• Flexa

តារា​សម្ដែង​ស្រី​សិច​ស៊ី សេង សូ​ណា ល្បីល្បាញ​រហូតដល់​បាន​ចុះ​កុងត្រា​សម្តែង ២​រឿង​ជាមួយ​អាមេរិក​ទៀត !

3 សប្ដាហ៍ កន្លងទៅ ដានីន

​តារា​សម្ដែង​ស្រី​សិច​ស៊ី សេង សូ​ណា ត្រូវបាន​គេ​ដឹងថា នាង​គឺជា​តារា​សម្ដែង​ស្រី​មួយ​ដួង ភាពលេច​ធ្លោ​ខាង​ភាព​សិច​ស៊ី ក្នុងចំណោម​តារា​ស្រី សិច​ស៊ី​ដទៃ ដោយ​ការបញ្ចេញ​ភាព​សិច​ស៊ី របស់​នាង​ម្ដងៗ ស្ទើរតែ​ធ្វើ​ឲ្យ​បុរសៗ​ជាច្រើន ទប់​អារម្មណ៍​មិន​ស្រឡាញ់​នាង មិនបាន​។ យ៉ាងណាមិញ តារា​ស្រី​មាន​រូបឆោម​ល្អ​ស្រស់​រូបនេះ ប្រកាន់​ជំហរ​ថា នាង​នៅតែ​ទទួល​សម្ដែង​ថត​ខ្សែភាពយន្ត ជា​តួអង្គ មាន​ឈុត​ក្ដៅ​រោលរាល ស្រើបស្រាល​ដោយ​មិន​ខ្វល់ខ្វាយ ពី​ការរិះគន់ ពី​សំណាក់​មហាជន​នោះទេ​។​

​នាង​បាន​ទាំង​ប្រកាសថា​នាង​ទទួល​សម្ដែង​ក្នុង​ភាពយន្ត​ជា​តួអង្គ​ដែល មាន​ឈុត​ឆាក​ស្នេហ៍​រោលរាល ដោយ​មិន​ខ្វល់​ពី​ការរិះគន់​នោះ​ផង​។ ថ្លែង​ក្នុង​ពិធី​ខួបកំណើត​កាលពី​ថ្ងៃទី​២១ មករា នៅ​បុរី​ល្អ​ពេញចិត្ត ក្នុង​ឫស្សីកែវ កញ្ញា​និយាយថា មហាជន​ភាគច្រើន​បាន​ស្គាល់​ថា​នាង​ជាតា​រា​ស៊ិ​ច​ស៊ី ដូច្នេះ​បើ​នាង​ប្ដូរ​ទម្លាប់​មកជា​តារា​ស្រគត់ស្រគំ​គឺ​មហាជន​ពិតជា​ឈប់​ស្គាល់​នាង ឬ​អាច​មើល​នឹង​លែង​ស្គាល់​។​

​យ៉ាងណាមិញ នាង​ថា​ខ្លួន​បង្ហាញ​ភាព​ស៊ិ​ច​ស៊ីក្នុង​ការកម្រិត​មួយ​ដែល​មហាជន​អាច​ទទួលយកបាន​ប៉ុណ្ណោះ​គឺ​មិន​ដល់​ថ្នាក់​ធ្វើអោយប៉ះពាល់​ណាមួយ​បណ្ដាលអោយមាន​ប្រតិកម្ម​ដល់​ក្រសួង​នោះឡើយ​។ នាង​បាន​បន្តថា​ភាព​ស៊ិ​ច​ស៊ី​គឺជា​អ្វីដែល​នាង​មិនអាច​បោះបង់ ហើយ​បើទោះជា​ស្ទីល​របស់​នាង​ត្រូវបាន​មហាជន​មួយចំនួន​រិះគន់​មិន​ខុសគ្នា​ពី​កញ្ញា ដេ​នី ក្វាន់ ក៏​នាង​ប្រកាសថា គឺ​នាង​មិន​ខ្វល់​នោះទេ ដោយសារតែ​ភាព​ស៊ិ​ច​ស៊ី​ទាំងនោះ គឺ​នាង​បង្ហាញ​តែ​ពេល​សម្ដែង​ក្នុង​រឿង​ឬ​ក្នុង​ភាពយន្ត​ប៉ុណ្ណោះ​។​

​នាង​បាន​ទាំង​លើកសរសើរ​ថា​ភាព​ស៊ិ​ច​ស៊ី​ដែល​នាង​បានបង្ហាញ បាន​ជួយ​អោយ​នាង​ទទួលបាន​ជោគជ័យ​ទាំង​ការងារ​សិល្បៈ​និង​ការងារ​ខាងក្រៅ​សិល្បៈ​នោះ​ផង​។​

​នាង​បាន​បន្តទៀតថា​៖ «​កន្លងមក​ខ្ញុំ​សម្ដែង​ជា​តួអង្គ​ស្នេហា​រោលរាល​យ៉ាង​ជោគជ័យ​ច្រើន​រឿង​ហើយ ឥឡូវ​នៅ​ខែកុម្ភៈ​នេះ ខ្ញុំ​កុងត្រា​សម្ដែង​រឿង​ឲ្យ​អាមេរិក​២ រឿង​ទៀតហើយ ដែល​រឿង​ទាំងពីរ​គឺ​សុទ្ធ​តែមាន​ប្លង់​ស្នេហា​រោលរាល​តែម្ដង ហើយ​ខ្ញុំ​អត់​គិតថា​ក្រោយពេល​សម្ដែង​ហើយ​មានការ​ប្រកាស​បិទ​ខ្ញុំ​ពី​សិល្បៈ​អី​ដូច ដេ​ន​នី ក្វាន់ ទេ ព្រោះ​បើ​ក្រសួង​ឲ្យ​គេ​ថត​រឿង​ហ្នឹង​មានន័យថា​ខ្ញុំ​សម្ដែង​ក្នុង​រឿង​ហ្នឹង​ក៏​មិន​ខុស​ដែរ​»៕​

សុខភាព/បុរស/ស្ត្រី