• Flexa
  • Default ខាងលើក្រោមមេនុយ

ករណី​បងប្រុស​ពិធី​ការិនី ខៀវ សាន​សា​ណា គ្រួសារ​សុំ​ចិត្ត​មហាជន​…..

3 សប្ដាហ៍ កន្លងទៅ វុត្ថា

​កាលពី​យប់ម្សិល​មិញ​នេះ បាន​ករណី​មួយ​ដែរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​រាត្រី​ថ្ងៃទី​២៧ យប់មិញ​នេះ​លោក ខៀវ កូ​ណែ​ល ត្រូវជា​បងប្រុស​បង្កើត​ពិធី​ការិនី ខៀវ សាន​សា​ណា ដែល​ទើប​រៀបការ​បាន​ជាង​៣​ខែ បាន​បាញ់សម្លាប់​ប្រពន្ធ​រួចហើយ បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។​

​បើតាម​សមត្ថកិច្ច​ជន​បាញ់​ប្រពន្ធ​របស់ខ្លួន​នោះ​គឺ លោក ខៀវ កូ​នែ​ល ដែល​ត្រូវជា​កូនបង្កើត​របស់​អ្នកកាសែត​លោក ខៀវ កូ​ឡា និង​ជា​ក្មួយបង្កើត នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។ ជនដៃដល់​ជា​ប៉ូ​លិ​មាន​តួនាទី​ជា អនុប្រធាន​កា​រិ​គណនេយ្យ និង​ជំនួយការ​ផ្ទាល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ត្រូវបាន​បងប្រុស​បង្កើតរ​បស់ ពិធីការនី ខៀវ សាន​សា​ណា​។​

​បើ​យោងតាម​Saybay បាន​ឲ្យ​ដឹងថា ជុំវិញ​នៃ​បាត់បង់​ជីវិត​គូ​ស្វាមីភរិយា​ខាងលើ​នេះដែរ​លោក ខៀវ កូ​ឡា ត្រូវជា​ឪពុក ខៀវ សាន​សា​ណា និង​ជនរងគ្រោះ​បាន​ប្រាប់ ថា លោក​អធ្យាស្រ័យ សុំ​មិន​បកស្រាយ​អ្វី​ទាំងអស់​ចំពោះ​ការស្លាប់​កូនប្រុស​បង្កើត និង​កូនប្រសា ព្រោះ​ពេលនេះ​ក្រុមគ្រួសារ​កំពុងតែ​មានទុក្ខ​ក្រៀមក្រម​យ៉ាងខ្លាំង​។​

​លោក​បន្តថា​៖" សុំទោស​ផង​ក្មួយ ពូ​សុំ​អត់​និយាយ​រឿង​ទាក់ទង​នឹង​កូន​ស្លាប់ ព្រោះ​ពេលនេះ​ក្រុមគ្រួសារ​កំពុងតែ​មានទុក្ខ​"​។​​ជាមួយគ្នា​នោះដែរ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៨ សីហា​នេះ អ្នកនាង ខៀវ សាន​សា​ណា​បាន​លើកឡើងថា​"​អ្វីដែល​ខ្ញុំ​ចង់បាន​តែមួយគត់​នៅពេលនេះ គឺ​សូម​អង្វរ​ដល់​បណ្តា​សារព័ត៌​មាន​ទាំងអស់ សូម​បញ្ឈប់​នូវ​ការសរសេរ​សន្និដ្ឋាន​អំពី​ហេតុការណ៍​នេះ​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់ ហើយ​សុំ​ទុកពេល​ឲ្យ​សមត្ថកិច្ច​បំពេញ​តួនាទី​របស់គេ ដើម្បី​ស៊ើប​សង្កេត​ឲ្យ​បាន​ច្បាស់​ជាមុនសិន​។​ខ្ញុំ​សូម​អរគុណ​ចំពោះ​ការយោគយល់​នេះ ហើយ​ចូលរួម​ជាមួយ​ខ្ញុំ ដើម្បី​ឲ្យ​ព្រលឹង​បងប្រុស​របស់ខ្ញុំ​បាន​ទៅកាន់​សុគតិភព​។ ខ្ញុំ​ស្រលាញ់​គាត់​ខ្លាំងណាស់​។ ខ្ញុំ​មិនដឹងថា ត្រូវ​កាត់ចិត្ត​យ៉ាងម៉េច​ទេ​។ សូម​បង​សម្លាញ់​បាន​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លាងឃ្លាត​ឡើយ​”​។​

​ក្នុងនោះ​លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​បើក​ការស៊ើបអង្កេត ដើម្បី​រក​ឲ្យ​ឃើញ​ហេតុផល​ពិតប្រាកដ​នៅ​ពីក្រោយ​ការស្លាប់​របស់ លោក ខៀវ កូ​ណែ​ល​ដេ​ល​ត្រូវជា​ជំនួយការ​របស់លោក និង​ភរិយា​របស់លោក ដែល​ទើប​ការ​ហើយ​ថ្មីថ្មោង​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2