• Flexa
  • Default ខាងលើក្រោមមេនុយ

សា​រ៉ា​យ ស​ក្ខិ​ណា មកដល់​ស្រុក​ខ្មែរ​ភ្លាម​ទទួលបាន​តំណែង​តួឯក​ភ្លែត​

3 សប្ដាហ៍ កន្លងទៅ នាគរាជ

​អស់​រយៈពេល​ច្រើន​ខែ​ទៅហើយ​ដែល​អ្នកនាង​សា​រ៉ា​យ ស​ក្ខ​ណា បាន​ឃ្លាត​ប្រទេស​កម្ពុជា ស្ទើរតែ​ធ្វើឱ្យ​ផលិតកម្ម​ភ្លេចមុខ​នាង​បាត់ទៅហើយ ប៉ុន្ដែ​ថ្មីៗ​នេះ​គ្រាន់តែ​មកដល់​ប្រទេស​កំណើត​ភ្លាម​ក៏​ទទួលបាន​តំណែង​តួឯក​ភ្លែត​។​

​អ្នកនាង​សា​រ៉ា​យ ស​ក្ខិ​ណា បានបញ្ជាក់​ប្រាប់ថា នេះ​ជា​លើក​ទី​៥​ហើយ​ដែល​នាង​បាន​ត្រលប់មក​ស្រុកកំណើត​ចាប់តាំងពី​នាង​ចេញទៅ​រស់នៅ​អាមេរិក​ជាមួយ​ស្វាមី​។ នាង​បន្ដថា មក​ស្រុកកំណើត​លើក​នេះ​មាន​គោលបំណង​ពីរ ទី​១ មកលេង​ក្រុមគ្រួសារ ទី​២ មក​ធ្វើ​ការងារ​សិល្បៈ ដោយ​នាង​ទើបតែ​ទទួល​ការងារ​ការសម្ដែង​រឿង​ង​ឱ្យ ផលិតកម្ម​Red Picture​។ ទោះជា​យ៉ាងណា​នាង​ប្រាប់ នាង​មិនទាន់​ដឹង​ពី​ពេលវេលា​ជាក់លាក់​ក្នុងការ​ចេញទៅ​ថត​នៅឡើយ​ទេ គ្រាន់តែ​ប្រាប់ថា រឿងនេះ​ជា​ភាពយន្ដ​ភាគ​ក្នុង របស់​CTN ។​

Red Picture ជា​ផលិតកម្ម​ដែល​ទទួលបាន​ភាពជោគជ័យ​ជាខ្លាំង​ក្នុងការ​ផលិត​រឿង​ជាច្រើន ដូចជា​រឿង​«​ភូមិ​អត់​មនុស្ស​« «​ទង់ព្រលឹង​« និង​»​ផ្ទះ​សរសរ​កណ្ដាល​»​ជាដើម​។ បច្ចុប្បន្ន​ផលិតកម្ម​មួយ​នេះ​បាន​ពង្រីក​សក្ដានុពល​កា​ន់​តែ​ខ្លាំង​បន្ថែមទៀត តាមរយៈ​ការសហការ​ជាមួយ​CTN , KONGCHAK Picture WH Investment Holding Co.,Ltd, Black magic design​។​

​ក្នុងឱកាស​ស​ន្និ​សិទ្ធ​កាសែត​លោក​ឌៀប សុវណ្ណ ចាងហ្វាង​លិ​ត​កម្ម Red Picture បានធ្វើ​ការសហការ​ជាមួយ​ក្រុមហ៊ុន​ខាងលើ​ដើម្បី​ផលិត​រឿង​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍​CTN ធ្វើយ៉ាងណា​ឱ្យបាន 4​រឿង​ក្នុង​មួយឆ្នាំ ។ក្រៅពី​ភាពយន្ដ​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍​CTN ហើយ​Red ក៏​ផលិត​ភាពយន្ដ​ដុំ​ខ្នាត​ធំ​ផងដែរ​។​

​លោក​បន្ដថា ជំ​ហ៊ាន​ដំបូង​ក្នុង​ការផលិត​ភាពយន្ដ​ភាគ Red Picture បាន​សម្លឹង​ឃើញ​តារា​នៅក្នុង​ចិ​ត្ដ ដើម្បី​យកមក​ធ្វើជា​តួឯក​គឺ​អ្នកនាង​សារាយ ស​ក្ខិ​ណា ដោយ​លោក​អះអាងថា ដ្បិតតែ​នាង​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​តែ​ប្រជាប្រិយភាព និង​ទេពកោសល្យ​នៃ​ការសម្ដែង​របស់​នាង​នៅ​ខ្លាំង​និង​មានការ​គាំទ្រ​នៅឡើយ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2