• Giloba

លោក មាស រិទ្ធី អគ្គនាយករង និង​ជានា​យក​ព័ត៌មាន នៃ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស ករណី លោក ប៊ុត សីហា ប្រាស់​គ្រឿងញៀន​ត្រូវ​ក្រុមការងារ​ដឹង​យូរណាស់​មកហើយ ប៉ុន្តែ​លោក ប៊ុត សីហា​នៅតែ

3 ខែ កន្លងទៅ វុត្ថា

​បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ក្តៅគគុក​ទាំង​អ្នកសិល្បៈ និង​មហាជន​តែម្តង ខណៈ​ធ្លាយ​រឿង​ម្ចាស់​ពាន​ទី ១ នៃ​កម្មវិធី The Voice Cambodia លោក ប៊ុត សីហា ត្រូវ​ប៉ូលិស​ចាប់​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ និង​បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ បន្ទាប់ពី​ខាង​អាណាព្យាបាល​មក​ធានា​ក្នុង​បទ​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន​។​

​ករណី​ខាងលើនេះ បានធ្វើ​ឲ្យ​ទស្សនិកជន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​រួចមក ខណៈពេល​នេះ​ស្ថានីយទូរទស្សន៍​ហង្ស​មាស បានចេញ​មុខមក​បក​ស្រាយ​ថា លោក ប៊ុត សីហា បាន​ប្រើប្រាស់​គ្រឿងញៀន​ជា​យូរ​មកហើយ ដោយ​ក្នុងនោះ ខាង​ផលិតកម្ម​ក៏​ធ្លាប់បាន​ហៅ​ទៅ​ណែនាំ​ច្រើនដង ដើម្បី​ឲ្យ​កែខ្លួន​ដែរ ប៉ុន្តែ​លោក ប៊ុត សីហា មិន​ព្រមស្តាប់​។ មិនតែប៉ុណ្ណោះ​ថែមទាំង ធ្វើ​ឲ្យ​ផលិតកម្ម​ខាតបង់​ប្រាក់​មួយចំនួន លើ​ការ​ចេញសង​ថ្លៃ​ថត​ស្ព​ត​ពាណិជ្ជកម្ម និង​ការចុះកិច្ចសន្យា​ប្រគំ​តន្ត្រី ជាច្រើនលើក​ច្រើនសា​រដែ​ល​លោក ប៊ុត សីហា គេចវេស​មិនបាន​ចូលរួម​។​

​ជុំវិញ​បញ្ហា​នេះ លោក មាស រិទ្ធី អគ្គនាយករង និង​ជានា​យក​ព័ត៌មាន នៃ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស​តាម​ការពិត​ផលិតកម្ម​បានដឹង​ជា​យូរ​មកហើយ​ថា តារាចម្រៀង​លោក ប៊ុត សីហា បាន​ប្រើប្រាស់​គ្រឿងញៀន ពោលគឺ​តាំងពី​ក្រោយ​លោក​ប្រឡង​ជាប់​ជ័យលាភី​លេខ​១ ក្នុង​កម្មវិធី «The Voice Cambodia» រដូវ​កាល​ទី​១ បាន​រយៈពេល​ជាង​៣​ខែ​មកម្ល៉េះ​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Freshnews​។​

​យ៉ាងណាមិញ​ពេលដែល​ផលិតកម្ម​ដឹងថា លោក ប៊ុត សីហា មាន​ជាប់​ពាក់ព័ន្ធ នឹង​ការប្រើប្រាស់​គ្រឿងញៀន​ហើយ​នោះ ថ្នាក់ដឹកនាំ​ផលិតកម្ម ក៏បាន​ហៅ​លោក ប៊ុត សីហា មក​ណែនាំ​និង​ធ្វើការ​ព្រមាន​ជាច្រើនលើក​មកហើយ ពោលគឺ ប្រមាណ​ជាង​១០​ដង​ឯណោះ ដើម្បី​ឲ្យ​បញ្ឈប់​ទង្វើ​បែបនេះ ប៉ុន្តែ​តារាចម្រៀង​រូបនេះ មិនបាន​ស្តាប់ និង​មិន​ធ្វើតាម​ឡើយ​។​

​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ដ៏​ល្បី​មួយរូប​នៅ​កម្ពុជា លោក មាស រិទ្ធី បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជាមួយគ្នានេះ​ផលិតកម្ម​ហង្ស​មាស ក៏បាន​ប្រាប់​ទៅដល់​សមត្ថកិច្ច​មួយចំនួន​ឲ្យ​ដឹងផង​ដែរ​ថា តារាចម្រៀង​លោក ប៊ុត សីហា បាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ហើយ ដូច្នេះ​ប្រសិនបើ​ឃើញ​ការប្រព្រឹត្ត​ជាក់ស្តែង អាច​ចាប់​ឃាត់ខ្លួន ឬ​ធ្វើ​ការអប់រំ​ណែនាំ ប​ញ្ចូ​ន​តាម​នីតិវិធី​ច្បាប់​ចុះ មិន​ពាក់ព័ន្ធ​នឹង​ហង្ស​មាស​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ផលិតកម្ម​ហង្ស​មាស មិនបាន​ប្រកាស​ជា​សាធារណៈ​ទេ គឺ​ទុក​ឱកាស​ឲ្យ​លោក ប៊ុត សីហា កែខ្លួន និង​រក​ទ្រនំ​ផ្សេង ដើម្បី​បន្ត​អាជីព របស់ខ្លួន ប៉ុន្តែ​តារាចម្រៀង​រូបនេះ​ហាក់​ប្រ​ងើយ​កន្តើយ​មិន​ស្តាប់​តាម អ្វី​ទាំងអស់​។​

