• Flexa

លី​ឡា តារា​សម្តែង​ដែល​និយម​បង្ហាញ​ឈុត​ឆាក​ស្រើបស្រាល​ក្ដៅ​រោលរាល ធ្វើ​ចឹ​ង​ដើម្បី​អ្វី ?

1 សប្ដាហ៍ កន្លងទៅ រក្សាមុន្នី

​គិត​ត្រឹម​ដើមឆ្នាំ​២០១៧ មកដល់​ចុងឆ្នាំ​ដដែល អេ​ន​ឌី នៅតែមាន​រូបថត​ស្រើបស្រាល​លេចឡើង​បន្តបន្ទាប់​ជាមួយ​ស្រី​ស្អាត ៥ រូប ដល់​ថ្នាក់​ធ្វើ​ឲ្យ​បុរសៗ​មិនតិច​នោះទេ​បាន​លួច​ច្រណែន​លើ​រូបលោក​។​

​ស្រី​ស្អាត​ទាំង ៥ រូបថត​ឈុត​ស្រើបស្រាល​ជាមួយ អេ​ន​ឌី ទាំង​មិន​ញញើត​ខ្លួន​រួមមាន​៖

១/​នៅ​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ​២០១៧ ស្រី​ស្អាត លី​ឡា បានបង្ហាញ​ឈុត​ឆាក​ស្រើបស្រាល​ក្ដៅ​រោលរាល​ជាមួយ អេ​ន​ឌី ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ធ្វើ​ឲ្យ​ផ្អើល​អស់​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​។​

​លើសពីនេះទៅទៀត ស្រី​ស្រស់ លី​ឡា ក៏​ក្លាហាន​បញ្ចេញ​សុដន់​ផ្នែក​ខាងក្រោម ដែល​ស្ទីល​សិច​ស៊ី​នេះ មានតែ​តារា​បរទេស​ទេ​ដែល​ហ៊ាន​ធ្វើ​អ៊ីចឹង​។​

​មិនថាតែ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ច​ឈ្មោះ Lyla Vin ឬក៏​គណនី​អ៊ី​ន​ស្តា​ក្រាម Lyla Vin តារា​សម្តែង លី​ឡា តែង​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា រូបថត​ភាគច្រើន ដែល​តារា​ស្រី​រូបនេះ​បង្ហោះ គឺ​ការនិយម​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី ថត​បង្ហាញ​ទាំង​នៅលើ​គ្រែ ក្នុង​បន្ទប់ទឹក គឺ​ស្ទើរតែ​គ្រប់ពេល មិន​ថា​ពេល​នាង​ចេញទៅ​ក្រៅ​ផ្ទះ ឬក៏​ដំណើរ​កម្សាន្ត​តាម​ទីសាធារណៈ​នោះទេ​។​

​តាមរយៈ​ការ​បង្ហោះ​រូបភាព​សិច​ស៊ី​ទាំងអស់​ខាងលើ​នេះដែរ តារា​ស្រី​រូបនេះ​បានធ្វើ​ឲ្យ អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​មើលទៅ ហាក់ដូច​បើកចំហ​ជាង​លើក​មុន​ទៀត ព្រោះ​រូបថត​ខ្លះ​ឃើញ​នាង​បញ្ចេញ​ល្វែងលើ​ស្ទើរតែ​ទាំងអស់ លើ​គ្រែ​គេង​ហាក់ដូចជា​មិន​អៀន​នឹង​កញ្ចក់​អី្វ​បន្តិច​សោះ​។

​រីឯ លើក​នេះ​ក៏​កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រួមទាំង​អ្នកប្រើប្រាស់​ក្នុង​បណ្តាញ​សង្គម​ម្នាក់ៗ​បាន​អើ​តក​ចំហ​មាត់ សម្លឹង​ឡើង​ភ្លឹក ខណៈ​ស្រី​ស្រស់ លី​ឡា បាន​បង្ហោះ​រូប​មួយ​សន្លឹក ក្នុង​បណ្តាញ​សង្គម Instagram បញ្ចេញ​សាច់​ដើមទ្រូង​ផ្នែក​ខាងក្រោម​ស្ទើរតែ​ទាំងអស់ ដោយ​មិន​ខ្លាច​ពី​ពាក្យរិះគន់​ឡើយ ហើយ​នាង​តែងតែ​បង្ហាញ​រូប​បែបនេះ​ជា​ហូរហែ​លើ​បណ្ដាញ​សង្គម​។​

​នៅក្រោយ​រូបថត​បញ្ចេញ​ភាព​សិច​ស៊ី ដែល​ត្រូវបាន​គេ​ជឿថា វា​ជា​ចេតនា​របស់​ស្រី​ស្រស់ លី​ឡា ចង់​បញ្ចេញ​របស់​ល្អ​បង្អួត​ភ្នែក​បុរសៗ ព្រោះថា​តាម​រូបថត​នោះ នាង​ពាក់អាវ​ជិត​ទេ តែ​នាង​បែរជា​លាត់​អាវ​ពីក្រោម​ឡើងទៅ​ខាងលើ​បញ្ចេញ​ដើមទ្រូង​ផ្នែក​ខាងក្រោម និង​បាន​ថត​សែ​ល​ហ្វ៊ី​ធ្វើ​ហី ខណៈ លី​ឡា ក៏បាន​សរសេរ​អក្សរ​ភ្ជាប់​មកជា​មួយ​ថា​៖ «​ចង់បាន​អី​ទៀត លី​ឡា អ្វី​ក៏មាន​តើ នៅតែ​មិន​អស់ចិត្ត​ទៀត ចេះតែ​អ៊ីចឹង​ប្រយ័ត្ន​នៅឯ​កោ​អ៊ីចឹង រហូត​ទៅ​។ ស៊ូ​ឯកោ តែ​សុខ​ក្នុង​ចិត្ត កុំ​ឲ្យ​តែ​សប្បាយៗ​រក​អី​ដាក់ខ្លួន​គ្មាន​»​។

​តែ​ទោះយ៉ាងណា ស្រី​ស្រស់ លី​ឡា ក្រៅពី​អះអាងថា មាន​អ្វីៗ​គ្រប់បែបយ៉ាង និង​ការមិន​បារម្ភ​ភាព​ឯកោ​នោះ ស្រី​ស្រស់​ក្លាហាន​មិន​ខ្លាច​កាយវិការ​ឆ្គង​ប្រពៃណី​រូបនេះ ក៏​អះអាង​ទៀតថា​៖ «​អ្វីដែល​ខ្ញុំ​បញ្ចេញ​នេះ វា​ជា​ចំណង់​ចំណូលចិត្ត ក្នុង​សេរីភាព​ផ្ទាល់ខ្លួន​របស់ខ្ញុំ ខ្ញុំ​ធ្វើ​នេះ​មិនមែនជា​ការសម្តែង​ក្នុង​ភាពយន្ត​ឬ​ការសម្តែង​ស្អី​នោះ ដែរ​»​។​​លី​ឡា អះអាង​ទៀតថា​៖ «​យ៉ាងណា ខ្ញុំ​ធ្វើ​នេះ​ក៏​មិន​ហួសហេតុ​ពេក​ដែរ បើ​គ្រាន់តែ​និយម​ស្ទីល​ថតរូប​សិច​ស៊ី​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ​»​។

សុខភាព/បុរស/ស្ត្រី