• Flexa
  • Default ខាងលើក្រោមមេនុយ

លោក អុង សុ​ឡាង ត្រូវជា​អតីត​គូ​ដណ្ដឹង នី មុន្នីនាថ ៖​រឿង​ពិត​ទាំងអស់ មិនមែន​ប្រឌិត ឬ​លេង​ឆាកល្ខោន​ដើម្បី​បំភាន់​ភ្នែក​មហាជន​នោះទេ​

2 សប្ដាហ៍ កន្លងទៅ ដានីន

​ថ្មីៗ​នេះ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ វណ្ណ ស៊ីណា (Vann Sina) បាន​ទម្លាយ​សារ​បកអាក្រាត ដោយ​ពាក្យ​ធ្ងន់ៗ​ទម្លាក់កំហុស​លើ​តារា​សម្តែង កញ្ញា នី មុន្នីនាថ ពាក់ព័ន្ធ​និង​ចំណង​ជីវិត​ពាក់កណ្តាល​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយនឹង​គួរ​ដណ្តឹង​អានិកជន​ខ្មែរ​អាមេរិក​។​

​គណនី​ហ្វេ​ស​ប៊ុ​ក វណ្ណ ស៊ីណា ដែលមាន​បង្ហោះ​រូបថត កញ្ញា នី មុន្នីនាថ ថត​ជាមួយ​គួរ​ដណ្តឹង​ក្នុង​ថ្ងៃ​ភ្ជាប់ ពាក្យ ដែលមាន​ទាំង​រូបថត​អត្តសញ្ញាណប័ណ្ណ​កញ្ញា នី មុន្នីនាថ ផង​នោះ ក៏បាន​សរសេរ​សារ​បរិយាយ​ពី កញ្ញា នី មុន្នីនាថ យ៉ាង​ដូច្នេះ​ថា "​តារា​សំដែង នី មន្នីនាថ ពិតជា​ពូកែ​សំដែង​មែន កុំថាឡើយ​តែ​ក្នុង​ខ្សែរ​ភាពយន្ត សូម្បីតែ​ក្រៅ​ខ្សែរ​ភាពយន្ត ក៏​ពូកែរ​ដែល​។ នេះ​បើ​យោងតាម​ប្រភពពី​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ វណ្ណ ស៊ីណា (Vann Sina)​។​

​ថ្មីៗ​នេះដែរ​បើ​យោងតាម​Sabay បាន​ចុះផ្សាយ​ថ្ងៃទី ០១ ខែកញ្ញា នេះ​បាន​ឲ្យ​ដឹងថា​ទាក់ទង​ទៅ នឹង​សំណួរ​ខាងលើនេះ​លោក អុង សុ​ឡាង ត្រូវជា​អតីត​គូ​ដណ្ដឹង នី មុន្នីនាថ បាន​ប្រាប់ Sabay ថា ជា​រឿង​ពិត​ទាំងអស់ មិនមែន​ប្រឌិត ឬ​លេង​ឆាកល្ខោន​ដើម្បី​បំភាន់​ភ្នែក​មហាជន​នោះទេ​។ ពេលនេះ​លោក​បាន​ត្រៀម​មេធាវី ដាក់ពាក្យ​ប្ដឹង មុន្នីនាថ រួចរាល់​ហើយ​ទៅកាន់​តុលាការ​ពីបទ "​ឆបោក និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​" រយៈពេល​ស្គាល់គ្នា​៣ ឆ្នាំ​មកនេះ​។​

