• Giloba

ម្តាយ និង​ភរិយា​របស់ តារាចម្រៀង​ប៊ុត សីហា ម្ចាស់​ជយលាភី​លេខ​១ ក្នុង​កម្មវិធី The Voice Cambodia ទម្លាយ​រឿង​ពិត​គ្រប់យ៉ាង

3 ខែ កន្លងទៅ សម្បត្តិ

​កាលពីពេល​កន្លងទៅ បើតាម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ផែនការ​គ្រឿងញៀន បានបញ្ជាក់​ប្រាប់​បណ្ដាញ​សារព័ត៌មាន នៅ​យប់​ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះ​ថា កម្លាំង​នគរបាល​របស់លោក​ពិត​ជា​បាន​ចាប់ខ្លួន​តារាចម្រៀង ប៊ុត សីហា ពិតប្រាកដ​មែន​។​

​ការចាប់ខ្លួន​នេះ​ធ្វើឡើង ខណៈ​ម្ចាស់​ជយលាភី​លេខ​១ ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​១ កំពុង​ទៅ​ទិញ​គ្រឿងញៀន​ដើម្បី​ជក់ នៅមុខ​សាលាបឋមសិក្សា​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ បាន​បន្ថែមថា នៅពេល​សួរនាំ ប៊ុត សីហា សមត្ថកិច្ច​រកឃើញថា​រូបគេ​គ្រាន់តែ​ជាប់​ពាក់ព័ន្ធ​ការជក់ និង​ប្រើប្រាស់​គ្រឿងញៀន ដូច្នេះ​លោក​ក៏បាន​ចាត់ចែង​ឲ្យ​កម្លាំង​ជំនាញ​ទាក់ទង​ទៅ​អាណាព្យាបាល និង​ក្រុមគ្រួសារ​មក​ធានា​យកទៅ​អប់រំ និង​ដាក់​នៅ​កន្លែង​បន្សាប​គ្រឿងញៀន​។​

​គួរ​បញ្ជាក់ដែរថា យុវជន ប៊ុត សីហា គឺជា​កូនប្រុស​ពៅ​នៅក្នុង​គ្រួសារ ដែលមាន​បងប្អូន​សរុប ៦​នាក់​ក្នុងនោះ​មាន​បងប្អូន​ដែលជា​កូន​ឪពុក​ផ្សេង និង​ម្ដាយ​ផ្សេង​ខ្លះ​។ ម្ដាយ​របស់​សីហា អះអាងថា សីហា​គឺជា​ក្មេង​រៀន​ពូកែ មិន​ថា ភាសា​ខ្មែរ ឬ​អង់គ្លេស ប៉ុន្តែ គេ​បាន​សម្រេចចិត្ត​បោះបង់ ចោលការ​សិក្សា ត្រឹម​ថ្នាក់​ទី ១១ ដោយសារតែ​ជីវភាព​គ្រួសារ​ក្រីក្រ និង​ជួប​ការលំបាក​ពេក​។​បន្ទាប់ពី​ឈប់​សិក្សា សីហា បាន​ទៅសុំ​គេ​ច្រៀង​ឱ្យ​ក្រុម​តន្ត្រី​អក​កេស មួយ​ដើម្បី​យកប្រាក់​មក ជួយ​ដោះ​ទាល់​ជីវភាព​អ្នក​ម្ដាយ ដែលមាន​មុខរបរ​ជា​ជាងកាត់សក់​ក្នុងភូមិ ខណៈ​លោក ឪពុក​ជា​គ្រូពេទ្យ​ភូមិ ធ្លាប់​ដើរ​ចាក់​ថ្នាំ​ឱ្យ​អ្នកភូមិ​បាន​ប្រាក់​ខ្លះ​យកមក​ចិញ្ចឹម​កូនៗ តែ​ក្រោយមក​បាន​ធ្លាក់ខ្លួន​ឈឺ​ជា ទម្ងន់​ដោយសារ​ជម្ងឺ​ទឹកនោមផ្អែម​។​

​ឈានដល់​ការប្រកួត​វគ្គ Live Show សប្ដាហ៍​ទី​៥ លោក​ក៏បាន​ទទួលអនិច្ចកម្ម​ទៅ​ក្រោម​ការ អា​លោះ​អាល័យ​ពី ក្រុមគ្រួសារ ពិសេស​គឺ សីហា​។ មុ​ល​ពេល​ឪពុក​ទទួលមរណភាព គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ​មិនដែល​មានឱកាស​បានមក មើល​កូន​ប្រឡង​ផ្ទាល់​នោះទេ មានតែ​ម្ដា​យមក​ផ្ដល់​កម្លាំងចិត្ត ដែល​ប្រការនេះ បានធ្វើឱ្យ​សីហា សោកស្ដាយ យ៉ាងខ្លាំង​ដែល​លោកឪពុក មិនបាន​ឃើញ​កូន​កាន់​ពានរង្វាន់​ជយលាភី The Voice Cambodia​។​

