• Flexa

ព័ត៌មាន​លម្អិត​ជុំវិញ រឿងរ៉ាវ​តារា​សម្តែង សូ​ដា នី​តា លេបថ្នាំ​សម្លាប់ខ្លួន​ព្រោះ​មាន​បញ្ហា​ក្នុង​គ្រួសារ

1 សប្ដាហ៍ កន្លងទៅ វុត្ថា

​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាននាំគ្នា​ចុះផ្សាយ​បន្តកន្ទុយ​ចំពោះ​ករណី​តារា​សម្តែង​សិច​ស៊ី​អ្នកនាង សូ​ដា នី​តា លេបថ្នាំ​សម្លាប់ខ្លួន​កាលពី​វេលា​ថ្ងៃត្រង់​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨​។​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចុះផ្សាយ​ចំពោះ​រឿងនេះ ឱ្យដឹងថា មាន​បុរស​ម្នា​ក់បាន​ដឹក​អ្នកនាង សូ​ដា នី​តា​ចូល​ស​ង្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ព្រះកុសុមៈ ហៅ​ពេទ្យ​ព្រះសង្ឃ ដោយ​ធ្វើ​ការលាង​ក្រពះ​រួច​ផុតពី​ការស្លាប់​។ តាម​ការ​សម្តី​របស់​គ្រូពេទ្យ​ប្រចាំ​នៅ​ទី​នោះបាន​បញ្ជាក់ថា​តារា​ស្រី​រូបនេះ​បាន​ចូល​មន្ទីរពេទ្យ​នេះ​ពិតមែន​ដោយ​ធ្វើ​ការលេង​សម្អាត​ក្រពះ​ចេញ​ដើម្បី​ជួយសង្គ្រោះ​ជាបន្ទាន់​។​

​ជុំវិញ​ព័ត៌មាន​ដ៏​រសើប ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​នេះ សារព័ត៌មាន បានធ្វើការ​ទំនាក់ទំនង​ទៅកាន់ សូ​ដា នី​តា ផ្ទាល់ នៅ​ល្ងាច​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ប៉ុន្តែ​ពេល​ខ​ល​ចូល នាង​មិនបាន​និយាយ​រៀបរាប់​អ្វី​ទាំងអស់ នៅពេល​ដឹងថា ជា​អ្នកសារព័ត៌មាន​ខ​ល​សួរ​នាង ពោល​គ្រាន់តែ​សួរថា «​នរណា​ហ្នឹង ខ​ល​មកពី​ខាង​ណា​..!» រួច​ក៏​ចុច​បិទ​ទូរស័ព្ទ​តែម្ដង​។ ប៉ុន្តែ​ពេល​ខ​ល​ទៅ​ដើម្បី​បញ្ជាក់​ច្រើនដង​បន្ថែមទៀត គឺ​សូ​ដា នី​តា លែង​ទទួល​តែម្ដង​។​នេះ​បើ​យោងតាម​ប្រភព​របស់ Freshnews។

​យ៉ាងណាមិញ សូ​ដា នី​តា បានបង្ហាញ​សំឡេង តាមរយៈ Messenger ដែល​បាន​ចែកចាយ​មុននេះ ថា «​ចាស ! អូន​បង​ដឹងថា ប្អូន​ច្បាស់​ជា​សួរ​អំពី​បញ្ហា​ហ្នឹងហើយ តែ​បង​មិន​អី​ទេ​អរគុណ ហើយ​ប្អូន​!»​។​​សម្រាប់​មិត្តសម្លាញ់​របស់​នាង​គឺ លោក ញ៉ែម​សំ​អូន​បាន​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​ឱ្យដឹងថា ចំពោះ​ករណី​អ្នកនាង សូ​ដា នី​តា លេបថ្នាំ​សម្លាប់ខ្លួន​នោះ មិនមែនជា​ការពិត​ឡើយ ដោយ​លោក​សូម​ច្រានចោល​ទៅវិញ​៕

សុខភាព/បុរស/ស្ត្រី