• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ច​ន ច័ន្ទ​លក្ខិណា ៖ អា​ឆ្កែ​ឈ្មោល​ក្រៅប្រទេស​ហែង​មក​ព្រុស​ទល់មុខ​អញ​ក្នុងប្រទេស​បើ​ខ្លាំង​

2 សប្ដាហ៍ កន្លងទៅ សម្បត្តិ

រឿងរ៉ាវ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បៈ និង​ដៃគូ​ស្នេហ៍​មិនទាន់​រៀបការ​លោក​ហេង ឡុង កំពុង​ផ្ទុះ​កក្រើក​នឹង​បុគ្គល​ម្នាក់​ដែល​ដែលមាន​ឈ្មោះ​ក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​កថា​ហ្វេ​ស​ប៊ុ​កថា​សេង រតនា (Seng Ratana) ដែល​បាន​បង្ហោះ​សារ​ហែកហួរ ចោទប្រកាន់​នាង​ជា​សាធារណៈ​ជុំវិញ​ការទាក់ទង​នឹង​រឿងអាស្រូវ​ផ្សេងៗ​នាពេល​កន្លងមក​មួយ​ភាគ​ហើយ​បន្ត​មួយ​ភាគ​ទៀត​ឥតឈប់ឈរ​ប្រៀប​ដូច​មាន​គុំនុំ​អ្វី​នឹង​នាង​ដែល​ធ្វើ​ឲ្យ ច​ន ច័ន្ទ​លក្ខិណា ទប់ចិត្ត​ម្តង​ហើយ​ម្តងទៀត​លែង​បាន​។ រឿង​ដែល​អ្នកនាង​ទ្រាំលែងបាន​ចុងក្រោយ​គឺ​បុគ្គល​ឈ្មោះ សេង រតនា ដែល​ផ្គើន​ថា​ចេញ​ភាគ​បន្ត​វាយប្រហារ​នាង​មិន​ឈប់​នោះ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ចេញ​សារ​ដោយ​ប្រើពាក្យ​អសុរោះ​វិញ​ថា​អញ​រង់ចាំ​ភាគ​បន្ត​ហែង អា​ពូជ​ឆ្កែ​តិរច្ឆាន​។

នៅក្នុង​សារ​នាង​ចេញ​ផុស​នៅ​ថ្ងៃទី​៣១ កក្កដា នេះ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ប្រើ​ពាក្យសំដី​យ៉ាង​ធ្ងន់ៗ​តប​ទៅ​បុគ្គល​ម្នាក់​ដែល​មិន​បញ្ជាក់​ឈ្មោះថា «​អា​ឆ្កែ​ឈ្មោល​ក្រៅប្រទេស ហ្អែ​ង​មក​ព្រុស​ទល់មុខ​អញ​នៅ​ស្រុក​ខ្មែរ​មក​បើ​ខ្លាំង កុំ​ព្រូស​ពី​ចំងាយ​អា​ឆ្កែ​កំសាកញី ។ សុំទោស​បងប្អូន​ខ្ញុំ​សំដី​អាក្រក់​ខ្លះ​ហើយ ព្រោះ​ឆ្កែ​ខ្លះ​វា​កំសាក​ពេក កំសាក​អញ្ចឹង​គេ​ហៅ​អា​ញី អា​ឆ្កែ​អង្គែស៊ី អា​ឆ្កែ​អនាថា​ដើរ​ស៊ី​ឆ្អឹង​តាម​ចិញ្ចើមថ្នល់ អា​ឆ្កែ​រត់ចោលស្រុក អា​ឆ្កែ​ដោយ​ញី​ដោយ​ឈ្មោល​ខុសរដូវ បើ​ហែង​ខ្លាំង​ហែង​ចាំបាច់ block acc ប្អូន​អញ comment ហ្អែ​ង​ធ្វើ​អី​អា​ថោក​ក្បាល​ដល់​ដី ហ្អែ​ង​ថោក​មុជ​ក្បាល​កប់​ក្នុង​ដី 1000 មែត្រ​ទៀត​អាន​រក អា​ប្រែ​ត អា​តិ​រិ​ច្ឆា​ន អញ​មិន​ងាយ​ជេរ​អាណា​ទេ​តែ​អា​ថោកទាប​ឯង​គឺ​អញ​ជេរ​ចង្អុល​ក្បាល​ហែង​ហើយ​ដៀល​ថា​អា​ឆ្កែ​កំពូល​ថោក ល្បិច​កំពូល​ថោក​ពួក​ហែង​អញ​ដឹង​ទាំងអស់​»​។​

