• Flexa

នី មុន្នីនាថ ៖ ….​ពាក្យចាស់​ពោលថា​បើ​ចង់​ឈ្នះសត្រូវ ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​

3 សប្ដាហ៍ កន្លងទៅ រក្សាមុន្នី

​សាលាដំបូង​រាជធានី​ភ្ន​ពេញ បានចេញ​ដីកា​កោះហៅ កញ្ញា នី មុន្នីនាថ ឱ្យ​ចូលទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​ទាមទារ​ប្រាក់ របស់​អតីត​គូ​ដណ្តឹង ដែលជា​អាណិកជន​ខ្មែរ​នៅ​អាមេរិក នៅ​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

​ដីកា​កោះហៅ ដែល​ចេញ​ដោយ​លោក លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​ការចូល​ខ្លួន​របស់​ចុង​ចម្លើយ នី មុន្នីនាថ នាពេលនេះ​គឺ​ធ្វើ​ទៅតាម​នីតិវិធី ដើម្បី​ត្រៀម​ការ​ទាញហេតុផល​តា​ម​បណ្តឹងទាមទារ​ប្រាក់ ពី​ដើមបណ្តឹង​។​

​អតីត​គូ​ដណ្តឹង​តារា​សម្តែង​នាង នី មុន្នីនាថ លោក អ៊ឹង សូ​ឡាង បានដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សងជំងឺចិត្ត​ដល់​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់ពី​អ្នក​ទាំងពីរ​កាត់​ផ្តាច់កា​រ​ទាក់ទង​គ្នា​។​​លោក អ៊ឹង សូ​ឡាង បានចាត់ទុក នី មុន្នីនាថ ថា បោក​យកប្រាក់​របស់ខ្លួន​ក្នុងពេល​ទាក់ទង​ជាមួយគ្នា ដោយនៅ​ក្នុងនោះ​លោក​បាន​ទិញ​របស់របរ​មានតម្លៃ​មួយចំនួន​ឱ្យ​នាង តែ​ដល់ពេល​ធ្លាក់​វី​សា​ទៅ​នៅ​អាមេរិក​ជាមួយគ្នា​នោះ ត្រូវ​នាង​បដិសេធ​ទៅវិញ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ នី មុន្នីនាថ នៅ​មិនទាន់​ប្រតិកម្ម ឬ​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។ ប៉ុន្តែ​នាង​ធ្លាប់​អះអាង​កន្លងមក​ថា នាង​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ ប្រសិនបើ​មាន​ដីកា​កោះហៅ​ពី​តុលាការ​មែន​នោះ ។​​កាលពីពេល​ថ្មីៗ​កន្លងមក​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់ នី មុន្នីនាថ បាន​បង្ហោះ​សារ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា «​ចង់​និយាយ​ច្រើនណាស់ តាមចិត្ត​ខឹង​តាមចិត្ត​ក្ដៅ ប៉ុ​នែ្ត​ពាក្យចាស់​ពោលថា​បើ​ចង់​ឈ្នះសត្រូវ ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​»​។​

​អតីត​គូ​ដណ្តឹង​តារា​សម្តែង​នាង នី មុន្នីនាថ លោក អ៊ឹង សូ​ឡាង បានដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សងជំងឺចិត្ត ដល់​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់ពី​អ្នក​ទាំងពីរ​កាត់​ផ្តាច់កា​រ​ទាក់ទង​គ្នា​។​​ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី របស់លោក អ៊ឹង សូ​ឡាង កាលពី​ចុងខែ​កញ្ញា​ឲ្យ​ដឹង​ទៀតថា មូលហេតុ​នៃ​ការទាមទារ​ពី​ដើមចោទ (​អ៊ឹង សូ​ឡាង​) គឺ​ដោយសារ​ការ ដែល​បាន​ស្គាល់គ្នា និង​ស្រឡាញ់គ្នា​ជាមួយ​ចុង​ចម្លើយ (​នី មុន្នីនាថ​) នៅ​ឆ្នាំ​២០១៤ ដោយ​ព្រមព្រៀង​ដោយ​ច្បាស់លាស់​ថា នឹង​យកគ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើមចោទ​បានរៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ដោយមាន​ឪពុកម្តាយ​ទាំងសងខាង​យ៉ាង​ត្រឹមត្រូវ​។​

​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​ភាគី​ចុង​ចម្លើយ បានទាមទារ​បំពាក់​ជូន​ចុង​ចម្លើយ​នូវ​គ្រឿងអលង្ការ​ដូចជា ខ្សែ​.​ក​ពេជ្រ​, ចិញ្ចៀនពេជ្រ និង​ក្រវិល​ពេជ្រ មានតម្លៃ​៣​ម៉ឺន​៧​ពាន់​ដុល្លារ​។ ម្យ៉ាងទៀត​ដោយសារ​ដើមចោទ​ជា​អាណិកជន រស់នៅ​សហរដ្ឋអាមេរិក ដើមចោទ​ខិតខំ​ព្យាយាម​បំពេញបែបបទ​ធានា​យក​ចុង​ចម្លើយ ទៅ​រស់នៅ​សហរដ្ឋអាមេរិក​។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់ពី​ចុង​ចម្លើយ​បានទទួល​វី​សា​ឲ្យ​ទៅ​អាមេរិក បែរជា​មិន​ទៅ​ថែមទាំង​លប់ចោល​ការភ្ជាប់​ពាក្យរ​វាង​ដើមចោទ​ថែម​ទៀតផង ដោយ​លើក​ហេតុផល​ថា «​ដើមចោទ​មិនចេះ​ប្រើពាក្យ​ផ្អែម​ជាមួយ​ចុង​ចម្លើយ ដែលជា​មូលហេតុ​មិន​ត្រឹមត្រូវ​នោះទេ​»​។

សុខភាព/បុរស/ស្ត្រី