• Giloba

មែន​ក៏​អី​! ព្រះកាយ ច័ន្ទ កំពុងតែ​បុក​ពោះ​ព្រោះ​…..

3 ខែ កន្លងទៅ នាគរាជ

​បន្ទាប់ពី​កាន់តំណែង​ជា​តួឯក​ស្រី​ចំនួន​បី​រឿង​ឱ្យ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​មក កញ្ញា​ព្រះកាយ ច័ន្ទ បញ្ជាក់ថា​នាង​កំពុងតែ​ភ័យ​បុក​ពោះ​បារម្ភ​ពី​តំណែង​មួយ​នេះ​ជាខ្លាំង​។​

​បញ្ជាក់ប្រាប់​កាលពី​ព្រឹក​ម៉ិ​ញ​ក្នុង​កម្មវិធី​ក្រុង​ពាលី​រឿង​«​ជញ្ជីង​ជីវិត​» កញ្ញា​ព្រះកាយ​ច័ន្ទ ប្រាប់ថា​៖«​ទោះបី​ខ្ញុំ​បាន​សម្ដែង​រឿង​ជាច្រើន​ឱ្យ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​ក៏ដោយ ក៏​ខ្ញុំ​នៅតែមាន​ការបារម្ភ ព្រោះ​រឿង​នីមួយៗ​ដែល​ទទួលបាន​សុទ្ធ​តែមាន​រសជាតិ​ប្លែក​គ្នា​ទាមទារ​ឱ្យ​ខ្ញុំ​ត្រូវតែ​សិក្សា​ជានិច្ច​ធ្វើយ៉ាងណា​អាច​បញ្ចេញ​ទេពកោសល្យ​សម្ដែង​ឱ្យ​អស់ពី​សមត្ថភាព​បាន​។ ពិសេស​រឿង ជញ្ជីង​ជីវិត នេះ​តែម្ដង​ដោយសារ​រឿងនេះ​តម្រូវឱ្យ​ដាក់​អារម្មណ៍​កំសត់​ខ្លាំង គ្រា​ដែល​ខ្ញុំ​ត្រូវ​សម្ដែង​ក្នុង​តួអង្គ​ស្ដ្រី​មាន​បី្ដ​និង​កូន​តែ​ស្វាមី​លួច​ក្បត់​ចិ​ត្ដ »​។​

​នាង​បន្ថែម ដោយសារតែ​រឿងនេះ​ជា​បទពិសោធន៍​ថ្មី​មួយទៀត​ដែល​នាង​ពុំ​ធ្លាប់​សម្ដែង ម្យ៉ាង​ក្នុងនាម​នាង​ជា​តារា​សម្ដែង​ជាប់​កុងត្រា​ជាមួយ​ស្ថានីយទូរទស្សន៍​ផង ដូច្នេះ​នាង​ត្រូវតែ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឱ្យ​ការសម្ដែង​ទទួលបាន​ការគាំទ្រ​ខ្លាំង​។​

​គួរ​បញ្ជាក់ថា នៅសល់​រយៈពេល​ពីរ​ឆ្នាំ​ទៀត​ទើប​កញ្ញា​ព្រះកាយ ច័ន្ទ ផុត​កុងត្រា​ក្នុង​ការថត​រឿង​ភាគ​ជាមួយ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...