• Giloba

លោក ករុណា ពេជ្រ បញ្ចេញ​សារ​កក្រើក​ហ្វេ​ស​ប៊ុ​ក ស្តីអំពី​មន្ទីរពេទ្យ​មួយកន្លែង ដែល​បា​ព្យាបាល​ជំងឺ​ឪពុក​របស់ខ្លួន​ថា …..

5 ខែ កន្លងទៅ ដានីន

​តារាចម្រៀង​ប្រុស និង​ជា​អ្នកគ្រប់គ្រង​របស់​ផលិតកម្ម​ថោ​ន​លោក ករុណា ពេជ្រ កាលពី​ថ្មីៗ​នេះ​បាន​ជួប​រឿង​មិន​សប្បាយចិត្ត បន្ទាប់​លោកឪពុក​ជាទី​ស្រឡាញ់​របស់ខ្លួន​បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺលើសឈាម​ធ្ងន់ធ្ងរ ត្រូវ​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នា​នៃ​បញ្ហា​ខាងលើ​នេះដែរ​លោក ករុណា ពេជ្រ ជាប្រចាំ គឺ​លោក​តែងតែ​ទម្លាយ​អារម្មណ៍ មិន​សប្បាយចិត្ត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ព្រោះ​អន្ទះសារ​ចង់​ឲ្យ​ជំងឺ​ឪពុក​ខ្លួន​ឆាប់​វិលត្រឡប់ ទៅរក​សភាព​ដូចដើម​វិញ​។ ម្យ៉ាងទៀត ពេលនេះ​ឪពុក​របស់លោក ករុណា ពេជ្រ ក៏ត្រូវ​បានធ្វើ​ការវះកាត់​រួចរាល់ ហើយ​ដែរ​ដោយ​ក្នុងនោះ ក៏​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​ក្រុម​គ្រួ​ពេទ្យ​។​

​ស្ថិត​នឹង​ស្ថានភាព​បារម្ភ​ជំងឺ​ឪពុក ដែល​ដេក​ស្តូកស្តឹង​នៅលើ​គ្រែពេទ្យ ទាំង​ជាប់​ឧបករណ៍​ស្ទង់​ដង្ហើម និង​ចីព​ចរ​សព្វ​ប្រាណ រំពេ​ចនេះ គេ​ក៏​មើលឃើញ​យ៉ាងច្បាស់​ជាក់​ផងដែរ តារាចម្រៀង​ដែល​វិ​វ​ឌ្ឍ​ខ្លួន​ឡើងកាន់តំណែង​ចាស់​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​ថោ​ន លោក ករុណា ពេជ្រ ក៏​បង្ហាញ​សារ​បួងសួង​ដល់​ទេវតា និង​វត្ថុ​សាក​សិទ្ធ ឲ្យ​ជួយ​ឲ្យ​ឪពុក​លោក​ឆ្លង​ផុត​គ្រោះ​ជីវិត​ពី​ជំងឺ និង​អាល​បានជា​សះ​បើកភ្នែក​ឃើញ​កូនប្រុស​មួយ​នេះ​សំពះ​ផ្ទឹម​រៀបការ​។​

​រំពេច​ពី​វិនាទី​ស្វា​គម​ឆ្នាំ​សកល​ឆ្នាំ ២០១៨ ដែលជា​ប្រជាជាតិ ជុំវិញ​ពិភពលោក គេ​ជួបជុំ​ក្រុមគ្រួសារ​ក្អាកក្អាយ ដោយឡែក​តារាចម្រៀង និង ជា​អ្នកគ្រប់គ្រង​ផលិតកម្ម​ថោ​ន​រូប​សង្ហា លោក ករុណា ពេជ្រ ក៏​បង្ហាញ​ទាំង​រូប​ឪពុក​ដេក​ស្តូកស្តឹង​នៅលើ​គ្រែពេទ្យ ជាមួយនិង​ភាព​ពេចន៍​រៀបរាប់ ក្នុងន័យ​បែប​ទុក្ខព្រួយ​ថា «​ហ៊ឺ ប៉ា​លើសឈាម​ចូល​សង្គ្រោះ បន្ទាន់​ភ្លាមៗ​…»​។​

​ក្នុង​សារ​ដែល​បង្ហាញ​ពី​ទុក្ខព្រួយ​កំពុង​រុករាន​លើ​ជីវិត​ក្រុមគ្រួសារ តារាចម្រៀង ករុណា ពេជ្រ នោះ គេ​ក៏​ឃើញ​មាន​ច្រើន​ផងដែរ​ពី​អ្នកគាំទ្រ ព្យាយាម​ផ្ញើ​សារ​លើទឹក​ចិត្ត តារាចម្រៀង​ក្នុង​ចិត្ត​ពួកគេ ដោយ​ថា «​ជូនពរ​ឲ្យ ឪពុក តារាចម្រៀង ករុណា ពេជ្រ បានជា​ពី​ជំងឺ​នេះ​និង​សូម​ឲ្យ​បង​កាត់ចិត្ត មនុស្ស​ល្អ​ទេវតា​នឹង​ជួយ​»​។​