​នៅពេល​ក្លាយជា​បេក្ខជន The Voice Cambodia សីហា បាន​ជួប​បន្ទុក​ដ៏​លំបាក​មួយទៀត បន្ថែម​ពីលើ​ជីវភាព គ្រួសារ​ដ៏​លំបាក​។ នោះ​គឺ​ខ្វះខាត​ប្រាក់​ធ្វើដំណើរ​ឡើង​ចុះ ភ្នំពេញ​-​កំពង់ស្ពឺ ដែល​ចំណុច​នេះ​ម្ដាយ សីហា បាន​ខ្ចីប្រាក់ អ្នកភូមិ​ដើម្បីឱ្យ​កូន​ធ្វើ​សោហ៊ុយ​មក​ប្រឡង​។​

​ប៉ុន្តែ​ជា​សំណាងល្អ នៅពេល​មាន​អ្នកភូមិ​ម្នាក់ បានមក​ទស្សនា​ការប្រឡង​របស់​សីហា​ចៃដន្យ ក៏បាន​ទៅ​ជួយផ្សព្វផ្សាយ​ដល់​អ្នកភូមិ​បានដឹង ធ្វើឱ្យ​ពេល​ក្រោយៗ​មកទៀត អ្នកភូមិ​ដែល​ឃើញ សីហា ស្លៀកពាក់​សំលៀក បំពាក់​ចាស់ៗ មិនសូវ​ឡូយឆាយ​ដូចជា​បេក្ខជន​ដទៃទៀត បាននាំគ្នា​រៃ​ប្រាក់​គ្នា​ឧបត្ថម្ភ​ទាំង​សំលៀកបំពាក់​ក៏ដូចជា ថវិការ​ក្នុងការ​ធ្វើដំណើរ​ធ្វើឱ្យ សីហា បាន​ធូរស្រាល​បន្ទុក​ខ្លះ ព្រោះ​ក្រោយពេល​ជាប់​ជា​ជ័យលាភី សីហា ត្រូវ​ចំណាយ ពេល​ឡើង​ចុះ​ហ្វឹកហាត់​សមជា​មួយ Coach ដូច្នេះ​អាជីព​ជា​អ្នក​ច្រៀង​របស់ សីហា ត្រូវបាន​បាត់បង់​ចំណែក​ប្រភព ចំណូល​របស់​ប្អូន​ក៏ត្រូវ​បាត់បង់​ដូចគ្នា​។​

​ពេលនេះ ការ​ខំប្រឹងប្រែង​របស់ សីហា បានទទួល​ជា​ផ្លែផ្កា​ហើយ នៅពេល ប៊ុត សីហា បានទទួល​ការបោះឆ្នោត ផ្ញើ​សារ​ដ៏​ច្រើន​លើសលប់​ពី​ទូរទស្សនិកជន​ទូទាំងប្រទេស​កម្ពុជា ធ្វើឱ្យ​យុវជន​មាន​សមត្ថភាព និង​ទឹកដម​សំឡេង ពីរោះ​រូបនេះ បាន​ក្លាយជា​ជ័យលាភី​ទីមួយ និង​ដំបូង​គេ​បង្អស់​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទីមួយ នេះ​។​

​យ៉ាងណាមិញ​ភរិយា​របស់លោក​ហាក់​មិន​ភ្ញាក់ផ្អើល​នឹង​ដំណឹង​ដែល​ធ្វើអោយ​ស្វាមី​របស់ខ្លួន​រង​ការ​អាម៉ាស់​នោះទេ ដោយ​អ្នកនាង​យល់ថា​ក្នុងពេល​ដ៏​ខ្លី​អ្វីៗ​នឹងត្រូវ​ស្ងប់ស្ងាត់​។ អ្នកនាង ឃុន ស្រី​នាង ជា​អ្នក​លើក​ទូរស័ព្ទ និង​ជា​ភរិយា​របស់លោក ប៊ុត សីហា បាន​អះអាងថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី ថ្ងៃទី​២១ កុម្ភៈ ពិត​ជាមាន​ក្រុម​សមត្ថភាព​មក​ស្ទាក់ចាប់​លោក ប៊ុត សីហា នៅ​ម្ដុំ​សាលាបឋមសិក្សា​ពងទឹក ក្នុង​ខណ្ឌដង្កោរ ក្នុងពេលដែល​លោក​ធ្វើដំណើរ​ទៅផ្ទះ​របស់ខ្លួន​ពិតមែន ដោយ​ក្រុម​សមត្ថកិច្ច​បាន​ទាំង​ចាប់បញ្ជូន​លោក​ទៅកាន់​សាលាខណ្ឌ​អស់​ប៉ុន្មាន​ម៉ោង​នោះ​ផង​។​

