• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ឆុំ វ​ត្ដី តួ​មហេសី​ស្ដេច​កន ញាប់​ញ័រ ខណៈ​រឿង​«​ហ្លួង​ព្រះស្ដេច​កន​»​ជិត​បញ្ចាំង​

2 សប្ដាហ៍ កន្លងទៅ នាគរាជ

ដោយ DNT News ៖ កញ្ញា​ឆុំ វ​ត្ដី ដែល​ទទួលបាន​តំណែង​ជា​មហេសី​របស់​ស្ដេច​កន​ឈ្មោះ ជី​លែង បាន​សម្ដែង​នូវ​អារម្មណ៍​រំភើប​ជាខ្លាំង ខណៈ​រឿងនេះ​ជិត​ដល់​ថ្ងៃ​ដាក់​បញ្ចាំង​នៅ​គ្រប់​រោងភាពយន្ដ​។​

កញ្ញា​ ឆុំ វ​ត្ដី នាង​បញ្ជាក់ថា វា​មិនមែនជា​លើកទីមួយ​ទេ​ដែល​នាង​បាន​សម្ដែង​ជា​តួឯក​ស្រី​ពិសេស​រឿង​ទាំងនោះ​សុទ្ធតែជា​រឿង​ខ្លាំង​និង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ដោយ​នាង​គ្រាន់​តែមាន​អារម្មណ៍​សប្បាយរីករាយ​តែប៉ុណ្ណោះ​។ ផ្ទុយទៅវិញ​ខណៈ​រឿង​«​ហ្លួង​ព្រះស្ដេច​កន​»​ជិត​ចាក់​បញ្ចាំង​នាង​កាន់​តែមាន​អារម្មណ៍​រំភើប​ជាខ្លាំង​។ នាង​បន្ដថា អ្វី​ធ្វើឱ្យ​នាង​កាន់​តែមាន​អារម្មណ៍​បែបនេះ ព្រោះ​រឿងនេះ​ជា​រឿង​ដំបូង​សម្រាប់​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរ​ផង និង​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​ភាពយន្ដ​ខ្មែរ​ផង​ដែល​បាន​ចំណាយ​ទុន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ពិសេស​នាង​បាន​លះបង់​នូវ​កម្លាំង​ជាច្រើន​នៅពេល​ថត​។

រឿង​«​ហ្លួង​ព្រះស្ដេច​កន​» នឹងត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​18 ខែសីហា នៅ​គ្រប់​រោងភាពយន្ដ​ទាំងអស់ ជាមួយនឹង​កា​កំណត់​នូវ​ថ្ងៃ​ចាក់​បញ្ចាំង​រឿងនេះ​បានធ្វើឱ្យ​កញ្ញា​ឆុំ វ​ត្ដី កាន់តែ​រំភើប​ចិ​ត្ដ​ជាខ្លាំង​ខណៈ​អារម្មណ៍​របស់​នាង​កំពុងតែ​អន្ទះសារ​ចង់​ទស្សនា​នូវ​ខ្សែភាពយន្ដ​ទាំងមូល​ផងដែរ​។​នាង​បញ្ជាក់ថា​៖«​បើទោះជា​ខ្ញុំ​ជា​តារា​សម្ដែង​នៅក្នុង​រឿង​«​ហ្លួង​ព្រះស្ដេច​កន​»​នេះ​ក៏ពិតមែន ក៏​ខ្ញុំ​ចង់​ទស្សនា​រឿងនេះ​មិន​ចាញ់​ប្រជាជន​កម្ពុជា​ទូទៅ​នោះទេ​។ ដ្បិតអី​ខ្ញុំ​ជា​តារា​សម្ដែង​ពិតមែន ប៉ុន្ដែ​ខ្ញុំ​សម្ដែង​តែ​ឈុត​ឆាក​របស់ខ្លួន ក៏​មិនបាន​ដឹងថា សាច់រឿង​ទាំងមូល​មាន​ភាព​អស្ចារ្យ​ប៉ុណ្ណា​ដែរ​»។

ឆុំ វ​ត្ដី ប្រាប់ទៀតថា នាង​បាន​លះបង់​កម្លាំងកាយ​ចិ​ត្ដ​ជាខ្លាំង​ដោយ ឆ្លងកាត់​ការលំបាក​ជាច្រើន​នៅពេល​សម្ដែង​ដូចជា​ការហាត់​សម និង​ការសម្ដែង​មាន​ទាំង​ការប្រើ​ក្បាច់គុណ និង​ជិះសេះ​ជាដើម​ពិសេស​ក៏​ធ្លាក់​ពីលើ​ខ្នង​សេះ​ធ្វើឱ្យ​នាង​ឈឺខ្លួន​ជាច្រើន​ថ្ងៃ​។ អ្វី​ជា​កម្លាំង​ចិ​ត្ដ​នោះ​គឺ​នាង​មានឱកាស​បាន​ថត​រឿង​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្នាត​ធំ​ពិសេស​បានទទួល​តំណែង​ជា​តួអង្គ នាង​ជី​លែង មហេសី​ស្ដេច​កន​ថែម​ទៀតផង​៕​នាគរាជ​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2