• Giloba

ទីបំផុត លោក ប៊ុត សីហា ដាច់ចិត្ត​ទម្លាយ​ព័ត៌មាន​ផ្ទៃក្នុង​ថា លោក​គឺជា​ភ្នាក់ងារ​ស៊ើប​ការសម្ងាត់​របស់​ស្នងការ​នគរបាល​ផ្នែក​បង្ក្រាប​គ្រឿងញៀន​

3 ខែ កន្លងទៅ រក្សាមុន្នី

​អតីត​បេក្ខភាព​ប្រឡង​ចម្រៀង The Voice Cambodia លោក ប៊ុត សីហា កាលពីពេល​កន្លងមក ត្រូវបាន​សមត្ថកិច្ច កងរាជអាវុធហត្ថ ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន ដែល​ព័ត៌មាន​ទាំងនេះ​ធ្វើ​ឲ្យ​មហាជន មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ពេញ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​។​

​យ៉ាងណាមិញ លោក ប៊ុត សីហា បាន​បង្ហោះ​វីដេអូ​ថ្មី​មួយ បកស្រាយ​អំពី​រឿង​ចោទប្រកាន់​នេះ កាលពី​ប៉ុន្មាន​ម៉ោង​មុន​។​ក្នុង​វីដេអូ​នៅលើ​ហ្វេ​ស​ប៊ុ​ក ប៊ុត សីហា បាន​ប្រាប់ថា បើតាម​ការពិត លោក​គឺជា​ភ្នាក់ងារ​សម្ងាត់​របស់​ស្នងការ​នគរបាល​បង្ក្រាប​គ្រឿងញៀន​ទេ មិនមែនជា​អ្នកប្រើប្រាស់ ឬ​ជួញដូរ​គ្រឿងញៀន​ឡើយ​។ លោក​បន្តថា ព័ត៌មាន​នេះ​គឺ​ខាង​ស្នងការ​មិន​ចង់​ឲ្យ​បែកធ្លាយ​ចេញមកក្រៅ​នោះទេ ហើយ​ការចោទប្រកាន់​មកលើ​រូបលោក​គឺ​ដោយសារតែ​ភាព​យល់ច្រឡំ​របស់​សារព័ត៌មាន​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ដែរថា កាលពីពេល​កន្លងមក​ភរិយា​របស់លោក ប៊ុត សីហា​យ៉ាងណាមិញ​ភរិយា​របស់លោក​ហាក់​មិន​ភ្ញាក់ផ្អើល​នឹង​ដំណឹង​ដែល​ធ្វើអោយ​ស្វាមី​របស់ខ្លួន​រង​ការ​អាម៉ាស់​នោះទេ ដោយ​អ្នកនាង​យល់ថា​ក្នុងពេល​ដ៏​ខ្លី​អ្វីៗ​នឹងត្រូវ​ស្ងប់ស្ងាត់​។ អ្នកនាង ឃុន ស្រី​នាង ជា​អ្នក​លើក​ទូរស័ព្ទ និង​ជា​ភរិយា​របស់លោក ប៊ុត សីហា បាន​អះអាងថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី ថ្ងៃទី​២១ កុម្ភៈ ពិត​ជាមាន​ក្រុម​សមត្ថភាព​មក​ស្ទាក់ចាប់​លោក ប៊ុត សីហា នៅ​ម្ដុំ​សាលាបឋមសិក្សា​ពងទឹក ក្នុង​ខណ្ឌដង្កោរ ក្នុងពេលដែល​លោក​ធ្វើដំណើរ​ទៅផ្ទះ​របស់ខ្លួន​ពិតមែន ដោយ​ក្រុម​សមត្ថកិច្ច​បាន​ទាំង​ចាប់បញ្ជូន​លោក​ទៅកាន់​សាលាខណ្ឌ​អស់​ប៉ុន្មាន​ម៉ោង​នោះ​ផង​។​

