• Flexa
  • Default ខាងលើក្រោមមេនុយ

ទីបំផុត កញ្ញា នី មុន្នីនាថ ចេញ​សារ​ឆ្លើយតប​ជុំវិញ​រឿង ចោទប្រកាន់ថា​នាង ឆបោក និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​

2 សប្ដាហ៍ កន្លងទៅ ដានីន

​កាលពីពេល​កន្លងទៅនេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ វណ្ណ ស៊ីណា (Vann Sina) បាន​ទម្លាយ​សារ​បកអាក្រាត ដោយ​ពាក្យ​ធ្ងន់ៗ​ទម្លាក់កំហុស​លើ​តារា​សម្តែង កញ្ញា នី មុន្នីនាថ ពាក់ព័ន្ធ​និង​ចំណង​ជីវិត​ពាក់កណ្តាល​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយនឹង​គួរ​ដណ្តឹង​អានិកជន​ខ្មែរ​អាមេរិក​។ ក្នុងនោះដែរ លោក អុង សុ​ឡាង ត្រូវជា​អតីត​គូ​ដណ្ដឹង នី មុន្នីនាថ បាន​ប្រាប់ អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយ ថា ជា​រឿង​ពិត​ទាំងអស់ មិនមែន​ប្រឌិត ឬ​លេង​ឆាកល្ខោន​ដើម្បី​បំភាន់​ភ្នែក​មហាជន​នោះទេ​។ ពេលនេះ​លោក​បាន​ត្រៀម​មេធាវី ដាក់ពាក្យ​ប្ដឹង មុន្នីនាថ រួចរាល់​ហើយ​ទៅកាន់​តុលាការ​ពីបទ "​ឆបោក និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​" រយៈពេល​ស្គាល់គ្នា​៣ ឆ្នាំ​មកនេះ​។ ប៉ុន្តែ​ភ្លាមៗ​នោះគេ​មិនទាន់​ឃើញ​មានប្រតិកម្ម​យ៉ាងណា​ពី កញ្ញា មន្នីនាថ ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ​នៅឡើយ​ទេ ។​

​រហូតមក​ដល់ពេល​ថ្មីៗ​នេះ នៅ​ថ្ងៃទី ០៤ កញ្ញា ឆ្នាំ​២០១៧​នាង​បាន​ទម្លាយ​សារ​ប៉ុន្មាន​ឃ្លារ ធ្វើ​ឲ្យ​មិត្ត​ក្នុង​ហ្វេ​ស​ប៊ុ​ក ជាពិសេស​នោះ អ្នកតាមដាន​ចង់ដឹង​លឺ​រឿងអាស្រូវ​របស់​នាង មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​កញ្ញា នី មុនីនាថ បានសរសេរថា «​ពេលវេលា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គឺ​ដើរ​លឿន​ណាស់ ហើយ​ចិត្ត​របស់​មនុស្ស​រឹតតែ​ដើរ​លឿន ហើយ​មើល​មិន​ច្បាស់ ហើយ​មិន​ប្រា​ដក​ថា ការនិយាយ និង អំពើ​របស់​យើង​ធ្វើ​នឹង​ពិតជា​ត្រឹមត្រូវ​ដែរ សំខាន់ គឺ​ត្រូវតែ​ស្គាល់​ខ្លួនឯង​អោយ​ច្បាស់ ហើយ​ត្រូវ​រៀន​អត់ឱន​អោយ​អ្នកដទៃ ទើប​ជីវិត​ស្រស់ថ្លា​»​។​

​គួរ​រំលឹក​ដែរ​ថា កន្លងមកនេះ​ម្តាយ​របស់ កញ្ញា នី មុន្នីនាថ ធ្លាប់បាន​បដិសេធ​ចំពោះ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បាន​បង្ហោះ​បង្ខូចកេរ្តិ៍​ឈ្មោះ​កូនស្រី​ខ្លួន មិនមែនជា​ការពិត​ឡើយ​។ មុន្នីនាថ មិនបាន​ទៅ​បោកប្រាស់​គូ​ដណ្ដឹង​យកលុយ​មក​ទិញ​ផ្ទះ ឡាន ដី មាស​ពេជ្រ និង​គ្រឿងអលង្ការ មួយចំនួន​នោះទេ​។ ចំណែកឯ​រឿង​ថា ក្រោយពី​បោក​គូ​ដណ្ដឹង​បានសម្រេច កូនស្រី​ខ្លួន​សុំ​ផ្ដាច់​ពាក្យ​ពី​គូ​ដណ្ដឹង​រឹតតែ​មិនអាច​ទៅរួច​ទៀត​។​

"​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់​នៅពេល​ឃើញ​ហ្វេ​ស​ប៊ុ​កមួយ​ហ្នឹង​បង្ខូចឈ្មោះ​កូនស្រី​ខ្ញុំ​បែប​ហ្នឹង ចេះ​ទៅរួច​ថា​កូន​ខ្ញុំ​សុំ​ផ្ដាច់​ពាក្យ​ពី​គូ​ដណ្ដឹង​ក្រោយពី​បោក​បានសម្រេច​។ ផ្ដាច់​ពាក្យ​យ៉ាងម៉េច​បើ​ពួកគេ​ទាំងពី​នៅតែ​ស្រឡាញ់គ្នា​ហ្នឹង​"​។ ម្ដាយ នី មុន្នីនាថ ថ្លែង​បញ្ជាក់​។​

​តែ​យ៉ាងណាក៏ដោយ​រឿងរ៉ាវ​ពិត​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​យ៉ាងណា​នោះទេ ។ បើតាម​មតិ​របស់​មហាជន​មួយចំនួន​បានលើកឡើង​ថា​នេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​មនុស្ស​ទូទៅ​ប៉ុណ្ណោះ ។ ខ្លះ​ទៀតថា​ជា​រឿង​ពិត ក្រោម​ហេតុផល​ថា គេ​មិនដែល​យក​រឿ​ងក​ត្តិ​យស ផ្ទាល់ខ្លួន​ដើម្បី​ឲ្យ​គេ​រិះគន់​នោះទេ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2