• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

សុខ ហេង ៖ សុខ ពិសី កើតមក ៣,១០ គីឡូក្រាម ហើយ​ចរិត​គេ​ពី​តូច​ប្លែក​ណាស់​

3 សប្ដាហ៍ កន្លងទៅ នាគរាជ

ដោយ DNT News ៖ យោងតាម​សៀវភៅ​ពណ៌​លឿង ឬ​សៀវភៅ​កំណើត និង​ពិនិត្យ​សុខភាព​ដែល​ចេញ​ដោយ​មន្ទីរពេទ្យ​ជ័យជំនះ ស្រុក​តាខ្មៅ ខេត្តកណ្ដាល ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​១៩៩១ បានបញ្ជាក់​ច្បាស់​ថា ទារិកា សុខ ពិសី កើត​នៅ​ថ្ងៃទី​១៩​ខែធ្នូ ឆ្នាំ​១៩៩០ មាន​ទម្ងន់​៣,១០​គីឡូក្រាម​។ ម្ដាយ​ឈ្មោះ ប៉េង សុគន្ធា​រី បច្ចុប្បន្ន​ស្លាប់ ឪពុក​ឈ្មោះ សុខ ហេង អាសយដ្ឋាន តាខ្មៅ​-​សេរីភាព ទី​រួម​ខេត្តកណ្ដាល​។ យោងតាម​សៀវភៅ​លឿង​នេះ មន្ទីរពេទ្យ​បានបញ្ជាក់​ថា ទារិកា​នេះ​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជម្ងឺ​៦​មុខ​គ្រប់​ចំនួន ហើយ​នាង​មាន​សុខភាព​លូតលាស់​ល្អ​។​

*​ចំណងអាពាហ៍ពិពាហ៍ លោក សុខ ហេង និង​អ្នកស្រី ប៉េង សុគន្ធា​រី និង​ការ​ប្រសូត្រ​របស់ សុខ ពិសី​

លោក សុខ ហេង ធ្លាប់បាន​រៀបរាប់ថា​ខ្ញុំ​បាន​រៀបការ​ជាមួយ​ភរិយា​ខ្ញុំ​ឈ្មោះ រស់ សុគន្ធា​រី ស្ថិតនៅក្នុង​លំនៅដ្ឋាន​របស់​ភរិយា​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។ ចំណងអាពាហ៍ពិពាហ៍​ខ្ញុំ និង​ម្ដាយ​ពិសី គឺ​បានកូន​ប្រុស​ទី​១ ឈ្មោះ សុខ ថន កូនស្រី​ទី​២ សុខ ពិសី និង​កូនប្រុស​ទី​៣ ឈ្មោះ សុខ ប្រសើរ ហៅ ទូច ។​

លោក​ហេង បាន​រំលឹក​ប្រាប់​ពី​ប្រវត្តិ​របស់ ពិសី ឲ្យ​ដឹង​ខ្លះៗ​ថា កូនស្រី​ខ្ញុំ​ម្នាក់នេះ​មាន​ចរិត​ស្លូតបូត សុភាពរាបសា​ណាស់ ហើយក៏​ពូកែ​អៀនប្រៀន​ណាស់ដែរ​។ ពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​តែង​មកសុំ​បី​នាង ថើប​នាង ហើយ​ពេល​នាង​រៀន​នៅ​សាលាបឋមសិក្សា មិត្ត​រួម​ថ្នាក់ និង​មិត្ត​ភ័ក្ដិ​នៅក្បែរ​ខាង​តែង​ប្រឡែង​លេង និង​ឲ្យ​ចំណីអាហារ​នាង​ញ៉ាំ ហើយ​ឲ្យ​នាង​ច្រៀង​ឲ្យ​ស្ដាប់ និង​ថតរូប​អនុស្សាវរីយ៍​ទៀតផង ព្រោះ ពិសី មាន​និស្ស័យ និង​ចេះ​ច្រៀង​តាំងពីក្មេង​មកម្ល៉េះ​។ ពេលដែល​ចាប់កំណើត​ក្នុង​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ ក៏មាន​អ្នកជិតខាង​ទៅសួរសុខទុក្ខ​នាង​ដល់​មន្ទីរពេទ្យ​ដែរ​។​

លោក សុខ ហ៊ាង ប្អូនប្រុស​បង្កើត​លោក សុខ ហេង ក៏​ធ្លាប់បាន​អះអាងថា​ក្មួយ​ស្រី (​កញ្ញា ពិសី​) ខ្ញុំ​ម្នាក់នេះ​ជា​ក្មេង​ម្នាក់​មាន​និស្ស័យ​គួរ​ឲ្យ​អ្នកផង​ទាំងពួង​អាណិត​ស្រលាញ់ ហើយ​នាង​គោរព​ចាស់ទុំ និង​ស្រលាញ់​បងប្អូន​ណាស់ មិនដែល​មានការ​ថ្នាំងថ្នាក់​នឹង​គ្នា​ទេ សូម្បី​តាំងពី​ពេល​នាង​នៅលើ​គ្រែ​ក្នុង​មន្ទីរពេទ្យ និង​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​ផ្ទះ​របស់​នាង ក៏​បងប្អូន​ក្មួយ​ចេញចូល​ទៅសួរសុខទុក្ខ​មើលថែ និង​ដេក​កំដរ​នាង​ដែរ​។​

លោក សុខ ហ៊ាង បាន​រំលឹក​ឲ្យ​ដឹង​ខ្លះ​ទៀតថា បងប្រុស​បង្កើត​(​លោក សុខ ហេង​) របស់ខ្ញុំ​គាត់​បាន​លួច​ស្រឡាញ់​ភរិយា​គាត់ (​អ្នកស្រី ប៉េង គ​ន្ធា​រី​) រហូតដល់​ថ្នាក់​តែងតែ​ទៅ​លួច​មើល​ដំបូលផ្ទះ (​គ​ន្ធា​រី​) ស្ទើរ​ទាំងយប់​ថ្ងៃ មានពេលខ្លះ​កាន់​កែវ​យិ​តទៅ​ឆ្លុះ​មើល​ឲ្យ​ឃើញច្បាស់​ទៀតផង ព្រោះតែ​ស្រលាញ់​ខ្លាំងពេក​។ កាលនោះ​បងប្រុស​ខ្ញុំ​គាត់​ជា​ទាហាន​ម្នាក់​ប្រចាំ​នៅ​ខេត្តកណ្ដាល ក្រោយមក​ចាស់ទុំ​បាន​ចូល​ស្ដីដណ្ដឹង​រៀបការ​តាម​ប្រពៃណី​៕ នុ​ម៉ា​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2