• Flexa
  • Default ខាងលើក្រោមមេនុយ

សុគន្ធ ថេ​រ៉ា​យុ​៖.. ខ្ញុំអត់​ទាន់​បាន​ធ្លាក់ខ្លួន​ដល់​ថ្នាក់​ដើរ​សុំ​បាយ​អ្នកឯង​ស៊ី​ទេ កុំ​ទាន់​អាល​មើលងាយ​ខ្ញុំ​ពេក ហើយ​កុំ​ភ្លេចខ្លួន​ណា ខ្ញុំ​ដួល​ថ្ងៃនេះ​មិនដែល​ដួល​មួយជីវិត​ទេ​..

2 ខែ កន្លងទៅ ណូ​រ៉ា

​តារាចម្រៀង​ស្រស់ សង្ហា សុគន្ធ ថេ​រ៉ា​យុ កន្លងមកនេះ ប្ដូរ​មក​ជិះ​រថយន្ត Porsche ស៊េរី​ឆ្នាំ ២០១៤ តម្លៃ​៩ ម៉ឺន​ដុល្លារ មិនបាន​រយៈពេល​២​ខែ​ផង ស្រាប់តែ​នៅថ្ងៃនេះ សុគន្ធ ថេ​រ៉ា​យុ បាន​ប្ដូរ​មក​ជិះ​រថយន្ត Lexus Rx330 តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក ។​

​សុគន្ធ ថេ​រ៉ា​យុ បាន​ប្រាប់ ថា មូលហេតុ​ដែល​លោក​ប្ដូរ​រថយន្ត Porsche ស៊េរី​ឆ្នាំ ២០១៤ មក​ជិះ​រថយន្ត Lexus Rx330 ដែលមាន​តម្លៃថោក​ជាង​មុន ដោយសារតែ​មួយរយៈ​នេះ​លោក​ត្រូវការ​ថវិកា ដើម្បី​ព្យាបាល​ជំងឺ ព្រោះ​ពេល​ឡើង​ចុះ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​ម្ដងៗ ខ្លួន​ចំណាយ​មិន​ក្រោម​ខ្ទង់ពាន់​ដុល្លារ​នោះទេ​។​

​ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ផ្តាស់​ប្តូរ​រថយន្ត​នេះ បើ​យោងតាម​អ្នកគាំទ្រ​របស់លោក បាន​សង្កេតឃើញថា លោក សុគន្ធ ថេ​រ៉ា​យុ មួយរយ​:​មកនេះ​តែងតែ​ផុស​នូវ​ពាក្យពេជន៍ ចម្លែកៗ ដែល​ក្នុង​អត្ថន័យ​បែប​កំសត់ ច្រើន​រឿង ដែល​អប​ទៅដោយ​ការឈឺចាប់​ផងដែរ ដូចជា​ថ្ងៃនេះ លោក បាន​បង្ហោះ​សារ​នៅក្នុង បណ្តាញ Instagram យ៉ាង​ដូច្នេះ​ថា " មកដល់ពេលនេះ​ទើប​ខ្ញុំ​ស្គាល់​នឹង​ដឹង​ពី​មនុស្ស​ដែរ​នៅ​ជិត​ខ្ញុំ នៅ​ឆ្ងាយ​ពី​ខ្ញុំ​ថា អ្នកណា​ល្អ​នឹង​ខ្ញុំ ហើយ​អ្នកណា​អាក្រក់​នឹង​ខ្ញុំ ខ្ញុំ​គ្រាន់​ចង់​ប្រាប់ថា ខ្ញុំ​អត់​ទាន់​បាន​ធ្លាក់ខ្លួន​ដល់​ថ្នាក់​ដើរ​សុំ​បាយ​អ្នកឯង​ស៊ី​ទេ កុំ​ទាន់​អាល​មើលងាយ​ខ្ញុំ​ពេក ខ្ញុំ​នៅ​លុយ​ខ្ញុំ​នៅឡើយ​ទេ ហើយ​កុំ​ភ្លេចខ្លួន​ណា ខ្ញុំ​ដួល​ថ្ងៃនេះ​មិនដែល​ដួល​មួយជីវិត​ទេ ហើយ​មនុស្ស​គឺ​វា​មាន​ម្តងម្នាក់​ទេ​ចាំ​ទុក​ផង អ្នក​និយាយ​ពី​ខ្ញុំ​ថ្ងៃនេះ​មិន​ប្រាកដថា​ថ្ងៃស្អែក​អ្នក​មិនមាន​ថ្ងៃ​ដូច​ខ្ញុំ​នោះទេ កុំ​មើលងាយ​មនុស្ស​ពេក " ក្នុង​សារ​នោះ​លោក​បាន​បន្តទៀតថា ហើយ​ខ្ញុំ​ល្អ​ឫ​អាក្រក់ ខ្លួន​ខ្ញុំ​គឺ​ដឹង​ខ្លួនឯង​ច្បាស់​ណាស់​មិនបាច់​ឲ្យ​អ្នកឯង​មក​កាត់សេចក្តី​លើ​ខ្លួន​ខ្ញុំ​ទេ ចុងក្រោយ​ចង់​ប្រាប់ថា អ្នកឯង​ក៏​គ្មាន​អី​អស្ចារ្យ​ជាង​ខ្ញុំ​ដែរ​ជីវិត​ខ្ញុំ​ធ្លាប់​ជួប​អ្វី​ដែរ​អស្ចារ្យ​នឹង​ល្អៗ អស់ហើយ​តែ​ជីវិត​អ្នកឯង​មិនទាន់​ស្គាល់​ដូច​ខ្ញុំ​ទេ ចឹ​ង​ប្រឹង​ខ្លួនឯង​ឲ្យ​ល្អ​ទៅណា កុំ​ទំនេរ​និយាយដើម​គេ​ពេក "៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2