• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ក​វិ​និពន្ធ​ដ៏​ល្បីឈ្មោះ សុខ ជំនោរ បន្ទាប់ពី​ខក​ស្នេហ៍ អស់​រយ​:​ពេល​៧​ឆ្នាំ ទីបំផុត បាន​ជូ​ប​ស្នេហ៍​ពិត

1 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​ស្ងាត់ៗ អ្នកនិពន្ធ​ដ៏​ល្បីឈ្មោះ​សុខ ជំនោរ បាន​បង្ហាញមុខ​គូស្នេហ៍​នៅក្នុង​ថ្ងៃ​ភ្ជាប់ពាក្យ បានធ្វើ​ឲ្យ​មហាជន ចាប់​អា​ថា​ម្មណ៍​ថា​លោក និង​គូ​ដណ្ដឹង ពិតជា​សាក​សម​គ្នា​ណាស់ ជាពិសេស​ជុំវិញ​ប្រវត្តិ​ស្នេហា​របស់លោក និង​គូ​ដណ្ដឹង​។ ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ លោក សុខ ជំនោរ ពីមុនមក​មិនដែល​ធ្លាប់​បញ្ចេញ​តំរុយ​ណាមួយ​ឲ្យ​អ្នកគាំទ្រ​របស់លោក​ដឹង​អំពី​ម្ចាស់​ស្នេ​ហ៏​ថ្មី​នោះទេ ស្រាប់តែ​ពេលនេះ​ពិតជា​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​មែន ។​

​លោក​សុខ ជំនោរ និយាយថា​គូ​ដណ្ដឹង​របស់លោក​មាន​ឈ្មោះថា ស្រី សុរ​ង្ស វ័យ​២៦​ឆ្នាំ ដោយ​អ្នកនាង​គឺ​បុគ្គលិក​ផ្នែក​រៀបចំ​ឯកសារ​នៅក្នុង​ធនាគារ​មួយ​។ លោក​បាន​ស្គាល់​អ្នកនាង​ប្រមាណ​ជា​២​ឆ្នាំ​ហើយ តាមរយ​:​ការទំនាក់ទំនង​ឲ្យ​នាង​ជួយ​រៀបចំ​ឯកសារ​ផ្នែក​ពន្ធដារ និង​ឯកសារ​របស់​ក្រុមហ៊ុន​លោក​ឲ្យ​ទើប​បណ្ដាល​ឲ្យ​លោក និង​នាង​កាន់តែ​ស្គាល់គ្នា​ច្រើនឡើង​។​

​លោក​ថា​គូ​ដណ្ដឹង​របស់លោក​គឺជា​កូនស្រី​ពៅ​ក្នុងចំណោម​គ្រួសារ​ដែលមាន​តែ​នាង​ម្នាក់​គត់​ជា​កូនស្រី ក្នុងពេលដែល​គ្រួសារ​របស់​នាង​ក៏មាន​ជីវភាព​ធូរធារ​។ ឪពុក​របស់​នាង​គឺជា​វិស្វករ ហើយ​ម្ដាយ​របស់​គឺជា​សាស្ត្រាចារ្យ ទើប​អ្នកណាៗ​ក៏​សរសើរ​ថា​លោក​ជា​បុរស​មានសំណាង​ម្នាក់ ដែល​ក្រោយ​ធ្លាក់ខ្លួន​ជា​បុរស​ពោះម៉ាយ​តែមាន​នារី​ក្រមុំ​ជា​កូនអ្នកមាន​ជីវភាព​ល្អប្រសើរ និង​មាន​ការងារ​មួយ​ច្បាស់លាស់​ជ្រើស​ជា​ស្វាមី​។ លោក និង​អ្នកនាង​គ្រោង​រៀប​មង្គលការ​ក្នុងអំឡុង​៣​ខែក្រោយ​នៅ​កោះ​ពេជ្រ បើ​ទោះ​មិនទាន់​ដឹងថា​នឹង​រៀបចំ​ប៉ុន្មាន​តុ​។​

​គួររំលឹកថា អស់​រយៈពេល​៧​ឆ្នាំ​ហើយ ដែល​កវីនិពន្ធ ខក​ស្នេហ៍ សុខ ជំនោរ បាន​ចែកផ្លូវ​គ្នា​ដើរ​ជាមួយ​តារាចម្រៀង​សុគន្ធ នីសា ។ កាលពី​ថ្ងៃទី​៦​ខែសីហា​នេះ​លោក​បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ជាមួយ​នារី​ស្រស់​សោភា​ម្នាក់​ហើយ​។​

​លោក សុខ ជំនោរ និង​តារាចម្រៀង សុគន្ធ នីសា​បាន​បែក​គ្នា​ក្នុងអំឡុង​ឆ្នាំ​២០១០​ក្រោយពី​ពួកគេ​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ចាប់តាំងពី​ឆ្នាំ​២០០៤​ម្ល៉េះ​គឺ​នៅពេល​ពួកគេ​ធ្វើការ​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ជាមួយគ្នា​។ ក្រោយ​ចែកផ្លូវ​គ្នា​ព្រោះ​ហេតុផល​មិន​ចុះសម្រុង​នឹង​គ្នា ពួកគេ​បាន​បែងចែក​ទ្រព្យសម្បត្តិ​ដែល​បាន​ពួកគេ​ដាក់​រួមគ្នា​ដោយ​សន្តិវិធី​។ ទោះជា​យ៉ាងណា ក្រោយ​បែក​គ្នា សុគន្ធ នីសា នៅ​មិនទាន់មាន​ដំណឹង​ស្នេហា​ថ្មី​ណាមួយ​នៅឡើយ​គ្រា​ដែល​ល្បី​ថា​នាង​មាន​បុរស​មានទ្រព្យ​តាម​ស្នេហ៍​ជាច្រើន​នោះ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2