• Giloba

ប៊ុត សីហា ម្ចាស់​ជ័យលាភី​TheVoiceCambodia​រដូវ​កាល​ទី​១ ក្លាយជា​ជន​ញៀន​ថ្នាំ​

3 ខែ កន្លងទៅ សម្បត្តិ

​កាលពី​ម្សិលមិញ​នេះ សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​បាន​ចាប់ខ្លួន​ឈ្មោះ​ប៊ុត​សីហា​ម្ចាស់​ជ័យលាភី​TheVoiceCambodia​រដូវ​កាល​ទី​១​កាលពី​ចុងឆ្នាំ​២០១៤​ខណៈពេលដែល​រូបគេ​កំពុង​ទិញ​គ្រឿងញៀន​ដើម្បី​ជក់​។​ការឃាត់ខ្លួន​ស្ថិត​នៅមុខ​សាលាបឋមសិក្សា​ពងទឹក​សង្កាត់​ពងទឹក​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​ប្រមាណ​៥៖៣០​នាទី​ល្ងាច​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​

​ក្រោយ​ការចាប់ខ្លួន​ឈ្មោះ​ប៊ុត​សីហា​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់​ជី​តូ​អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ផែន​គ្រឿងញៀន​បាន​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​កាលពី​យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​ថា កម្លាំង​នគរបាល​របស់លោក​ពិត​ជា​បាន​ចាប់​ខ្លូន​លោក ប៊ុត សីហា ដែលជា​ម្ចាស់​ជយលាភី The Voice Cambodia រដូវ​កាល​ទី​១ ពិតប្រាកដ​មែន នៅពេលដែល​រូបគេ កំពុង​ទៅ​ទិញ​គ្រឿងញៀន​ដើម្បី​ជក់ ស្ថិត​នៅមុខ​សាលាបឋមសិក្សា​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បានបញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌​មាននៅ​យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា កម្លាំង​នគរបាល​របស់លោក​ពិត​ជា​បាន​ចាប់​ខ្លូន​លោក ប៊ុត សីហា ដែលជា​ម្ចាស់​ជយលាភី The Voice Cambodia រដូវ​កាល​ទី​១ ពិតប្រាកដ​មែន នៅពេលដែល​រូបគេ កំពុង​ទៅ​ទិញ​គ្រឿងញៀន​ដើម្បី​ជក់ ស្ថិត​នៅមុខ​សាលាបឋមសិក្សា​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Freshnews​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​បន្ថែមថា នៅពេល​សួរនាំ​និង​រកឃើញថា ប៊ុត សីហា គ្រាន់តែ​ពាក់ព័ន្ធ​ការជក់ និង​ប្រើប្រាស់​គ្រឿងញៀន​នោះ លោក​បាន​ចាត់ចែង​ឲ្យ​កម្លាំង​ជំនាញ​ទាក់ទង ទៅ​អាណាព្យាបាល​និង​ក្រុមគ្រួសារ មក​ធានា​យកទៅ​ធ្វើ​ការអប់រំ និង​ដាក់​នៅ​កន្លែង​បន្សាប​គ្រឿងញៀន​។​

​បើតាម​មន្ត្រីនគរបាល​រូបនេះ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​តាមដាន​លោក ប៊ុត សីហា ប្រមាណ​កន្លះ​ខែ​មកហើយ ទើបតែ​ចាប់ខ្លួន​ឃាត់​នៅពេលនេះ​សង្ស័យ​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន ខណៈ​លោក​កំពុងបើក​រថយន្ត​នៅតាម​ដងផ្លូវ​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...