• Giloba

តារាចម្រៀង​ម្ចាស់​បទ «​រាំ​ញី​កែងជើង​» ម្តាយ​ត្រូវ​ចោរលួច​ឡាន​បាត់​

5 ខែ កន្លងទៅ ដានីន

​តារាចម្រៀង​រ៉េ​ប ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស លោក ងួន ច័ន្ទ​ដេវីត បាន​ប្រាប់​ឲ្យ​ដឹងថា ម្ដាយ​របស់លោក ត្រូវបាន​ចោរ លួច​រថយន្ត​យកទៅ​បាត់ កាលពី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ខណៈដែល​ម្ដាយ​របស់ លោក ជី ដេវីត បាន​ចត​ទុក​នៅមុខ​ឡាន នៅមុខ​ផ្ទះ នៅ​តំបន់​វត្ត​គោក​បញ្ជាន់ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមករា ឆ្នាំ ២០១៨ តារាចម្រៀង​ទ្រនំ​ហង្ស​មាស​ម្ចាស់​បទ «​រាំ​ញី​កែងជើង​»​លោក ជី ដេវីត បានប្រកាស​នូវ​ដំណឹង​អកុសល​ក្នុង​គ្រួសារ​របស់លោក​ថា​៖ «​ចោរ​បាន​លួច​ឡាន​ម្តាយ​ខ្ញុំ ដែល​ចត​ទុក​នៅមុខ​ផ្ទះ​នៅ​តំបន់ វត្ត​គោក​បញ្ជាន់ ម៉ាក កូរ៉ូឡា ឆ្នាំ ២០០២ ស្លាក​លេខ 2AO-3028 ភ្នំពេញ ពណ៌​មាស​។ ប្រសិនបើ​អ្នក​បានឃើញ​សូម​ទំនាក់ទំនង​ខ្ញុំ​តាមរយៈ​លេខ 077222784 ។ សូមជួយ Share បន្ត​ផង​»​។​

​បន្ថែម​ពី​ការប្រកាស​ឲ្យ​ប្រិយមិត្ត​ជួយផ្ដល់​ព័ត៌មាន​តម្រុយ​ពី​រថយន្ត​ត្រូវ​ចោរលួច​នោះ តារាចម្រៀង ជី ដេវីត ក៏បាន​បញ្ចប់​ឃ្លា​ដោយសារ​លើកទឹកចិត្ត​ម្ដាយ​លោក​ក្នុង​គ្រា​គ្រោះកាច​បាត់​របស់ទ្រព្យ​នេះ​ថា​៖ «​មានជីវិត​មាន​ក្តីសង្ឃឹម ម៉ែ »​។​

​រថយន្ត​តម្លៃ​ប្រមាណ​ជា​១២០០០ ដុល្លារ របស់​ម្ដាយ​តារាចម្រៀង ជី ដេវីត នេះ​ត្រូវបាន​បាត់​អំឡុង រាត្រី​ថ្ងៃទី ១០ ឈានចូល​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨ ខណៈពេល​ចត​ទុក​នៅមុខ​ផ្ទះ​នៅ​តំបន់ វត្ត​គោក​បញ្ជាន់ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នេះ​បើ​យោងតាម​សម្ដី​របស់លោក ជី ដេវីត ប្រាប់​អ្នកព័ត៌មាន​កាលពី​ព្រឹក​មិញ​។​

​ប្រភពពី​គ្រួសារ​របស់លោក បាន​ឲ្យ​ដឹង​តាម​បណ្ដាញ​សង្គម​ថា រថយន្ត​កូរ៉ូឡា ពណ៌​មាស ដែល​បាន​បាត់​នោះ ក៏មាន​ចាក់សោរ​ចង្កូត​ដែរ​ខណៈពេល​កំពុង​ចត​នៅផ្ទះ​រាត្រី​នោះ ប៉ុន្តែ​តំបន់​រស់នៅ​មិន​មានការ​យាមកាម​ពី​សន្តិសុខ​ឡើយ​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...