• Giloba

តារា​សម្តែង យូ​ឌី​ស្កូ ត្រូវការ​៥​ម៉ឺន​ដុល្លារ​ដើម្បី​ព្យាបាល​ជំងឺ​

3 ខែ កន្លងទៅ ណូ​រ៉ា

​តារា​សម្តែង យូ​ឌី​ស្កូ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​អស់​រយៈពេល​ជាង​មួយខែ​ដោយ​ជំងឺ​ទឹកនោមប្រៃ និង​តម្រូវ​ឲ្យ​លាង​ឈាម​ជា​ចាំបាច់​។ ក្រោយពី​ស្ងប់ស្ងាត់​សកម្មភាព​សស្រាក់សស្រាំ​នៃ​ក្រុម​សិល្បៈ​រួម​អាជីព​ចាត់ចែង​ជា​ជំហរ​ជ្រោមជ្រែង​ក៏មាន​អ្នកសិល្បៈ​បង្ហើប​ថា ពេលនេះ​ស្ថានភាព​ជំងឺ​យូ​ឌី​ស្កូ​នៅ​មិនទាន់​ឆ្លង​ផុត​មករក​ភាពប្រសើរ​នោះទេ​។​

​បង្ហាញ​ពី​ស្ថានភាព​ជំងឺ​តារា​សម្តែង យូ​ឌី​ស្កូ ក្នុង​គ្រា​ស្ងប់ស្ងាត់ ការ​បំផុស​ចលនា​រួមចំណែក​សម្រាលអម្រែក​នោះ អ្នកនាង ច​ន​ច័ន្ទ លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​បាន​ឲ្យ​ដឹងថា​៖ «​ស្ថានភាព​ជំងឺ​ទឹកនោមប្រៃ យូ​ឌី​ស្កូ ដែល​ប​ណ្តោ​ល​ឲ្យ​ទៅ​ខូច​ដល់​ក្រលៀន និង​ត្រូវ​លាង​ឈាម​ជា​ចាំបាច់​ផង​នោះ​ពេលនេះ​ជំងឺ​នៅតែ​ស្ថិតនៅក្នុង​ស្ថានភាព​បារ​ម្ភ​នៅឡើយ​ហើយ យូ​ឌី​ស្កូ នៅតែ​សម្រាក​នៅ​ពេទ្យ​ធំ​នោះ​ដដែល​ទេ​»​។​

​ដែល​ពោល​អាណិត យូ​ឌី​ស្កូ រាល់ពេល​លាង​ឈាម​ម្តងៗ​ស្មើនឹង​សន្លប់ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រាប់ថា​៖ «​ខ្ញុំ​ឃើញ​ខ្ញុំ​ស្ទើរនឹង​សន្លប់​ជំនួស​អ្នកជំងឺ ហើយក៏​មិន​ហ៊ាន​មើល​ដែរ​។ ពេល​ពេទ្យ​លាង​ឈាម​នឹង​គេ​ត្រូវ​បូម​ឈាម​ក្នុង​ខ្លួន​អស់ហើយ​បាន​បញ្ចូល​ឈាម​ថ្មី​ទៅ​ពិតជា​អាណិត​គាត់​ណាស់ បើ​អ្នក​បានឃើញ​ពេល​លាង​ឈាម​ដូច​មនុស្ស​ស្លាប់​ពេល​មនុស្ស​កំពុងនិយាយ​ក​កោ​ក​»​។​

​ជាមួយគ្នា​នោះដែរ​អ្នកនាង ទូច ស្រី​លក្ខណ៍ ដែលជា​មិត្ត​រួម​អាជីព ដែល​បាន​ទៅ​ជួប​សួរសុខទុក្ខ​ផ្ទាល់​លោក យូ​ឌី​ស្កូ បាន​ថ្លែងថា​៖ "​ពាក្យ​មួយ​ម៉ាត់​បង​និយាយ​មកកាន់​ខ្ញុំ​ថា «​បង​ចង់​រស់ ចង់​ឲ្យ​ជីវិត​បង​ដូចដើម​វិញ​» ពេលលឺ​ពាក្យ​នេះ​ប្អូន​ខ្លោចផ្សា​ណាស់​"​។​

​ជាមួយគ្នានេះ ស្រី​លក្ខណ៍ ក្រៅពី​មិនអាច​ជួយ​អ្វី​បាន​ដុំកំភួន ឲ្យ​ដឹងថា នាង​មានតែ​កម្លាំងចិត្ត និង​ថវិកា​បន្តិចបន្តួច​ជូនទៅ​មិត្ត​រួម​អាជីព​រូបនេះ និង​សូម​ស្នើ​មិត្ត​រួម​អាជីព ឬ​សប្បុរសជន បើ​អាច​សូមជួយ​លោក យូ​ឌី​ស្កូ តាម​លទ្ធភាព​ផង​។​

​លោក យូ​ឌី​ស្កូ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​កាលពី​ចុងខែ​កញ្ញា ឆ្នាំ ២០១៧ ដោយសារ​លោក​កើតមាន​ជំងឺ​ជាច្រើន​ស្ថិតក្នុង​កម្រិត​ធ្ងន់ធ្ងរ រួមមាន​ក្រលៀន ទឹកនោមប្រៃ និង​ឈាមស​ឡើង​ខ្ពស់​។ ស្ថានភាព​ពេលនោះ លោក​ត្រូវការ​ឈាម​ប្រភេទ AB + ដែលជា​ប្រភេទ​ឈាម​ដ៏​ពិបាក​រក​។​

​ថ្មីៗ​នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានធ្វើ​កម្មវិធី​ផ្សាយ​ផ្ទាល់​មួយ​ពិ​សេសមួយ​តាមរយៈ​បណ្ដាញ​សង្គម Facebook ដើម្បី​ជួយ​ដល់​លោក យូ​ឌី​ស្កូ​។ ក្រោយ​ជំងឺ​ទឹកនោមប្រៃ និង​ខូច​ក្រលៀន​ទាំងសងខាង​ធ្លាក់​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ លោក យូ​ឌី​ស្កូ ទទួលបាន​ជំនួយ​ពី​សប្បុរសជន​ជាច្រើន តែ​ចំនួន​ថវិកា​នេះ​ត្រូវបាន​សាមីខ្លួន​ផ្ទាល់​បញ្ជាក់ថា គ្រាន់តែ​អាច​ទប់ទល់​សម្រាប់​ព្យាបាល និង​លាង​ឈាម​ជាប្រចាំ​ប៉ុណ្ណោះ មិនអាច​ព្យាបាល​ឲ្យ​ជាសះស្បើយ​១០០​ភាគរយ​បានទេ​។ បើ​ចង់​សង្គ្រោះ​ជីវិត​បាន លោក​ត្រូវ​ការប្រាក់​ច្រើន​រហូតដល់​៥​ម៉ឺន​ដុល្លារ​ដើម្បី​ព្យាបាល​នៅក្រៅ​ប្រទេស ដូច្នេះ​ពេលនេះ​សមាគម​សិល្បករ​ខ្មែរ បានសម្រេច​បង្កើត​កម្ម​វិធី​មូលនិធិ​នេះ​ឡើង​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...