គេ​នៅ​ចាំបាន​ថា​កាលពី​ក្នុង​វគ្គ​វាយប្រហារ​មុនៗ​របស់​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ​គឺ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា មិនមាន​ប្រតិកម្ម​អ្វី​នោះទេ គ្រាន់តែ​សរសេរ​តប​វិញ​ថា​«​ទើបតែ​ដល់ផ្ទះ​បានដាក់​ខ្នង​ដល់​កន្ទេល ហើយក៏​ឃើញ​សារ​លោត​ចូល​ជាច្រើន តែ​ខ្ញុំ​អត់​ខ្វល់​ទេ ព្រោះ​ដឹង​មុន​ហើយ​ថា នឹងមាន​អ្វី​កើតឡើង ដូច្នេះ​ខ្ញុំ​គិតថា មនុស្ស​មួយចំនួន​នឹង​យល់​ពី​ភាព​ស្ងៀមស្ងាត់ របស់ខ្ញុំ​ហើយ ខ្ញុំ​ឈាន​មកដល់​ដំណាក់កាល​នេះ គឺ​ខ្ញុំ​មិនអាច​ធ្វើ​អ្វី​តាម​ការ​ញុះញង់ ដោយ​ភាព​ក្តៅក្រហាយ​មិនបាន​គិត​វែងឆ្ងាយ​ឡើយ ថ្វី​ត្បិត​ចំណេះវិជ្ជា​ខ្ញុំ មិន​ខ្លាំង​ដូច​អ្នករៀន​បាន​ខ្ពស់ តែ​ខ្ញុំ​មាន​អ្នកច្បាប់​នៅ​ជិត​ខ្លួន ព្រមទាំង​ការ​ស្តាប់​យោបល់ ពី​ក្រុមប្រឹក្សាភិបាល​ជាច្រើន មុន​សំរេច​ធ្វើ​អ្វីមួយ ព្រោះ​អ្នក​ដែល​ខ្ញុំ​ជួយ គឺ​មនុស្ស​ទូទៅ​តែ​អ្នក​ដែល​ត្រូវគេ​វាយប្រហារ គឺ​បុគ្គល​ខ្ញុំ ដូច​ពេលនេះ​ជាដើម​»​។​

អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា បាន​បន្ថែមថា «​ដូច្នេះ ពេលនេះ​គឺ​មុន​និង​ធ្វើ​អ្វី​ខ្ញុំ​កាន់តែ​ប្រយ័ត្ន តែ​ខ្ញុំ​ជា​មនុស្ស​ហ៊ាន​ធ្វើ​គឺ​ហ៊ាន​ទទួល មិន​ខ្ចីដៃ​នរណា​មក​ប្រយុទ្ធ​ឡើយ ខ្ញុំ​សុខចិត្ត​ឲ្យ​គេ​ជេរ​ខ្ញុំ​ម្នាក់ឯង​ចុះ តែ​សូម​ឲ្យ​អ្នកសិល្បៈ​ខ្មែរ​បាន​សុខ ខ្ញុំ​សុខចិត្ត​ឲ្យ​គេ​ចោទថា ជា​មនុស្ស​អាក្រក់​ចុះ តែ​អ្នកសិល្បៈ​ខ្មែរ​ត្រូវបាន​មហាជន មើល​ពួកគាត់​ក្នង​ផ្លូវ​ល្អ​ពេលនេះ​ចង់​អ្នកណា​ជេរ​ប្រមាថកាតទៀន ក៏​ខ្ញុំ​លែង​ខ្វល់ ព្រោះ​អ្នក​ជេរ​ខ្ញុំ គឺ​មុខ​ដដែលៗ​តែ​អ្នក​ដែល​ខ្ញុំ​ជួយ គឺ​ដូរ​មុខ​រហូត រឿង​អី​ខ្ញុំ​ត្រូវ​ខ្វល់​?​ឈាន​មកដល់​ដំណាក់កាល​នេះ​ចិត្ត​ខ្ញុំ​ស្ងប់​ដូច​ទឹក​ក្នុង​ល្អាង ដោយសារ​ខ្ញុំ​បាន​ជួយ​មនុស្ស​កំពុង មានទុក្ខ​លំបាក​»​។​

ទោះជា​យ៉ាងណា​បុគ្គល​សេង រតនា​បាន​បន្ត​ក្នុង​ហ្វេ​ស​ប៊ុ​កថា​«​បើ​ចង់​ប្តឹង​សូម​អញ្ជើញ ហើយ​បើ​ប្តឹង​ខ្ញុំ​នឹង​ចេញ​ភាគ​បន្តទៀត​។​ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការប្តឹង​របស់​នាង​»​។​

រឿងរ៉ាវ​ស្នេហា ជាមួយ​មន្ត្រី​ពាក់​ផ្កាយ​៤ និង​មន្ត្រី​ធំៗ​មួយចំនួន ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ពាសពេញ​ហ្វេ​ស​ប៊ុ​ក និង​ត្រូវបាន​មហាជន​ចែកចាយ យ៉ាង​គគ្រឹកគគ្រេង​តាំងពី​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៧​មក​។​

ការចោទប្រកាន់​នេះ​នាំអោយ​ដៃគូ​ស្នេហ៍​នាង​ច​ន ច័ន្ទ​លក្ខិណា​តប​តាម​ហ្វេ​ស​ប៊ុ​ក វិញ​ថា​«​បើ​លោក​មាន​ភស្តុតាង​យកមក ខ្ញុំ​ចេញ​សំបុត្រ​យន្តហោះ​អោយ ហើយ​លា​ប្រពន្ធ​អោយ​ហើយ​ផង​ក្រែង​លោក​ចោទ​គេ​មិន​ពិត​អត់​បាន​ត្រឡប់​ទៅ​វ៉ៃ​នំ​វិញ​»៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2