• Flexa
  • Default ខាងលើក្រោមមេនុយ

កញ្ញា ទេព បូ​ព្រឹក្ស ៖ ខ្ញុំ​ជឿថា​អ្នក​ក៏មាន​ម្តាយ បងប្អូន ជា​មនុស្ស​ស្រី​ដែរ ដូច្នេះហើយ​អ្នក​មិនគួរណា​ប្រើពាក្យ​សម្តី មើលងាយ​បែបនេះ មកលើ​មនុស្ស​ស្រី​ទេ​

3 សប្ដាហ៍ កន្លងទៅ ដានីន

​កាលពីពេល​កន្លងទៅនេះ តារាចម្រៀង​ស្រស់ស្អាត ដែល​ស្ថិតនៅ​ផលិតកម្ម​រស្មី​ហង្ស​មាស កញ្ញា ទេព បូ​ព្រឹក្ស បាន​បញ្ចេញ​ប្រតិកម្ម និង​ផ្ទុះ​កំហឹង​ខឹងសម្បារ ហើយ​អាច​នឹងមាន​វិធានការ​តាមច្បាប់ ចំពោះ​ការរិះគន់​ធ្ងន់ៗ​លើ​រូបនាង ខណៈ​បន្ទាប់ពី​មាន​អ្នកគាំទ្រ​ម្នាក់ បាន​ប្រើ​ពាក្យសំដី​អសីលធម៌ សរសេរ​រិះគន់​ក្នុងន័យ​ជាន់ពន្លិច មកលើ​រូបនាង រហូត​ហ៊ាន​ប្រើពាក្យ​ប្រមាថ​មាក់ងាយ​ថា «​ជា​ស្រីលក់ខ្លួន​» ក្រោយ​ពេលដែល​តារាចម្រៀង​រូបនេះ បានបង្ហាញ​រូបថត​របស់ខ្លួន នៅក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​តារាចម្រៀង​រូប​ស្រស់ ទេព បូ​ព្រឹក្ស បាន​ឆ្លើយ​តម​ទៅនឹង​ការរិះគន់​បែបនេះ​ថា «​អ្នកជា​ប្រុស ខ្ញុំ​ជឿថា​អ្នក​ក៏មាន​ម្តាយ បងប្អូន ជា​មនុស្ស​ស្រី​ដែរ ដូច្នេះហើយ​អ្នក​មិនគួរណា​ប្រើពាក្យ​សម្តី មើលងាយ​បែបនេះ មកលើ​មនុស្ស​ស្រី​ទេ ខ្ញុំ​មើល profile ប្អូន មាន​អារម្មណ៍​ថា ប្អូន​ក៏​ជា​អ្នក​ស្រឡាញ់​សិល្បៈ​មួយរូប​ដែរ ដូច្នេះ​គួរតែ​ឲ្យ​តម្លៃ លើ​អ្នកសិល្បៈ​ផង​!»​។

​ក្រោយ​ចេញ​សារ​ផ្ទុះ​កំហឹង ចង់​ប្ដឹង​បុរស​ម្នាក់​ដែល​បាន Comment ពាក្យពេចន៍​មិន​សមរម្យ​លើ​រូបនាង​កាលពី​យប់មិញ តារាចម្រៀង ទេព បូ​ព្រឹក្ស បង្ហាញ​រូបភាព​យ៉ាង​ស្រស់ស្រាយ​ជាមួយ​ម៉ូតូ​ម៉ាក Pulsar មួយគ្រឿង​យ៉ាង​ថ្មីស្រឡាង​នៅ​ព្រឹក​នេះ​។​

​ក្នុងនោះ​តារា​ស្រី និយម​តុបតែង​ខ្លួន​បែប​ស៊ីវីល័យ​រូបនេះ បាន​ប្រាប់ថា​ថា "​នេះ​ជា​កាដូ​ខួបកំណើត​របស់ និមិត្ត (​ប្អូនប្រុស​) ដែល​នាង​ទើបតែ​ទិញ​ឲ្យ មានតម្លៃ ៣ ០០០​ដុល្លារ​" ។​

​ដោយឡែក​ជុំវិញ​រឿង​ចង់​ប្ដឹង​បុរស​ម្នាក់​សួរ​រឿង​លក់ខ្លួន​តម្លៃ​ប៉ុន្មាន​! នាង​បាន​ឆ្លើយ​ប្រាប់ ថា នាង​បង្ហោះ​ដើម្បី​បញ្ចេញ​កំហឹង​ខ្លះ ហើយ​ចង់​សួរ​ទៅ​ប្រិយមិត្ត​ថា តើ​នាង​អាច​ប្ដឹងទៅ​បុគ្គល​ដែល Comment បែបនេះ​បានដែរ​ឬ​អត់​?

"​នៅ​សុខៗ មក​Comment អ៊ីចឹង​អីហ្នឹង​អ្នកណា​ទ្រាំ​បាន អ៊ីចឹង​មានតែ​ដាក់​ខ្លះទៅ​ដើម្បី​កុំ​ឲ្យ​គេ​ថា​ស្លូត​ពេក តែ​មុន​ហ្នឹង ឃើញ​គេ Comment​ថា '​សុំទោស និង​ច្រ​លំ​' ហើយ​បើ​គេ​សុំទោស​ហើយក៏​ហី​ទៅ ក៏​បង​មិន​ចង់ទៅ​មានរឿង​រ៉ាវ​អី​ជាមួយ​គេ​ហ្នឹង​ដែរ​"​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2