​ប៉ុន្តែ​អ្នកនាង​ថា​ការដោះលែង​ត្រូវបាន​ធ្វើឡើង​ទាំងយប់​វិញ​ភ្លាមៗ បន្ទាប់ពី​រកឃើញថា​នោះ​ជា​រឿង​យល់​ច្រ​លំ​។ អ្នកនាង​បញ្ជាក់ថា​លោក ប៊ុត សីហា អត់​មាន​រត់ពន្ធ​គ្រឿងញៀន ដូច​ការចោទប្រកាន់​នោះទេ តែ​អ្នកនាង​បាន​សារភាពថា​ដោយសារតែ​លោក​បម្រើ​ការអោយ​មេ​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ ទើប​មានការ​សង្ស័យ​​ហើយ​ឈានដល់​ការចាប់ខ្លួន​ដើម្បី​យកទៅ​សាកសួរ​។​

​អ្នកនាង​ស្វាមី​ត្រូវបាន​ដោះលែង​អោយ​ត្រលប់មក​ផ្ទះ​វិញ​ទាំងយប់ ដោយ​ខាង​មន្ត្រី​សមត្ថកិច្ច​នៅ​ខណ្ឌដង្កោ​មានបំណង​ចង់​កែ​ព័ត៌មាន​ផងដែរ ប៉ុន្តែ​ព័ត៌មាន​បានចេញ​ទៅ​លឿន​រួច​បាត់ទៅហើយ​។​

​អ្នកនាង​និយាយថា «​រឿង​យប់មិញ​គេ​ចាប់គាត់​មែន ប៉ុន្តែ​ដល់ពេល​ដឹងថា​ជា​ការយល់ច្រលំ ទើប​គេ​ដោះលែង​វិញ ហើយ​មកពី​ព័ត៌មាន​ចេញទៅ​លឿន​ពេក ទើប​ចង់​បញ្ជាក់ថា​មិនមែនជា​ការពិត​អី​ក៏​មិនកើត​!»​។​

​អ្នកនាង​បញ្ជាក់ថា លោក ប៊ុត សីហា នៅ​សម្រាក​និង​នៅ​ភ័យ​មិនទាន់​បាត់​នោះទេ ដោយ​លោក​ភ័យ​រឿង​បាត់បង់​ប្រជាប្រិយភាព​នៅក្នុង​ពិភព​ចម្រៀង​នោះ​ផង​។ អ្នកនាង​ថា​ខ្លួន និង​លោក ប៊ុត សីហា រៀបការ​៤​ឆ្នាំ​ហើយ ហើយក៏​មិនដឹង​រឿង​ស្វាមី​ញៀន​ថ្នាំ ឬ​ជួញដូរ​គ្រឿងញៀន​នោះដែរ ដោយ​អ្នកនាង​បញ្ជាក់ថា​ព័ត៌មាន​ដែល​ធ្លាប់​លេចឮ គឺជា​ការយល់ច្រលំ​។​

​អ្នកនាង​និយាយថា «​ខ្ញុំ​នៅ​ជាមួយ​គាត់​បានកូន​ស្រី​មួយ​ហើយ គឺ​អត់​ដែល​មានរឿង​អ៊ីចឹង​ទេ ហើយ​បើ​រឿង​វាយតប់​ភរិយា គឺ​រឹតតែ​អត់​មាន គាត់​ស្រឡាញ់​ប្រពន្ធ​កូន​សឹង​អី​នឹង​»​។​​ជាមួយនឹង​ការបកស្រាយ​របស់​អ្នកនាង ឃុន ស្រី​នាង ជា​ភរិយា​របស់លោក ប៊ុត សីហា បានធ្វើអោយ​ការយល់ច្រលំ​ត្រូវ​បញ្ចប់ ប៉ុន្តែ​អ្នក​ដែល​ស្គា​ល់ពី ប៊ុត សីហា ច្បាស់​នៅតែ​អះអាងថា​តារាចម្រៀង​រូបនេះ មាន​មិត្ត​ភ័ក្ត្រ​បន​ភឿន​ច្រើន​ដែល​មួយចំនួន​គឺជា​អ្នកពាក់ព័ន្ធ​គ្រឿងញៀន ដែល​មិនទាន់​ជឿថា​លោក​មិន​ពាក់ព័ន្ធ​មុន​ឈានដល់​ការចាប់ខ្លួន​នោះទេ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...