• Flexa
  • Default ខាងលើក្រោមមេនុយ

កញ្ញា សុខ ពិសី ចង់​ប្លែក​អារម្មណ៍​ប្តូរ​ពី Range Rover ទៅ Lexus GX460 ស៊េរី ២០១៧ វិញ​ម្ដង​

2 សប្ដាហ៍ កន្លងទៅ ដានីន

​កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ កញ្ញា សុខ ពិសី បាន​បង្ហើប​ពី​គម្រោង​ប្តូរ​រថយន្ត​ពី​Range Rover មក​ជិះ​រថយន្ត​ស៊េរី​ថ្មី​គឺ​ម៉ាក​Lexus GX ៤៦០​ឆ្នាំ​២០១៧​មានតម្លៃ​ខ្ទង់​ជិត​២០​ម៉ឺន​ដុល្លារ​យ៉ាង​ភ្ញាក់ផ្អើល​។​

​តារា​ស្រី​រូប​ស្រស់​កញ្ញា សុខ ពិសី បាន​និយាយ​ឲ្យ​ដឹង​បន្តទៀតថា ខ្លួន​ពិតជា​មាន​ចំណាប់អារម្មណ៍​និង​ស្រលាញ់​រថយន្ត Lexus GX ឆ្នាំ​២០១៧​មែន ប៉ុន្តែ​ជា​គម្រោង​មិនទាន់​ដឹង​ទេ​ថា​នឹងត្រូវ​ប្តូរ​ពេលណា​ឡើយ ព្រោះ​ពេលនេះ​នាង​កំពុង​សិក្សា​ពី​ចំណុច​ពិសេស​របស់​រថយន្ត​នេះ​សិន​។​

​ការប្រើប្រាស់​រថយន្ត​ទំនើប​ម៉ាក range rover​ស៊េរី​ឆ្នាំ​២០១២ សុខ ពិសី ត្រូវបាន​ចំណោម​អ្នកសិល្បៈ​ជាច្រើន​ឲ្យ​តម្លៃ​ថា នាង​គឺជា​តារាចម្រៀង​ល្បី និង​មាន​ជីវភាព​ល្អប្រសើរ​ណាស់​ទៅហើយ ព្រោះ​អ្នកសិល្បៈ​ក្នុងស្រុក​ភាគតិច​ណាស់ ដែលមាន​លទ្ធភាព​ជិះ​រថយន្ត​តម្លៃ​ខ្ពស់​ដូច​នាង ។ ទើបតែ​ពេលនេះ​កញ្ញា​បានបង្ហាញ​ចេតនា​ចង់​ប្ដូរ​រថយន្ត​ពី range rover ស៊េរី​ឆ្នាំ ២០១២ មក​ជិះ Lexus GX460 ស៊េរី ២០១៧ វិញ​ម្ដង​។​

​ស្រប​នឹង​ការ​Share ព័ត៌មាន​លម្អិត ពាក់ព័ន្ធ​នឹង​ការបង្ហាញ​ម៉ាក​រថយន្ត​ទំនើប​ម៉ាក Lexus GX460 ស៊េរី ២០១៧ នៅលើ Page ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន សុខ ពីសី បាន​ប្រាប់ថា នាង​ពិតជា​មានបំណង​ចង់​ធ្វើជា​ម្ចាស់​រថយន្ត​ដ៏​ទំនើប​កំពុង​ល្បី​ម៉ាក​Lexus GX460 ស៊េរី ២០១៧ ពិតមែន ដូច្នេះហើយ​ទើប​នាង បង្ហាញ​ព័ត៌មាន​និយាយ​ពី​រថយន្ត​ម៉ាក​នេះ​លើ​ហ្វេ​ស​ប៊ុ​ក​ឡើង ព្រោះ​នាង​យល់ថា​វា ស្អាត ទូលាយ និង​បំពាក់​សុវត្ថិភាព​ខ្ពស់ ។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2