• Flexa
  • Default ខាងលើក្រោមមេនុយ

ជីវិត​ពិត​របស់ គង់ សុជាតិ ពិធី​ការិនី​ដ៏​យូរ​ឆ្នាំ​ហើយ​មាន​សាច់​ចាំ​មិន​ចាស់​ទោះ​ឆ្នាំនេះ​មាន​អាយុ​៤០​ឆ្នាំ​

2 ខែ កន្លងទៅ សម្បត្តិ

ដោយ DNT News ៖ គង់ សុជាតិ ជា​ឈ្មោះ​ដើម​ដែល​ឪពុកម្ដាយ​ដាក់​ឲ្យ​។ អ្នកនាង​កើត​នៅ​ថ្ងៃទី​៣​មេសា ឆ្នាំ​១៩៧៧ នៅ​ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ ក្នុងសម័យ ប៉ុល ពត ខណៈដែល​ត្រូវ​ពួក ប៉ុល ពត ជម្លៀស​ក្រុមគ្រួសារ​ទៅកាន់​ទីនោះ​។ ឪពុក​ឈ្មោះ គង់ សង្វារ អាយុប្រមាណ​ជា​៧៣​ឆ្នាំ ជា​នាយក​ក្រុមហ៊ុន អ័​រ​គេ​សស្ដ្រា ។ ម្ដាយ​ឈ្មោះ ហង្ស សា​ណា អាយុ​ជិត​៦៩​ឆ្នាំ ជា​មេផ្ទះ​។ អ្នកនាង​មាន​បងប្អូន​៤​នាក់ ប្រុស​ពីរ​នាក់ ស្រី​ពីរ​នាក់ ហើយ​អ្នកនាង​ជា​កូនច្បង​គេ​។​

ប្អូន​ទី​១ ឈ្មោះ គង់ កុ​លីន (​ស្រី​) ជា​គ្រូបង្ហាត់​ផ្នែក​សំអាង​កាយ​។ ប្អូន​ទី​២​ឈ្មោះ សង្វារ សំកុល (​ប្រុស​) ជា​អ្នកចាត់ការ​នៅក្នុង​ហាង​នំ​ភី​ហ្សា​មូ​យ​។ ប្អូន​ទី​៣ គង់ សង្វារ​ដា​នី មាន​ចំណូលចិត្ត​ខាង​សិល្បៈ​។ ពី​តូច​រហូត​អាយុ​ពេញវ័យ សិក្សា​នៅក្នុង​បន្ទុកគ្រួសារ​ដែល​មក​រស់នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ចូលរៀន​នៅក្នុង​សាលាបឋមសិក្សា​វត្ត​ឧណ្ណាលោម និង​សាលា​វត្ត​កោះ ហើយ​បន្ដ​ចូលរៀន​ថ្នាក់​វិទ្យាល័យ​នៅ​សាលា​ព្រះស៊ីសុវត្ថិ ហើយ​បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​១៩៩៥ ជំនាន់​ជាមួយ​លោក ទុយ លោក សាន ផានិត​,​លោក មួន ម៉ា​រ៉ា​។ ត​មក​អ្នកនាង​មិនបាន​សិក្សា​បន្ដ​ផ្នែក​បរិញ្ញាប័ត្រ​ទេ ហើយក៏​ប្រឡូក​ក្នុង​ការងារ​សិល្បៈ និង​ជា​ពិធីការនី ហើយ​ក្លាយជា​ម្ចាស់​ហាង​សំអាង​កាយ និង​ធ្លាប់ជា​ម្ចាស់​ផលិតកម្ម​ថត​ចម្រៀង SSB ប៉ុន្តែ​ផលិតកម្ម​នេះ​ត្រូវបាន​ផ្អាក​យូរហើយ​។​

អ្នកនាង​បាន​រៀប​អាពាហ៍ពិពាហ៍​លើក​ទី​១​ក្នុង​ឆ្នាំ​១៩៩៦ ជាមួយ​លោក ម៉ៅ សាល់​ភាព មាន​បុត្រ​ពីរ​នាក់​ជា​ចំណងដៃ ។ កូនច្បង​ឈ្មោះ សាល់​ភាព បុត្រ ភេទ​ប្រុស កំពុង​រៀន កូន​ទី​២ ស្រី ឈ្មោះ សាល់​ភាព ពី​ណែ​ល​លី ។ អនាគត​អ្នកនាង​គិតថា នឹង​បញ្ជូន​អ្នក​ទាំងពីរ​ឲ្យ​ទៅ​បន្ដ​ការសិក្សា​លើ​ជំនាញ​ណាមួយ​ដែល​ពួកវា​ចូលចិត្ត​នៅឯ​បរទេស ដើម្បី​អាចមាន​សមត្ថភាព​មក​ចូលរួម​កសាង​មាតុភូមិ​ឲ្យ​រុងរឿង​ដូច​ប្រទេស​គេ​ជិតខាង​អាពាហ៍ពិពាហ៍​លើក​ទី​១​របស់​អ្នកនាង គង់ សុជាតិ និង​ស្វាមី​ទី​១ បាន​លែងលះគ្នា​ហើយ​។ ក្រោយមក​អ្នកនាង​បាន​យក​ស្វាមី​ទី​២​គឺ​លោក ជា វិបុល ដៃគូ​ពិធីករ​ជាមួយ​នាង​កន្លងមក ទទួលបាន​បុត្រ​មួយទៀត​។ អ្នកនាង គង់ សុជាតិ ឲ្យ​ដឹង​ដែរ​ថា តទៅ​អ្នកនាង​ក៏មាន​គោលការណ៍​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ខ្លះៗ​ដែរ តែ​ថា​ឥឡូវ​មាន​ឳ​កាស​រកប្រាក់​ចេះតែ​ខិតខំ​សិន តែ​ថា​យ៉ាងណា កន្លងទៅនេះ អ្នកនាង​ក៏បាន​បណ្ដុះបណ្ដាល​សិស្ស​ផ្នែក​សំអាង​កាយ​បុរស ស្ដ្រី​នេះ​មិនតិច​រយ​នាក់​ដែរ​ទេ ទុកជា​ការជួយ​បង្កើត​ការងារ​ជូន​ដល់​យុវជន​ខ្មែរ​យើង​។ ពីព្រោះថា សាលា​របស់​អ្នកនាង​បាន​បញ្ចេញ​សិស្ស​៦​ជំនាន់​រួចមកហើយ ដែល​មួយ​ជំនាន់​មាន​សិស្ស​ជាង​មួយរយ​នាក់​ឯណោះ ។ ក្នុងនោះ​សិស្ស​ដែល​ល្បីៗ​មានដូចជា​កញ្ញា ឳ​ក សុគន្ធ​កញ្ញា អ្នកនាង មាស ម៉ូ​លី​ណា ហើយ​ក៏មាន​សិស្ស​បញ្ចប់​ការសិក្សា​មួយចំនួនធំ​កំពុងបើក​ហាង​នៅតាម​បណ្ដា​ខេត្ត​នានា​ក្នុង​ទូទាំងប្រទេស​ផងដែរ​។​

