• Giloba

លោក យូ ឌី​ស្កូ អាច​នឹង​ទៅ​ប្រទេស​ឥណ្ឌា ដើម្បី​ប្ដូរ​តំរងនោម​

6 ខែ កន្លងទៅ រក្សាមុន្នី

​លោក យូ ឌី​ស្កូ គឺជា​តារា​សម្ដែង​ប្រុស​មួយរូប មាន​ប្រជាប្រិយភាព និង​មាន​កេរ្តិ៍​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ យូរ​ឆ្នាំ​មកហើយ ខណៈ​កាលពីពេល​ថ្មីៗ​នេះ លោក​មានបាន​ផ្អាក​ពី​ការងារ​សិល្បៈ​មួយរយៈ​ខ្លី ដោយសារតែ​ស្ថានភាព​ជំងឺ​ហាក់​ធ្វើ​ទុក​ឡើងវិញ​។​

​យ៉ាងណាមិញ លោក​ត្រូវបាន​ទស្សនិកជន សង្កេតឃើញថា កំពុងតែ​ក្ដោប​ក្ដាប​ទីផ្សារ​សិល្បៈ បាន​យ៉ាងច្រើន បើទោះបីជា​ស្ថានភាព​ជំងឺ របស់លោក​បច្ចុប្បន្ននេះ មិនទាន់​បានជា​ស្រួលបួល​១០០​ភាគរយ​ក៏ដោយ ប៉ុន្ដែ​អ្វីដែល​ទស្សនិកជន មិនទាន់​ជ្រាប​នោះ ។​

​ថ្មីៗ​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Freshnews បាន​ឲ្យ​ដឹងថា លោក​បាន​រៀបរាប់​ពី​បញ្ហា​សុខភាព និង​ជីវិត​ផ្ទាល់ខ្លួន​ជាច្រើន ក្រោយពី​សុខភាព​ប្រសើរឡើង​​និង​អាច​ចូល​សម្ដែង ក្នុង​ពិភព​សិល្បៈ​វិញ​បានជា​ធម្មតា​។ យ៉ាងណាមិញ សុខភាព​របស់លោក​នៅ​មិនទាន់​រឹងមាំ ជាសះស្បើយ ដូច​មុន​នៅឡើយ​ទេ ពោលគឺ​បាន​ធូរ​ជាង​មុន​ត្រឹមតែ ៦០ ទៅ ៧០ ភាគរយ​ប៉ុណ្ណោះ ព្រោះ​ក្នុង​រយៈពេល​៣​ថ្ងៃ​ម្ដង លោក​ទៅ​មន្ទីរពេទ្យ ដើម្បី​លាង​ឈាម និង​តាមដាន​អាកា​រៈ​ជំងឺ​បន្តទៀត​។​

​ជាមួយគ្នានេះ​ផងដែរ តារា​សម្ដែង​លោក យូ ឌី​ស្កូ បាន​ថ្លែង​ក្នុង​កម្មវិធី «​អាថ៌កំបាំង​ក្រៅ​ឆាក​របស់​តារា​» ប្រាប់​ឲ្យ​ដឹងថា «​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ មាន​បញ្ហា​ជំងឺ​តំរងនោម​ធ្ងន់ធ្ងរ​នេះ គឺ​ដោយសារតែ​ខ្ញុំ​ធ្វើការ​ពិនិត្យ​មិន​ចំ ពោលគឺ​ធ្លាប់តែ​ទៅពិនិត្យ​ឈាម ហើយ​មិនសូវ​ចាប់អារម្មណ៍​រឿង​តំរងនោម និង​មិន​ធ្លាប់បាន​ពិនិត្យ​រឿង​តំរងនោម អ៊ីចឹង​ពេល​មាន​បញ្ហា​ខ្លាំង គឺ​ឲ្យ​យើង​ដួល​តែម្ដង​។ ពេល​ដំបូង​ឡើយ យើង​ដឹង​តែមាន​ជំងឺ ដូចជា​សន្លាក់ ឡើង​ជាតិ​អាស៊ីត ធ្វើ​ឲ្យ​យើង​ហើម​ដៃ​ហើមជើង ជាដើម បន្ទាប់មក​យើង​ខំ​ទៅ​ញ៉ាំ​ថ្នាំ​អាស៊ីត ញ៉ាំ​អី ផ្ទុយទៅវិញ​ថ្នាំ​ទាំងនោះ ធ្វើ​ឲ្យ​ប៉ះពាល​ក្រពះ​យ៉ាងខ្លាំង ជាពិសេស​ប៉ះពាល​ផ្នែក​តំរងនោម តែម្ដង​»​។​

​លោក យូ ឌី​ស្កូ បាន​បន្តថា «​រហូតមក​ទល់នឹង​ពេលនេះ ក្រោម​ការជួយ​ជំនួយ​ពី​សំណាក់ កាកបាទក្រហមកម្ពុជា និង​សមាគម​សិល្បករ​ខ្មែរ ព្រមទាំង​មិត្តៗ​សិល្បករ សប្បុរសជន​នានា បញ្ហា​សុខភាព​របស់ខ្ញុំ ប្រសើរ​ឡើងវិញ​ប្រមាណ​ជាង ៧០​ភាគរយ​ហើយ ខណៈ​កាលពី​ចូល​មន្ទី​ពេទ្យ​មានសង្ឃឹម​តែ ៥ ភាគរយ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ ប្រសិនបើ​ខ្ញុំ​ដូរ​តំរងនោម ខ្ញុំ​និង​មាន​សុខ​ភាពល្អ មាន​សាច់ឈាម និង​អាច​បញ្ចេញ​ជាតិពុល បាន​ដូច​មនុស្ស​គ្រប់គ្នា ប៉ុន្ដែ​ចំណាយ​ក្នុង​ការដូរ គឺ​អស់​ច្រើនពេក​ដោយ​តំរងនោម​មួយ តម្លៃ​ប្រមាណ​ជាង ៤០ ០០០ ទៅ ៥០ ០០០​ម៉ឺន​ដុល្លារ​អាមេរិក ឯណោះ​។ នេះ​បើតាម​ការ​ប្រាប់​ជា​យោបល់ ពី​បងប្អូន​នៅក្នុង និង​ក្រៅប្រទេស គាត់​ឲ្យ​ទៅ​ដូរ​នៅ​ប្រទេស​ឥណ្ឌា ហើយ​ខ្ញុំ​មិនទាន់មាន​លទ្ធភាព អាច​ផ្លាស់ប្តូរ​នោះទេ​»​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...