• Giloba

តោះ​! រាំ​បិទគូទ ជាមួយ​ឡេង ណា​វ៉ា​ត់​ត្រា

3 ខែ កន្លងទៅ នាគរាជ

​ទោះបី​ការ​ឌី​ហ្សា​ញ​តាម​ទម្រង់​ល្ខោនខោល​រង​នូវ​ការរិះគន់​រិះគន់​ធ្ងន់ៗ​ពី​សំណាក់​តារាចម្រៀង​លោក អាចារ្យ​ធំ ប៉ុន្តែ បទ​«​រាំ​បិទគូថ​»​បែប​បែក​ស្លុក​របស់​តារាចម្រៀង​ឡេង ណា​វ៉ា​ត់​ត្រា​កំពុងមាន​គាំទ្រ​ខ្លាំង​។​

​លោក​ឡេង ណា​វ៉ា​ត់​ត្រា​ទើប​ទទួល​ងារ​ជា​ឧកញ៉ា រំពឹងថា តាមរយៈ​បទ​ចម្រៀង​នេះ នឹងធ្វើ​អោយមាន​មហាជន​ស្គាល់​លោក​កាន់តែច្បាស់​ជាង​មុន​បន្ថែមទៀត​។​

​លោក​ឧកញ៉ា រូបនេះ​បន្ថែមទៀតថា​បទ «​រាំ​បិទគូទ​»​ជាការ​សាកល្បង​ដំបូង​ចាប់តាំងពី​លោក​បាន​ក្លាយជា​តារាចម្រៀង និង​ជា​ម្ចាស់​ផលិតកម្ម​Galaxy ដែលមាន​បទ​ប្រភេទ​រាំ​បែក​ស្លុយ​អ៊ីចឹង​យកមក​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។

​គួរ​បញ្ជាក់ថា ចម្រៀង​មួយ​បទ​នេះ​លោក​ឡេង ណា​វ៉ា​ត់​ត្រា​បាន​ប្រើពេល​និពន្ធ​ទំនុកច្រៀង​ជាមួយ​ក្រុមការងារ​តន្ដ្រី​ករ ទម្រាំ​សម្រេចបាន​។​

​អគ្គនាយក​ក្រុមហ៊ុន​ឡេង ណា​វ៉ា​ត់​ត្រា អចលនទ្រព្យ បន្ដទៀត បទ​ចម្រៀង​នេះ​លោក​នឹង​ចេញ​ថត​MV យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​បំផុត ខណៈ​ជួល​គ្រូ​អោយមក​បង្កើត​ក្បាច់​រាំ​ប្លែក​យកមក បង្ហាត់​តារា​សម្ដែង​អោយ​រាំ​ស្រុះគ្នា​ផងដែរ​ធ្វើយ៉ាងណា​ដើម្បីឱ្យ​បទ​ចម្រៀង​នេះ​ទាក់ទាញ​។

​លោក ឡេង ណា​វ៉ា​ត់​ត្រា ប្រាប់ថា បទ​នេះ​នឹងត្រូវ​ចេញ​ថត​ច្រើន​ទីតាំង​និង​មាន​អ្នករាំ​ជា​ក្រុម​ច្រើន​ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ពេល​រាំ​ក្នុង​ពិធីបុណ្យ​ប្រពៃណីជាតិ​ដោយ​លោក​រំពឹងថា​បទ​ចម្រៀង​មួយ​បទ​នឹង​ទទួលបាន​ចំនួន​អ្នក​ចូល​ទស្សនា​កាន់តែច្រើន​នៅពេល​ដាក់​បង្ហោះ MV ដោយ​លោក​រំពឹងថា​ផ្ទុះ​សម្រាប់​អាជីព​ចម្រៀង​របស់លោក​ផង ក្នុងពេលដែល​លោក​នឹងមាន​គម្រោង​ជ្រើស​យក​បទ​នេះ ទៅ​ច្រៀង​អោយ​សប្បាយ​នៅក្នុង​ប្រទេស​កូរ៉េ នៅពេល​លោក​ធ្វើការ​ប្រគំ​តន្ត្រី​ជាថ្មី​ម្ដងទៀត​ផងដែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...