សូមបញ្ជាក់ថា​អ្នកនាង គង់ សុជាតិ រំលឹកថា នៅ​ឆ្នាំ​១៩៩៥ ពេលដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​ទុតិយភូមិ កាលណោះ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ (​កងយោធពល​ខេមរភូមិន្ទ​) ដែល​កាល​នៅ​ជា​ទូរទស្សន៍​IBC ធ្វើការ​ប្រលង​ជ្រើសរើស​បវរកញ្ញា​មហាសង្ក្រាន្ដ ហើយដោយ​មាន​អ្នក​ម្ដាយ​ជា​អ្នកជំរុញ​ផង អ្នកនាង គង់ សុជាតិ ក៏បាន​ដាក់ពាក្យ​ចូល​ប្រលង​នឹង​គេ​។ ជា​លទ្ធផល​ក៏បាន​ជាប់​ជា​បវរកញ្ញា​មហា​ស​ង្រា្ក​ន្ដ (​ខាង​ថតរូប​បវរកញ្ញា​ស៊ី​កាមេរ៉ា​) ហើយ​បន្ដ​ជាប់​ជា​ពិធី​ការិនី​ជាមួយ​កញ្ញាឯក​មហាសង្ក្រាន្ដ ១៩៩៥ ខុន វណ្ណា ប្រចាំ​ប៉ុស្ដិ៍​ទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ ។ ហើយ​ផ្ដើម​ពី​នោះមក​ក្រោម​ការណែនាំ​រប​ស់​រៀមច្បង និង​អ្នកដឹកនាំ​កម្មវិធី​នានា បានធ្វើ​ឲ្យ​នាង​មានឈ្មោះ​បោះ​សម្លេង​បន្ដិច​ម្ដងៗ​។

ក្រោយមក​ដោយសារ​តែមាន​ការងារ​ជាមួយគ្នា​ស្គាល់គ្នា​ទៅវិញទៅមក អ្នកនាង​ក៏បាន​ឈានដល់​អាពាហ៍ពិពាហ៍​នៅក្នុង​ឆ្នាំ​១៩៩៦ ជាមួយ​បុរស​ជា​ស្វាមី​ទី​១​របស់​នាង​គឺ​លោក ម៉ៅ សាល់​ភាព កើត​ឆ្នាំ​១៩៦៧ និង​មានមុខរ​បរជា​បុគ្គលិក​ផ្នែក​ទីផ្សារ​។ ក្រោយមក​ពួកគេ​ក៏​ចែកផ្លូវ​គ្នា​ហើយ​នាង​ក៏​សម្រេច​យកប្តី​ថ្មី​ដែលមាន​អាយុ​ប្អូន​នាង​គឺ​លោក ជា វិបុល ។​

ជោគជ័យ​នៃ​ការងារ​ប៉ុន្មាន​ឆ្នាំ​រហូតដល់​ពេលនេះ គឺ​បាន​ជួយ​ឲ្យ​អ្នកនាង​អាចមាន​ប្រាក់កាស​បើកហាង បើក​ផលិតកម្ម ហើយ​ទាញ​បាន​ចំណូល​អាច​ឲ្យ​អ្នកនាង​មានផ្ទះ​ច្រើន​កន្លែង មាន​រថយន្ដ​ប្រើ​ជាច្រើន​គ្រឿង​។​

អ្នកនាង សុជាតិ សុំ​មិន​និយាយ​លំអិត​អំពី​ប្រភព​ចំណូល​គ្រួសារ​នាង​ទេ តែ​ថា នាង​មាន​ផែនការ​ច្បាស់លាស់ ពិ​សេ​បាន​ត្រៀម​មរតក សំរាប់​កូនៗ​របស់​នាង​រួច​អស់ហើយ​។ អ្នកនាង សុជាតិ អះអាងថា ថ្វីបើ​នាង​តែងតែ​ចេញទៅ​បរទេស​ជា​ញឹកញាប់​ក្ដី តែ​គ្រួសារ​នាង​គ្មាន​ផែនការ​ទៅ​រស់នៅ​ឯនាយសមុទ្រ​នោះទេ ពីព្រោះថា នាង និង​ស្វាមី​ស្រលាញ់​ទឹកដី​កំណើត​ខ្លាំងណាស់ និង​មិន​បោះបង់ចោល​ឡើយ​៕​សុវត្ថិ​ឌី​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2