​គួរ​បញ្ជាក់ដែរថា ទម្រាំ​តែ​បាន​ក្លាយជា​តារាចម្រៀង​ឈរលើ​ទ្រនំ​ផលិតកម្ម​ធំ​មួយ គឺជា​ម្ចាស់​ជយលាភី​នៃ​កម្មវិធី​លំដាប់​ពិភពលោក The Voice Cambodia ដំបូង ប៊ុត សីហា ត្រូវ​ឆ្លង​ការប្រឡងប្រជែង​ដ៏​ស្វិតស្វាញ ជាមួយនឹង​បេក្ខជន​ជា​គូប្រជែង ដែលមាន​សំឡេង​ចម្រៀង​ល្អ​យ៉ាងច្រើន រួមផ្សំ​ការជួយ​ណែនាំ​បន្ថែម​ពី​ក្រុម​តារាចម្រៀង​រៀមច្បង​សិល្បៈ ក្នុងនាម​ជា​គ្រូបង្វឹក​ទាំង ៤ រូប​ផង និង​ឆ្លងកាត់​ការវាយតម្លៃ​ពី​គណៈកម្មការ​មហាជន តាមរយៈ​ការផ្ញើ​សារ​គាំទ្រ​ផងដែរ តែ​ឮដំណឹង​នេះ ពិតជា​ងឿងឆ្ងល់ និង​ខកចិត្ត ស្តាយក្រោយ​ខ្លាំងណាស់​។​

​ថ្លែង​ទាំង​អារម្មណ៍​ភ្ញាក់ផ្អើល​ផង និង​មាន​សេចក្តីសោកស្តាយ​ផង ពេល​បានឃើញ​ព័ត៌មាន​របស់លោក ប៊ុត សីហា ជា​ម្ចាស់​ជយលាភី​ទី ១ នៃ​កម្មវិធី The Voice Cambodia លោក ណុប បា​យ៉ា​រិ​ទ្ធ ដែលជា គ្រូបង្វឹក​ម្នាក់​ក្នុងចំណោម​គ្រូបង្វឹក ៤ រូប ដែល​ចំនួន ៣ រូប​ទៀត​មាន ឆន សុ​វណ្ណា​រាជ កញ្ញា ឱក សុគន្ធ​កញ្ញា និង​អ្នកនាង ពេជ្រ សោភា បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ក្នុងនាម​ខ្ញុំ Coach ម្នាក់ និង​ជា​រៀមច្បង​ផ្នែក​សិល្បៈ​ពិតជា​មានការ​នឹកស្មាន​មិន​ដល់ ហើយក៏​សោកស្តាយ​យ៉ាងខ្លាំង​ពី​សមិទ្ធផល​នៃ​ការ​ខំប្រឹង​របស់គាត់​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​មែនទែន​។ ខ្ញុំ​ស្តាយ​ត្រង់​ថា ទម្រាំ​គាត់​បាន​ពាន និង​មានឈ្មោះ​ល្បី​ក្នុង​ពិភព​សិល្បៈ​នេះ គឺ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ច្រើនណាស់​»​។​

​លោក ណុប បា​យ៉ា​រិ​ទ្ធ ក៏​បន្តថា​៖ «​រឿង​គាត់​ប្រើប្រាស់​គ្រឿងញៀន​វិញ ទាំង​ខាង​ខ្ញុំ​ក្តី ខាង​ផលិតកម្ម​ក្តី គិតថា​នេះ​ជា​ទង្វើ​ផ្ទាល់ខ្លួន​គាត់​ក្រៅពី​ការងារ​ផ្នែក​សិល្បៈ ហើយ​មិនដឹងថា​គាត់​បាន​ទៅ​ពាក់ព័ន្ធ​របៀប​ណា​នោះទេ​។ សម្រាប់​ខ្ញុំ​វិញ​ជាមួយ សីហា មិនសូវ​ជាមាន​ការងារ​សិល្បៈ​ជួបគ្នា​ទេ​»​។​

​លោក ឆន សុ​វ​ណា្ណ​រាជ ជា​គ្រូបង្វឹក​ផ្ទាល់​លោក ប៊ុត សីហា មិន​ហ៊ាន​ថា​យ៉ាងណាទេ​ចំពោះ​អតីត​កូនក្រុម​ខ្លួន ខណៈ​ខាង​ភ្នំពេញ​ប៉ុស្តិ៍​ស្នើសុំ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​នោះ​។​លោក ឆន សុវណ្ណ​រាជ បាន​ឆ្លើយ​ដោយ​ប្រើ​លេស​ថា​៖ «​សុំទោស​ផង​បង ពេលនេះ​ខ្ញុំ​កំពុងតែ​ជាប់​ថត ហើយ​គេ​កំពុង​ចាំ​ខ្ញុំ​។ ចាំ​ពេលណា​ខ្ញុំ​ថត​ចប់ ខ្ញុំ​នឹង​ទូរស័ព្ទ​ទៅ​បង​វិញ​ពេលនោះ​»​។

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...