​លោក​ថា ចាប់ផ្ដើម​ស្គាល់គ្នា​បាន​១​ឆ្នាំ​ភ្លាម ខ្លួន​មាន​គម្រោង​រៀបការ​ជាមួយ នី មុន្នីនាថ និង​បាន​ឲ្យ​ចាស់ទុំ​ចូល​ស្ដីដណ្ដឹង​តាម​ប្រពៃណី​ខ្មែរ ព្រមទាំង​ដឹងឮ​ទាំងសងខាង​។ តែ​នាង​ហាក់បីដូចជា​មិន​ចង់​រៀបការ ចេះតែ​សុំ​ពន្យារពេល​ម្ដង​ហើយ​ម្ដងទៀត រហូតដល់​ឆ្នាំ ២០១៧ ក្នុង​ខែ មីនា លោក​បាន​រត់ វី​ហ្សា ឲ្យ​នាង​បាន​ចេញទៅ​រស់នៅ​អាមេរិក​។ ស្រាប់តែ​ដល់ពេល​ហ្នឹង​នាង​បែរជា​សុំ​ពន្យារពេល​ម្ដងទៀត​ដល់​ខែ សីហា លោក​ក៏​យល់ព្រម​។​

​ខ្ញុំ​ហួសចិត្ត​យ៉ាងខ្លាំង ដល់ ខែ ៨ ហើយ​គាត់​បែរជា​ប្រាប់​ខ្ញុំ​ថា បងអូន​អត់​ចង់​ទាន់​ទៅ​រស់នៅ​អាមេរិក​ទេ អាច​លើក​ទៅ​ឆ្នាំក្រោយ​បានទេ​? ពេល​ហ្នឹង​ខ្ញុំ​ក៏បាន​សួរ​គាត់​ហេតុអ្វី​បាន​មិន​ចង់​មក​រស់នៅ​ជាមួយ​បង​? គាត់​ក៏​ប្រាប់​ខ្ញុំ​ថា គាត់​មិនអាច​រស់នៅ​ជាមួយ​ខ្ញុំ​បានទេ ព្រោះ​ខ្ញុំ​ជា​បុរស​ម្នាក់​ដែល​មិនចេះ​ប្រើពាក្យ​ផ្អែមល្ហែម និង​ពាក្យលួងលោម​។ ចុះ​ពីដំបូង​ហេតុអ្វី​ក៏​គាត់​មិន​ប្រាប់​ខ្ញុំ ។ ខ្ញុំ​គ្រាំគ្រា​ចិត្តខ្លាំង​ណាស់​ពេល​គាត់​និយាយ​ដូច្នេះ​"​។ លោក អុង សុ​ឡាង ថ្លែង​បញ្ជាក់​។​

​លោក អុង សុ​ឡាង បន្ថែមថា ដោយសារតែ​មិន​ចង់​ឲ្យ​ខូច​ឈ្មោះ​ដល់​អ្នកសិល្បៈ​ផ្សេងទៀត​ខ្លួន​ក៏បាន​ពន្យល់​ប្រាប់​ទៅ នី មុន្នីនាថ ថា មិន​ស្រលាញ់​រូបលោក​ក៏​មិន​អី​ដែរ សំខាន់​មក​អាមេរិក បាន​២​ទៅ​៣ ខែ​សិន ចាំ​ត្រលប់​ទៅ​រស់នៅ​ខ្មែរ​វិញ រួច​លែងលះគ្នា​តែម្ដង ហើយ​ចាំ​លើក​ហេតុផល​ថា រស់នៅ​មិន​ចុះសម្រុង​គ្នា តែ​ប៉ុណ្ណឹង​គឺ​ចប់សព្វគ្រប់​ហើយ តែ​នាង​នៅតែ​មិន​ព្រម​ទៀត​។​

​លោក អុង សុ​ឡាង អះអាងថា លុយ និង​ទ្រព្យសម្បត្តិ​មួយចំនួន​ដែល​លោក​បានផ្ដល់​ឲ្យ នី មុន្នីនាថ និង​ក្រុមគ្រួសារ​របស់​នាង​រយៈ​ពេល​៣ ឆ្នាំ​មកនេះ​រាប់ម៉ឺន​ដុល្លារ​អាមេរិក​។ ការផ្ដល់​ឲ្យ​នេះ​ដោយសារតែ​ជឿទុកចិត្ត​ថា​ថ្ងៃ​ណាមួយ​ក្លាយជា​ប្ដី ប្រពន្ធ និង​ក្រុមគ្រួសារ​តែមួយ​ជាមួយគ្នា​។ តែ​ក្ដី​ជឿទុកចិត្ត​ប្រែជា​រលាយ​សូន្យ ក្រោយពី មុន្នីនាថ មិន​ចង់​មក​រស់នៅ​អាមេរិក ដោយ​ហេតុផល លោក​មិនចេះ​ផ្អែមល្ហែម មិនចេះ​លួងលោម និង​សុំ​ផ្ដាច់​ពាក្យ​តែម្ដង​។​

