• Giloba

កញ្ញា សុភ័ក្ដ្រ កុសុមៈ ថា​អ្នកប្រព្រឹត្ត​ហឹ​ង្សា​កំពុង​បង្កើត​ច្បាប់​...

3 ខែ កន្លងទៅ នាគរាជ

​កាលពីពេល​កន្លងទៅនេះ មាន​ផ្ទុះ​នូវ​ព័ត៌មាន​យ៉ាង​កក្រើក​នាទី​ក្រុងភ្នំពេញ ដែល​បុរស​ម្នាក់ បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ តាម​ដងផ្លូវ ចាប់ពី​ម្តុំ​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រហូតដល់​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ ដេញតាម​វាយ​ប៉ង​សម្លាប់ និង​បំផ្លាញ​រថយន្ត​នា​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨​ម្សិលមិញ​នោះ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ បណ្ឌិត ស៊ុយ សារ៉េត គឺជា​សាស្ត្រាចារ្យ​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា​។

​នៅក្នុង​ហេតុ​ការ​ណ៏​នោះគេ​សង្កេតឃើញថា មាន​មនុស្ស​មួយចំនួន​បាន​ប្រើប្រាស់​ហិង្សា យ៉ាង​សហាវ​ព្រៃផ្សៃ​មកលើ​ជនបង្ក​លោក​បណ្ឌិត​ស៊ុយ សារ៉េត និង​ជា​ជនរងគ្រោះ មានការ​លើកឡើង​ជាច្រើន​ដោយ​បង្ហាញ​ពី​ភាព​អាណិតអាសូរ​ទៅលើ​ជនបង្ក​ទៅវិញ ដែល​គេ​មើលឃើញថា​ខុសពី​ករណី​គ្រោះថ្នាក់​ចរាចរ​បានកើត​ឡើង​កន្លងមក​។​

​ជាមួយគ្នានេះ​ក៏មាន​តារា​សិល្បៈ​កញ្ញា សុភ័ក្ដ្រ កុសុមៈ បាន​បញ្ចេញ​សារ​មួយ​នៅក្នុង​បណ្ដាញ​សង្គម​បាន​រៀបរាប់​ពី​អារម្មណ៍​របស់​នាង​ដែល មហាជន​អាន​ហើយ​ហើយ​ភ្ញាក់ខ្លួន​ព្រើត ពិសេស​អ្នក​ដែល​បាន​ប្រ​ព្រឹ​ត្ដ​នូវ​អំពើ​ហឹ​ង្សា​លើ​ជនបង្ក​នោះ​មានការ​ស្ដាយក្រោយ​និង​មាន​វិបត្ដិ​សារី​ជាខ្លាំង​។​

​គួរ​បញ្ជាក់ដែរថា លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ហើយ​បន្ទាប់ពី​ពិនិត្យឃើញ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ លោក​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម តាំងតែ​ពី​យប់មិញ មិនទាន់មាន​បញ្ហា​ដល់​អាយុជីវិត​ទេ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ឈានដល់​ការប្រើ​អំពើហិង្សា លើ​បុរស​អ្នកបើកបរ​រថយន្ត​បង្ក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨​ម្សិលមិញ នៅ​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ​, លោក​បានចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​វាយ​ប៉ង​សម្លាប់ និង​កម្ទេច​រថយន្ត​ជនរងគ្រោះ មក​ដាក់ទោស​តាមច្បាប់​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...