកនេះ តារាចម្រៀង​វ៉ា​នី​ឡា​បាន​អះអាងថា​នាង​មានតែ​ការដាក់​បណ្ដាសារ​ប៉ុណ្ណោះ ដើម្បីអោយ​ជន​ដែល​បង្ក​ការឈឺចាប់​ដល់​នាង​ទទួលរង​នូវ​ទណ្ឌកម្ម​ដែល​គេ​គួរតែ​ទទួល​។​នាង​បានប្រកាសថា ទេវតា​មាន​ភ្នែក នឹង​ដើរតួ​ជា​តុលាការ​កាត់ទោស​ចំពោះ​ជន​នោះ​មិន​អោយបាន​សុខ​នោះទេ ជំនួស​អោយ​ប្រព័ន្ធតុលាការ ដែល​ខ្វះ​សមត្ថភាព​ធ្វើការ​ដោះស្រាយ​រឿងនេះ​អោយទាន់​កំហឹង​របស់​នាង​បាន​។​

​កញ្ញា វ៉ា​នី​ឡា និយាយថា​៖ «​ខ្ញុំ​ប្រហែលជា​មិនអាច​ដាក់​អ្នក​ដែល​ប្រព្រឹត្តិ​អំពើ​បាប​មកលើ​ខ្ញុំ ប៉ុន្តែ​ព្រះ​មាន​ភ្នែក​! អ្នកនឹង​មានជីវិតរ​ស់​នៅ​ដើម្បី​តែ​ទទួលទោស តែ​ខ្ញុំ​មានជីវិត​ដើម្បី​រស់​ដោយ​មានន័យ​»​។ សម្ដី​មួយ​មួយ​ម៉ាត់​នេះ ត្រូវគេ​ចាត់ទុកថា​ជាការ​លួង​ចិត្ត​ខ្លួនឯង ក្រោយពី​នាង​ទទួលរង​នូវ​អំពើហិង្សារ​ផង ការជេរប្រមាថ និង​ការ​បង្ខូចឈ្មោះ​តាមរយៈ​ការ​បង្ហោះ​រូបភាព​អាក្រាត​ផង តែ​មិនទាន់​ឃើញ​ប្រព័ន្ធ​ច្បាប់​ណាមួយ​ចាប់ខ្លួន លោក​គុយ សិទ្ធិ​ស័​ក្ដ ជា​អតីត​សង្សារ​របស់​នាង អោយមក​សូម្បីតែ​ចូលខ្លួន​មក​បំភ្លឺ​បាន​ម្ដង​នៅឡើយ​។​

​នាង​ថា​ជាការ​ឈឺចាប់​ណាស់​នៅពេលដែល​នាង​គ្រាន់តែ​សុំ​បែក​ហើយក៏​ត្រូវ​បុរស​ម្នាក់​នោះ​វាយដំ និង​គំរាមកំហែង​ដល់​ជីវិត និង​ឈានទៅ​បង្ហោះ​រូបនាង​អាក្រាត​បំផ្លាញ​អនាគត​របស់​នាង​តែម្ដង ដើម្បីអោយ​នាង​ស្អុយឈ្មោះ និង​បាត់បង់​ទាំង​អាជីព​មកទល់​សព្វថ្ងៃ​ព្រោះតែ​ការ​អាម៉ាស់​។ ប៉ុន្តែ​ងាក​ទៅ​មើល លោក​គុយ សិទ្ធិ​ស័​ក្ដ ដែលមាន​ឪពុក​ពាក់​ផ្កាយ​៣ វិញ នាង​ថា​នៅតែមាន​សេរីភាព ហើយ​ហាក់​មិនរ​អារ​នឹង​បណ្ដឹង​របស់​នាង​ទាល់តែសោះ​។ កុំថាឡើយ​គ្រួសារ​ខាង​ប្រុស​ចូលខ្លួន​ដោះស្រាយ​សូម្បី​តែម្ដង គឺ​សូម្បីតែ​ការទាក់ទង​មក​សម្រុះសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ​ក៏​គ្មាន ហើយ​ថែមទាំង​បោះសម្ដី​អោយ​នាង​បន្ត​ប្ដឹង​តាមចិត្ត​ទៀត ដែល​ហាក់ដូចជា​មិន​ខ្វល់​រឿង​ប្រព័ន្ធ​ច្បាប់​៕

សុខភាព/បុរស/ស្ត្រី