​ប៉ុន្តែ​អ្នកនាង​ថា​ការដោះលែង​ត្រូវបាន​ធ្វើឡើង​ទាំងយប់​វិញ​ភ្លាមៗ បន្ទាប់ពី​រកឃើញថា​នោះ​ជា​រឿង​យល់​ច្រ​លំ​។ អ្នកនាង​បញ្ជាក់ថា​លោក ប៊ុត សីហា អត់​មាន​រត់ពន្ធ​គ្រឿងញៀន ដូច​ការចោទប្រកាន់​នោះទេ តែ​អ្នកនាង​បាន​សារភាពថា​ដោយសារតែ​លោក​បម្រើ​ការអោយ​មេ​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ ទើប​មានការ​សង្ស័យ​​ហើយ​ឈានដល់​ការចាប់ខ្លួន​ដើម្បី​យកទៅ​សាកសួរ​។​

​អ្នកនាង​ស្វាមី​ត្រូវបាន​ដោះលែង​អោយ​ត្រលប់មក​ផ្ទះ​វិញ​ទាំងយប់ ដោយ​ខាង​មន្ត្រី​សមត្ថកិច្ច​នៅ​ខណ្ឌដង្កោ​មានបំណង​ចង់​កែ​ព័ត៌មាន​ផងដែរ ប៉ុន្តែ​ព័ត៌មាន​បានចេញ​ទៅ​លឿន​រួច​បាត់ទៅហើយ​។​

​អ្នកនាង​និយាយថា «​រឿង​យប់មិញ​គេ​ចាប់គាត់​មែន ប៉ុន្តែ​ដល់ពេល​ដឹងថា​ជា​ការយល់ច្រលំ ទើប​គេ​ដោះលែង​វិញ ហើយ​មកពី​ព័ត៌មាន​ចេញទៅ​លឿន​ពេក ទើប​ចង់​បញ្ជាក់ថា​មិនមែនជា​ការពិត​អី​ក៏​មិនកើត​!»​។​

​អ្នកនាង​បញ្ជាក់ថា លោក ប៊ុត សីហា នៅ​សម្រាក​និង​នៅ​ភ័យ​មិនទាន់​បាត់​នោះទេ ដោយ​លោក​ភ័យ​រឿង​បាត់បង់​ប្រជាប្រិយភាព​នៅក្នុង​ពិភព​ចម្រៀង​នោះ​ផង​។ អ្នកនាង​ថា​ខ្លួន និង​លោក ប៊ុត សីហា រៀបការ​៤​ឆ្នាំ​ហើយ ហើយក៏​មិនដឹង​រឿង​ស្វាមី​ញៀន​ថ្នាំ ឬ​ជួញដូរ​គ្រឿងញៀន​នោះដែរ ដោយ​អ្នកនាង​បញ្ជាក់ថា​ព័ត៌មាន​ដែល​ធ្លាប់​លេចឮ គឺជា​ការយល់ច្រលំ​។​

​អ្នកនាង​និយាយថា «​ខ្ញុំ​នៅ​ជាមួយ​គាត់​បានកូន​ស្រី​មួយ​ហើយ គឺ​អត់​ដែល​មានរឿង​អ៊ីចឹង​ទេ ហើយ​បើ​រឿង​វាយតប់​ភរិយា គឺ​រឹតតែ​អត់​មាន គាត់​ស្រឡាញ់​ប្រពន្ធ​កូន​សឹង​អី​នឹង​»​។​

​ជាមួយនឹង​ការបកស្រាយ​របស់​អ្នកនាង ឃុន ស្រី​នាង ជា​ភរិយា​របស់លោក ប៊ុត សីហា បានធ្វើអោយ​ការយល់ច្រលំ​ត្រូវ​បញ្ចប់ ប៉ុន្តែ​អ្នក​ដែល​ស្គា​ល់ពី ប៊ុត សីហា ច្បាស់​នៅតែ​អះអាងថា​តារាចម្រៀង​រូបនេះ មាន​មិត្ត​ភ័ក្ត្រ​បន​ភឿន​ច្រើន​ដែល​មួយចំនួន​គឺជា​អ្នកពាក់ព័ន្ធ​គ្រឿងញៀន ដែល​មិនទាន់​ជឿថា​លោក​មិន​ពាក់ព័ន្ធ​មុន​ឈានដល់​ការចាប់ខ្លួន​នោះទេ​។​

​យ៉ាងណាក៏ដោយ ក្រោយ​ការបញ្ជា​ក់ថា​លោក​បានមក​ដល់ផ្ទះ​វិញ​ដោយ​សមត្ថភាព​គឺ​អ្នកគាំទ្រ​ភាគច្រើន​អបអរ​សារ​ទរ ដោយសារ​ទែ​មិន​ចង់អោយ​អតីត​ម្ចាស់​ពាន The Voice Cambodian រដូវ​កាល​ទី​១​រូបនេះ បាត់បង់​អាជីព​ចម្រៀង​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...