• Giloba

យ៉ែម ស្រី​ពេជ្រ កំពុង​លេចធ្លោ​ក្នុង​រឿង​«​នេះ​ឬ​ជីវិត​»

3 ខែ កន្លងទៅ នាគរាជ

​យ៉ាងហោច​ក៏មាន​ស្ថាប័ន​ស្រាវជ្រាវ​ចំនួន​បី​លើកឡើងថា​រឿង​«​នេះ​ឬ​ជីវិត​»​ដែល​បាន​យក​លំនាំ​ដើមពី​ភាពយន្ដ​ថៃ រឿង​«​ជីវិត​នាង​ឡាំ​យ៉ង​»​ចាក់​បញ្ចាំង​នៅក្នុង​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ កំពុងតែ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​នៅក្នុង​ម៉ោង​មាស​នៃ​ការចាក់​បញ្ចាំងភាពយន្ដ​ខ្មែរ​។​

​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​ដោយ​ស្ថាប័ន​សោតទស្សន៍​៣​ផ្សេងគ្នា​បានបញ្ជាក់​ថា រឿងនេះ​ឬ​ជីវិត សម្ដែង​ដោយ​តារា​សម្ដែង​ល្បីឈ្មោះ​លោក​ណា ខុន និង​កញ្ញា​យ៉ែម ស្រី​ពេជ្រ កំពុងតែ​ទទួលបាន​ការពេញនិយម​ក្នុងការ​ទស្សនា​ពី​សំណាក់​ទស្សនិកជន​ក្នុងស្រុក​ជាច្រើន​។​ក្នុងនោះ​មាន​ស្ថាប័ន​អន្ដរជាតិ​ធំ​ពី​គឺ​KantarMedia និង​CMRD បាន​បញ្ជាក់ថា រឿង​មួយ​នេះ​បាន​ឈរ​នៅ​លេខ​១​ក្នុង​ការចាក់​បញ្ចាំង​នៅក្នុង​ម៉ោង​មាស​។​

​មានការ​លើកឡើងថា ត្បិតតែ​រឿងនេះ​បាន​យក​លំនាំ​ដើមពី​ភាពយន្ដ​ថៃ​ក៏ពិតមែន ប៉ុន្ដែ​ទេពកោសល្យ​នៃ​ការសម្ដែង​របស់​តារា​ទាំងអស់​នៅក្នុង​រឿងនេះ​បានធ្វើឱ្យ​មានការ​ទាក់ទាញ​អារម្មណ៍​ខ្លាំង​ដល់​អ្នកទស្សនា​។ រហូត​មានការ​ពោល​ឡើង​ថា​តារា​សិល្បៈ​ខ្មែរ​ឥឡូវ​ក៏មាន​ទេពកោសល្យ​សម្ដែង​មិន​ចាញ់​តារា​បរទេស ពិសេស​តួ​ស្រី​កញ្ញា​យ៉ែ​ន ស្រី​ពេជ្រ ដែល​សម្ដែង​ជា​តួអង្គ​ស្ដ្រី​ម្នាក់​មាន​ប្ដី​ច្រើន​បានទទួល​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​ជាខ្លាំង​។​គួបផ្សំ​ជាមួយ​សាច់រឿង​មាន​អត្ថន័យ​ស្របទៅតាម​សង្គម​ខ្មែរ​ដែរនោះ​បានធ្វើឱ្យ​រឿង​«​នេះ​ឬ​ជីវិត​»​ក្លាយជា​ចំណី​ចក្ខុ​យ៉ាង​ល្អ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...