• Default ខាងលើក្រោមមេនុយ

ចាន់ណា រ៉ូ​ណាន់ លេចមុខ​សម្ដែង​ក្នុង​រឿង​”​អា​ស្ទើរ​ទឹក​ប៉ះ​ខ្មោច​បែក​ស្លុយ​”

3 ខែ កន្លងទៅ នាគរាជ

​ខណៈ​រឿង​”​អា​ស្ទើរ​ទឹក​ប៉ះ​ខ្មោច​បែក​ស្លុយ​”​ជា​វណ្ណ​កម្ម​ទី​3​របស់​ផលិតកម្ម​BKS ត្រូវបាន​រៀបចំ​ពិធី​ក្រុង​ពាលី​ដើម្បី​សុំ​សេចក្ដីសុខ​ក្នុង​ពេលចេញ​ថត​ព្រមទាំង​ទទួលបាន​ភាពជោគជ័យ​ពេល​ចាក់​បញ្ចាំង​នោះគេ​ស្រាប់តែ​ឃើញ​វត្ដ​មាន​លោក ចាន់ណា រ៉ូ​ណាន់ ជា​ផលិតករ​មួយ​ល្បីឈ្មោះ​ទើប​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ខ្លួន​ក៏​មក​ចូលរួម​សម្ដែង​នៅក្នុង​រឿងនេះ​ដែរ​។​

​លោក ឈុន សុវណ្ណ​ភក្ដី ចាងហ្វាង​ផលិតកម្ម BKS បាន​ប្រាប់ថា មូលហេតុ​លោក​ជ្រើសរើស​លោក​ចាន់ ណា​រ៉ូ​ណា មក​សម្ដែង​ព្រោះ​លោក​សម្លឹង​ឃើញ​ពី​ទេពកោសល្យ​សម្ដែង​របស់​តារា​សម្ដែង និង​អ្នកដឹកនាំ​រឿង​រូបនេះ​មាន​លក្ខណៈ​ល្អប្រសើរ និង​មាន​ភាព​ទាក់ទាញ​ស៊ី​ទៅនឹង​សាច់រឿង​របស់លោក ។​

​ចាងហ្វាង​ផលិតកម្ម BKS ប្រាប់​បន្ដថា​”​សម្រាប់​ផលិតកម្ម​ផ្សេង​ខ្ញុំ​អត់​ដឹងថា ការអញ្ជើញ​លោក រ៉ូ​ណាន់ ទៅ​សម្ដែង​ថា​តើ គាត់​ព្រមទៅ​ឬក៏​អត់​នោះទេ ប៉ុន្ដែ​សម្រាប់​ពួកយើង​ដែលជា​អ្នក​រាប់អាន​គ្នា​ដូចជា​មិន​លំបាក​ទេ គាត់​គ្រាន់តែ​មើល​ទៅលើ​សាច់រឿង​របស់ខ្ញុំ​តែប៉ុណ្ណោះ​។ ជាធម្មតា​ទេ​គាត់​ជា​អ្នក​ផលិត​រឿង​ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង​ដូច្នេះ​គាត់​ត្រូវតែ​មើល ព្រោះ​ខ្លាច​ខូច​ក្រេ​ឌី​ដ​របស់គាត់​មកពី​រឿង​ខ្ញុំ​ល្អ​ដែរ​ទើប​គាត់​ព្រម​ថត​”​។

​ទោះជា​យ៉ាងណា​ចាងហ្វាង​ផលិតកម្ម​វ័យក្មេង​រូបនេះ​ហាក់​សម្ដែង​នូវ​អារម្មណ៍​សប្បាយរីករាយ​នូវពេល​មាន​វត្ដ​មាន​លោក ចាន់ណា រ៉ូ​ណាន់ ព្រមទាំង​ជឿជាក់​លើ​សមត្ថភាព​តារា​សម្ដែង​រូបនោះ​ទាំងស្រុង​ថា លោក រ៉ូ​ណាន់ នឹង​បញ្ចេញ​សមត្ថភាព​ឱ្យអស់​នៅក្នុង​រឿង​របស់លោក​។​

​រឿង​”​អា​ស្ទើរ​ទឹក​ប៉ះ​ខ្មោច​បែក​ស្លុយ​”​ជា​ប្រភេទ​រឿង​កំប្លែង ភ័យ រន្ធត់ កំសត់​លាយឡំ​គ្នា​ដែល​អ្នកនិពន្ធ​លោក​ឈុន សុវណ្ណ​ភក្ដី បាន​លើក​ពី​មនុស្ស​ម្នាក់​ហាក់​មាន​ចរិត​មិន​គ្រប់ទឹក ប៉ុន្ដែ​មាន​ភក្ដីភាព​ចំពោះ​មនុស្ស​ជុំវិញខ្លួន​សុខ​ចិ​ត្ដ​លះបង់​អាយុជីវិត ដើម្បី​ជួយ​ដល់​អ្នកភូមិ​នៅពេល​មាន​គ្រោះអាសន្ន​។​

​រឿង​”​អា​ស្ទើរ​ទឹក​ប៉ះ​ខ្មោច​បែក​ស្លុយ​”​គ្រោង នឹង​ចំណាយ​ខ្ទង់​7​ម៉ឹ​ន​ដុល្លារ នឹងត្រូវ​ចេញ​ថត​នៅ​ភាគច្រើន​នៅ​ម្ដុំ​ភ្នំ​បាសិត​។​រឿងនេះ​មានការ​ចូលរួម​សម្ដែង​ពី​តារា​កំប្លែង​ល្បីៗ​ដូចជា​នាយ ចឺម និង​អ្នកនាង​ខ្ញុង ព្រមទាំង​កញ្ញា ពៅ លីដា ជាដើម​។​

​លោក ចាន់ណា រ៉ូ​ណាន់ បញ្ជាក់ថា សព្វថ្ងៃ​លោក​ជា​តារា​សម្ដែង និង​ជា​អ្នកដឹកនាំ​រឿង ដូច្នេះ​លោក​មិនដែល​ប្រកាន់​ទៅលើ​ការសម្ដែង​ទេ​សំខាន់​ឱ្យ​មានតែ​ផលិតកម្ម អញ្ជើញលោក​ឱ្យ​សម្ដែង​លោក​នឹង​សម្ដែង ព្រោះ​លោក​មក​នៅក្នុង​តួនាទី​ជា​អ្នក​សម្ដែង​ប្រសិនបើ​នៅក្នុង​ផលិតកម្ម​លោក លោក​គឺជា​អ្នកដឹកនាំ​រឿង​។ ទោះជា​យ៉ាងណា លោក ចាន់ណា រ៉ូ​ណាន់ អះអាងថា លោក​នឹង​សម្ដែង​នៅក្នុង​រឿង​រឿង​”​អា​ស្ទើរ​ទឹក​ប៉ះ​ខ្មោច​បែក​ស្លុយ​” ឱ្យ​អស់ពី​សមត្ថភាព​ខ្លួន​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2