• Flexa
  • Default ខាងលើក្រោមមេនុយ

តារា​ហ្វេ​ស​ប៊ុ​ក Peypey Dy ក្រោយ​ទិញ​ឡាន​ទំនើប​ចេញ​ប្រកាសថា ពីមុន​គេ​ថា​ខ្ញុំ​ឥតប្រយោជន៍ ឥឡូវ Lexus RX 330

8 ខែ កន្លងទៅ ណូ​រ៉ា

​តារា​ហ្វេ​ស​ប៊ុ​ក Peypey Dy ដែល​គេ​ស្គាល់​ថា​គឺជា​តារា​មួយរូប​ដែល​មើលទៅ​មាន​ចរិត​ជា​របៀប​បុរស​ភេទ​ទី ៣ ដោយ​សម្តី​និយាយ​របៀប​សំនៀង​ស្រី ហើយ​ធ្វើ​ឫកពា​បែប​ស្រី និង ពូកែ​ជេរ​បាញ់​សម្តី​វោហារ​រឿង​កំប៉ិកកំប៉ុក​ដូច​ក្មេងស្រី​នោះ គេ​តែង​ចាត់ទុកថា ជា​ក្មេង​ឥតប្រយោជន៍ ប៉ុន្តែ​ក៏​គួរ​ឲ្យ​ចង់​មើល​និង​ចូលចិត្ត​រូបគេ​ដែល​ធ្វើ​រឿង​ដូច​ឆ្កួតៗ ដើរ​តែ​វាយប្រហារ​តបត​គេ​មិនចេះ​ហត់ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​អ្នកគាំទ្រ ផេ​ក របស់គេ​ក៏​កាន់តែ​ច្រើនឡើងៗ និង ល្បីល្បាញ​ខ្លាំង​ដែរ ។​

​ដោយសារតែ​ភាពជោគជ័យ​នៅក្នុង​វិស័យ​សិល្បៈ និង​មុខ​ជំនួញ​បានធ្វើ​ឲ្យ Peypey Dy រកចំណូលបាន​យ៉ាងច្រើន រហូត​ឈានដល់​ការផ្លាស់ប្តូរ​ពី​ជិះ​ម៉ូតូ​រហូតដល់​ជិ​រថយន្ត​ទំនើប ហើយ​ថ្មីៗ​នេះ Peypey Dy ទើបតែ​ផ្លាស់ប្តូរ​រថយន្ត​ថ្មី​មួយទៀត គឺ​ស៊េរី Lexus RX 330 ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ផងដែរ​។ ក្រោយពី​ផ្លាស់ប្តូរ​រថយន្ត Peypey Dy បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ៖

*​កាដូ​ចុងឆ្នាំ​សម្រាប់​ខ្លួនឯង​

-​មានជីវិត​ត្រូវតែ​ចេះ​តស៊ូ​

​ក្នុង​ក្រសែភ្នែក​មនុស្ស​មួយចំនួន​មើល​មក​ខ្ញុំ​គិតថា ខ្ញុំ​អត់​ប្រយោជន៍ តែ​វា​គ្រាន់តែ​ជាការ​យល់ឃើញ​របស់គេ​រាល់ថ្ងៃ​ខ្ញុំ​ខំ​ណាស់ ខ្ញុំ​ផ្តើម​ពី​បាត​ដៃទទេ តាំងពី​ធ្វើការ​ឲ្យ​គេ​រហូត​មាន​មុខរបរ​ខ្លួនឯង តាំងពី​ជិះ​ម៉ូតូ​រហូតដល់​មាន​ឡាន​ជិះ​ថតកុន​ផង ទទួល​ថត​ផ្សាយ​ផ​លិ​ង​ផល​អោយគេ​ផង ធ្វើការ​ផង លក់​ផលិតផល​ខ្លួនឯង​ផង គឺ​ខ្ញុំ​ខំប្រឹង​ណាស់ ចូរ​កុំ​បោះបង់​ក្តី​ស្រមៃ ត្រូវតែ​តស៊ូ កុំ​ចុះចាញ់ ។ ឲ្យ​ផ្លូវ​ហើយ​ក្តី​ស្រមៃ​បន្ទាប់​របស់ខ្ញុំ​គឺ ចង់​មានផ្ទះ​ផ្ទាល់ខ្លួន​ខ្ញុំ​នឹង​សម្រេច​វា​ឲ្យ​បាន ។​

​នេះ​គឺជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដូច​ពាក្យ​ថា មិន​ថា​ចំណេះ​ទេព​កោ​ល្យ​អ្វី​ទេ បើ​ចេះ​គឺ​ចេះ​ឲ្យ​ប្រាកដ គឺ​ប្រាក់​នឹង​តាម​ហៅ ហើយ ។ ឧទាហរណ៍​ដូចជា Peypey Dy ដោយ​មិនបាច់់​ប្រើ​ដើមទុន​អ្វី​ឡើយ ក្នុង​ការរកចំណូល គ្រាន់់តែ​ប្រើ​ទេពកោសល្យ និង ការព្យាយាម​ក៏​អាចធ្វើ​ឲ្យ​ក្តី​ស្រមៃ​ក្លាយជា​អ្នកមាន​បានដែរ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2