• Flexa
  • Default ខាងលើក្រោមមេនុយ

គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ វណ្ណ ស៊ីណា (Vann Sina) បាន​ចោទប្រកាន់​កញ្ញា នី មុន្នីនាថ ថា​បាន​ប្រើល្បិច​បោកប្រាស់​គូរ​ដណ្តឹង​របស់ខ្លួន ដើម្បី​ផ្តល់​លុយ​អោយ ទិញ​ឡាន​ជិះ ទិញ​ដី នឹងធ្វើ​ផ្ទះ​អោយ​នាង​

3 សប្ដាហ៍ កន្លងទៅ ដានីន

​ថ្មីៗ​នេះ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ វណ្ណ ស៊ីណា (Vann Sina) បាន​ទម្លាយ​សារ​បកអាក្រាត ដោយ​ពាក្យ​ធ្ងន់ៗ​ទម្លាក់កំហុស​លើ​តារា​សម្តែង កញ្ញា នី មុន្នីនាថ ពាក់ព័ន្ធ​និង​ចំណង​ជីវិត​ពាក់កណ្តាល​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយនឹង​គួរ​ដណ្តឹង​អានិកជន​ខ្មែរ​អាមេរិក​។​

​គណនី​ហ្វេ​ស​ប៊ុ​ក វណ្ណ ស៊ីណា ដែលមាន​បង្ហោះ​រូបថត កញ្ញា នី មុន្នីនាថ ថត​ជាមួយ​គួរ​ដណ្តឹង​ក្នុង​ថ្ងៃ​ភ្ជាប់ ពាក្យ ដែលមាន​ទាំង​រូបថត​អត្តសញ្ញាណប័ណ្ណ​កញ្ញា នី មុន្នីនាថ ផង​នោះ ក៏បាន​សរសេរ​សារ​បរិយាយ​ពី កញ្ញា នី មុន្នីនាថ យ៉ាង​ដូច្នេះ​ថា "​តារា​សំដែង នី មន្នីនាថ ពិតជា​ពូកែ​សំដែង​មែន កុំថាឡើយ​តែ​ក្នុង​ខ្សែរ​ភាពយន្ត សូម្បីតែ​ក្រៅ​ខ្សែរ​ភាពយន្ត ក៏​ពូកែរ​ដែល​

​ហេតុតែ​ដើម្បី​លុយ តារា​សំដែង​ម្នាក់នេះ​ប្រើល្បិច​បោកប្រាស់ សាហាវ​បំផុត ដោយ​យក​ការភ្ជាប់​ពាក្យ​ជាមួយ​បុរស​អនិកជន​ខ្មែរ​ក្រៅប្រទេស​ម្នាក់នេះ ដើម្បី​ផ្តល់​ទំនុក​ចឹ​ត្ត​អោយ​គូរ​ដណ្តឹង​ម្នាក់នេះ​ផ្តល់​លុយ​អោយ ទិញ​ឡាន​ជិះ ទិញ​ដី នឹងធ្វើ​ផ្ទះ​អោយ​នាង ថែមទាំង​ទិញ​គ្រឿងអលង្ការ គ្រឿង​ពេជ្រ​មួយចំនួនធំ​ថែម​ទៀ​ផង​។ ចុងក្រោយ​ដល់ពេល​សំភាស​ជាប់ ហើយ​ធ្លា​ក់វី​សារ​ត្រូវ​ទៅ​រស់នៅ​អាមេរិក នី មុន្នីនាថ បែ​ជា​បរិ​សេធ​មិន​ទៅវិញ ថែមទាំង​សុំ​ផ្តាច់​ពាក្យ​នឹង​គូរ​ដណ្តឹង​។​

​ទង្វើ​ល​របស់ នី មុន្នីនាថ មិន​ត្រឹមតែ​មិន​ផ្តល់​តំលៃ​ដល់​ខ្លួនឯង​នោះទេ ថែមទាំង​ធ្វើអោយ​អ្នកសិល្បៈ​ដែល​គេ​ថ្លៃថ្នូរ​ផ្សេងៗ​ទៀត ត្រូវ​អាប់អោន​ដោយសារ​នាង​តែ​ម្នាក់​គត់​។​ហេតុ​ដូច​ច្នេះ​សូម​អនិកជន​ខ្មែរ​នៅក្រៅ​ប្រទេស​មួយចំនួន នឹង​ឧ​ញ៉ា​ដែល​នៅ​ក្នុ​ុ​ង​ស្រុក​ខ្មែរ បើ​មាន​ទំនាក់ទំនង​ស្នេហ៍ ជាមួយ​តារា​សំដែង នី មុន្នីនាថ ម្នាក់នេះ គួ​តែ​ប្រុងប្រយ័ត្ន​អោយ​មែនទែន ដើម្បី​កុ​ុំ​អោយ​ចាញ់បោក ដូច​អនិកជន​ខ្មែរ​ដែល​នៅក្នុង​រូបភាព​នេះ តទៅទៀត​។​”

​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ បើ​យោងតាម​Sabay បាន​ដកស្រង់​សំដី​ម្តាយ​របស់ កញ្ញា នី មុន្នីនាថ​ថា អ្នកស្រី​សុំ​បដិសេធ​ចំពោះ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បាន​បង្ហោះ​បង្ខូចកេរ្តិ៍​ឈ្មោះ​កូនស្រី​ខ្លួន មិនមែនជា​ការពិត​ឡើយ​។ មុន្នីនាថ មិនបាន​ទៅ​បោកប្រាស់​គូ​ដណ្ដឹង​យកលុយ​មក​ទិញ​ផ្ទះ ឡាន ដី មាស​ពេជ្រ និង​គ្រឿងអលង្ការ មួយចំនួន​នោះទេ​។ ចំណែកឯ​រឿង​ថា ក្រោយពី​បោក​គូ​ដណ្ដឹង​បានសម្រេច កូនស្រី​ខ្លួន​សុំ​ផ្ដាច់​ពាក្យ​ពី​គូ​ដណ្ដឹង​រឹតតែ​មិនអាច​ទៅរួច​ទៀត​។​

"​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់​នៅពេល​ឃើញ​ហ្វេ​ស​ប៊ុ​កមួយ​ហ្នឹង​បង្ខូចឈ្មោះ​កូនស្រី​ខ្ញុំ​បែប​ហ្នឹង ចេះ​ទៅរួច​ថា​កូន​ខ្ញុំ​សុំ​ផ្ដាច់​ពាក្យ​ពី​គូ​ដណ្ដឹង​ក្រោយពី​បោក​បានសម្រេច​។ ផ្ដាច់​ពាក្យ​យ៉ាងម៉េច​បើ​ពួកគេ​ទាំងពី​នៅតែ​ស្រឡាញ់គ្នា​ហ្នឹង​"​។ ម្ដាយ នី មុន្នីនាថ ថ្លែង​បញ្ជាក់​។​​ចំណែកឯ​សាមីខ្លួន នី មុន្នីនាថ មិនអាច​សុំ​ការបកស្រាយ​បាន​នោះទេ ព្រោះ​ពេលនេះ​នាង​កំពុង​ជាប់​ថត​រឿង ទើបត្រូវ​អ្នក​ម្ដាយ​ចេញមុខ​លើក​ទូរស័ព្ទ​ជំនួស​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2