• Giloba

អ្នកណាខ្លះ​ស្រលាញ់​សិល្បៈ​ខ្មែរ​! សូមជួយ​…..​

3 ខែ កន្លងទៅ នាគរាជ

​បន្ទាប់ពី​ម្ចាស់​ផលិតកម្ម​C Star បង្ហាញ​ពី​អារម្មណ៍​ពិបាក​ចិ​ត្ដ​តាម​បណ្ដា​ទំនាក់ទំនង​សង្គម ដោយ​បារម្ភ​ខ្លាច​រឿង​របស់លោក​ខាតចុង ខាតដើម ថ្ងៃ​១៤​ខែ​មិនា​ខាងមុខ​រឿង​«​ប៊ី​អាយ​ជី ជួប​ខ្មោច​យក្ស​ធំ​» នឹងដាក់​បញ្ចាំង​នៅ​រោងភាពយន្ដ​ខេត្ដ​បាត់ដំបង ដោយមាន​ការចូលរួម​ពី​តារា​សម្ដែង​ជាច្រើន​។​

​លោក​គង់ ប៊ុនថន តារា​សម្ដែង និង​ជា​តួឯក​នៅក្នុង​រឿងនេះ​បាន​លើកឡើងថា ទោះបីជា​រឿងនេះ​នៅ​មិនទាន់​រកប្រាក់​ចំណេញ​បាន​ក៏ដោយ តាមរយៈ​សាច់រឿង​និង​ការសម្ដែង​របស់​តារា​សិល្បៈ​ខ្មែរ​ទាំងអស់ លោក​សង្ឃឹមថា នឹងមាន​បងប្អូន​នៅ​ខេត្ដ​បាត់ដំបង​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​។

តារា​សម្ដែង​រូបនេះ​បន្ថែម វត្ដ​មាន​របស់​បងប្អូន​ទស្សនិកជន​គឺជា​ការលើក​កម្លាំង​ចិ​ត្ដ​ជាខ្លាំង​ដល់​ផលិតករ​ឱ្យមាន​ទឹក​ចិ​ត្ដ​ផលិត​ភាពយន្ដ​បន្ដទៀត​។ វា​ក៏​ជាការ​រួមចំណែក​លើកស្ទួយ​សិល្បៈ​ភាពយន្ដ​ខ្មែរ​បង​ដែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...