​តែ​យ៉ាងណា​ពីសារ​នេះ​ហាក់​មិន រញ្ជួយ​ចិត្ត​តារាចម្រៀង​រូបនេះ​ឲ្យ​ស្ងប់​ប៉ុន្មាន​នោះទេ ខណ​នៅ​ល្ងាច​ថ្ងៃ ទី​៤ ខែមករា នេះ លោក​ក៏​បង្ហាញ​សារ​កាន់តែ​ធ្វើ ឲ្យ​អ្នកគាំទ្រ​ក្តុក​ក្តូ​ល​ថែមទៀត​ភ្ជាប់ ន័យ​អត្ថន័យ​ជីវិត ដែល​ឪពុកម្តាយ​គ្រប់ ទន្ទឹង​ចង់ឃើញ សម្រេច​ក្តី​ប្រាថ្នា​ដល់​ដ៏​ពិសេស​សម្រាប់​ជីវិត ដែល​ក្នុង​សារ​នោះ ករុណា ពេជ្រ បាន​រៀបរាប់ថា​៖ «​អារម្មណ៍​មួយ​នេះ​… ទឹកភ្នែក​មិនដឹង​ខ្លួន​។ សូម​ទេវតា ជួយ​ថែរក្សា ប៉ា​ខ្ញុំ​ផង​…. គាត់​ចង់ឃើញ​កូន​គាត់​ចូល​រោងការ​ខ្លាំងណាស់​…​។ កូន​មានលទ្ធភាព តែ​ចង់អោយ​ប៉ា តស៊ូ មាន​កំលាំងកាយ និង​កម្លាំងចិត្ត​ដើម្បី​ជំ​នៈ​ជំងឺ​នេះ »​។​

​លោក ករុណា ពេជ្រ បាន​បញ្ជាក់ថា «​ឆាប់​ដឹងខ្លួន​ប៉ា​…!​បន្ទាប់ពី​ប៉ា ឆ្លងកាត់​ការវះកាត់​រួចហើយ រង់ចាំ​ការដឹង​ខ្លួន របស់​ប៉ា​សារជាថ្មី​។ ទោះបី​ស្ថានភាព ប៉ា ស្ថិតនៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ក៏ដោយ​ក៏​កូន​កក់ក្តៅ​ណាស់ ជាមួយ​មន្ទីរពេទ្យ ជប៉ុន​សាន់​រ៉ា​យ​ភ្នំពេញ ទាំង​ឧបករណ៍​ទំនើប ទាំង​ជំនាញ​ដុក​ទ័​រទាំង​សុជីវធម៌ ក្រិត​ក្រមសីលធម៌ ព្រហ្ម​វិហារធម៌​របស់ គ្រូពេទ្យ និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ពិតជា​សូម​កោតសរសើរ ដោយស្មោះ​ល្អ​ហួស​និយាយ​…!»​។​

​តារាចម្រៀង​រូបនេះ​បាន​បន្តថា «​ខ្ញុំ​សូម​អរគុណ​នូវ​សណ្តាន​ចិត្ត យកចិត្តទុកដាក់ ថែរក្សា ព្យាបាល​ប៉ា​ខ្ញុំ និង​អ្នកជំងឺ​ដទៃ ដែល​ចាត់​ដូចជា​បងប្អូន​ខ្លួនឯង ជួយ​អស់ពី​ដៃ​ពី​ជើង​រហូតដល់​ខ្ញុំ មិន​សរសើរ​មិនបាន​។ កូន​ពិតជា​មិន​ស្តាយក្រោយ​ទេ ដែល​បាន​បញ្ជូន​ប៉ា​មកដល់​កន្លែង​នេះ ប៉ា​ត្រូវ​ប្រឹង​កំលាំង​ខ្លួនឯង​បន្ថែមទៀត​ណា​!»​។​

«​ប្រសិនបើ​ប៉ា ខ្ញុំ​បាន​ត្រឡប់មកផ្ទះ ក្នុងស្ថានភាព​ល្អប្រសើរ​វិញ​ឆាប់ៗ​នេះ ខ្ញុំ​នឹង​ចំណាយពេល​សរសេរ រៀបរាប់ នូវ​ករណី​លំអិត​ជាច្រើន​ទៀត​របស់​មន្ទីរពេទ្យ​មួយ​នេះ​ថា ល្អ​ប៉ុណ្ណា ដែល​បងប្អូន​មិនដែល​នឹកស្មាន​ដល់ ថា​ពិត​ជាមាន​ព្រហ្ម​វិហារធម៌ និង​ក្រមសីលធម៌​ជា គ្រូពេទ្យ​យ៉ាងណា​។ ខ្ញុំ​និយាយ​នេះ​មិនមែន​ខាង ពេទ្យ​មិន​យកលុយ​ខ្ញុំ ឬ​ចុះ discount (​បញ្ចុះតម្លៃ​) បាន​និយាយ​ល្អ​នោះទេ តែ​វា​ជា​បទពិសោធន៍ ទើប​ជួប​ដំបូង​របស់ខ្ញុំ​…​ហើយ​ចង់​ចែករំលែក​ជូន​បងប្អូន​ដទៃ​ឲ្យ​បានដឹង ហើយ​ចង់​ឲ្យ​ការចំណាយ​ថវិកា មើលជំងឺ ដោយ​អស់ចិត្ត​!»​។

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...