​ហេតុ​ដូច្នេះហើយ​ទើប​លោក​បានមក​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧ មករក​មេធាវី​ដាក់ពាក្យ​ប្ដឹង នី មុន្នីនាថ ទៅ​តុលាការ​ពីបទ "​ឆបោក និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​"​។ ក្រោយពី​រក​មេធាវី​ដាក់ពាក្យ​ប្ដឹង​រួចហើយ​លោក​ក៏​ត្រលប់​ទៅ​អាមេរិក​វិញ​នៅ​ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៧ ។​

​ចំពោះ​រឿង​គូ​ដណ្ដឹង​ដាក់ពាក្យ​ប្ដឹង​ពីបទ​"​ឆបោក និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​" នេះដែរ នី មុន្នីនាថ មិនអាច​ទាក់ទង​សុំ​ការ​បញ្ជក់​បានទេ ដោយ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​។​

​គួរ​រំលឹក​ដែរ​ថា កន្លងមកនេះ​ម្តាយ​របស់ កញ្ញា នី មុន្នីនាថ ធ្លាប់បាន​បដិសេធ​ចំពោះ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បាន​បង្ហោះ​បង្ខូចកេរ្តិ៍​ឈ្មោះ​កូនស្រី​ខ្លួន មិនមែនជា​ការពិត​ឡើយ​។ មុន្នីនាថ មិនបាន​ទៅ​បោកប្រាស់​គូ​ដណ្ដឹង​យកលុយ​មក​ទិញ​ផ្ទះ ឡាន ដី មាស​ពេជ្រ និង​គ្រឿងអលង្ការ មួយចំនួន​នោះទេ​។ ចំណែកឯ​រឿង​ថា ក្រោយពី​បោក​គូ​ដណ្ដឹង​បានសម្រេច កូនស្រី​ខ្លួន​សុំ​ផ្ដាច់​ពាក្យ​ពី​គូ​ដណ្ដឹង​រឹតតែ​មិនអាច​ទៅរួច​ទៀត​។​

"​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់​នៅពេល​ឃើញ​ហ្វេ​ស​ប៊ុ​កមួយ​ហ្នឹង​បង្ខូចឈ្មោះ​កូនស្រី​ខ្ញុំ​បែប​ហ្នឹង ចេះ​ទៅរួច​ថា​កូន​ខ្ញុំ​សុំ​ផ្ដាច់​ពាក្យ​ពី​គូ​ដណ្ដឹង​ក្រោយពី​បោក​បានសម្រេច​។ ផ្ដាច់​ពាក្យ​យ៉ាងម៉េច​បើ​ពួកគេ​ទាំងពី​នៅតែ​ស្រឡាញ់គ្នា​ហ្នឹង​"​។ ម្ដាយ នី មុន្នីនាថ ថ្លែង​បញ្ជាក់​។​

​តែ​យ៉ាងណាក៏ដោយ​រឿងរ៉ាវ​ពិត​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​យ៉ាងណា​នោះទេ ។ បើតាម​មតិ​របស់​មហាជន​មួយចំនួន​បានលើកឡើង​ថា​នេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​មនុស្ស​ទូទៅ​ប៉ុណ្ណោះ ។ ខ្លះ​ទៀតថា​ជា​រឿង​ពិត ក្រោម​ហេតុផល​ថា គេ​មិនដែល​យក​រឿ​ងក​ត្តិ​យស ផ្ទាល់ខ្លួន​ដើម្បី​ឲ្យ​គេ​រិះគន់​នោះទេ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2