• Giloba

អីយ៉ា​ស់​! ធី សុវណ្ណ​ថា លេង​មែន​ទែន​ហើយ​តើ​

3 ខែ កន្លងទៅ នាគរាជ

​បន្ទាប់ពី​កញ្ញា ធី សុវណ្ណ​ថា ដែល​សាធារណៈជន​ស្គាល់​ថា ជា​តារា​នយោបាយ​យ៉ាង​ល្បីឈ្មោះ ត្រូវបាន​គណៈកម្មការ ជ្រើសរើស​យកទៅ​ប្រកួត​សម្រស់​នៅ​ប្រទេស​កូរ៉េ​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ​មក គេ​សង្កេតឃើញថា មួយរយៈ​នេះ​នាង​កាន់តែ​ប្រឡូក​ចូលក្នុង​វិថី​សិល្បៈ​យ៉ាងជ្រៅ​។​

​មហាជន​ជាច្រើន​បាន​ទៅកាន់​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល កាលពី​ប៉ុន្មាន​ថ្ងៃមុន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​គ្រា​ដែល​បានឃើញ តារា​ទើបនឹង​រះ​ធី សុវណ្ណ​ថា ដើរ​បង្ហាញ​ម៉ូដ​ផលិតផល​គ្រឿងសម្អាង​មួយ​ប្រភេទ​ដែល​គេ​បានដឹងថា ជា​របស់​កញ្ញា​ឌួង ហ្សូ​រី​ដា​។

​អ្វីដែល​ធ្វើ​ឱ្យគេ​សឹងតែ​មិន​ជឿ​នោះ​គឺ​នាង​បាន​តុ​ប​តែ​ខ្លួន​យ៉ាង​ស្រស់ស្អាត​ជាមួយនិង​ដំណើរ​ដ៏​សមសួន​មិន​ខុសពី​តារា​ដើរ​ម៉ូដ​អាជីព​នោះទេ​។​ខណៈ​កម្មវិធី​នេះ​មានការ​ចូលរួម​សុទ្ធតែ​តារា​ល្បី​ដូចជា អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​, យ៉ែម ស្រី​ពេជ្រ​, អ៊ឹង និមល និង​អាចិន ជាដើម​។​

​ជាមួយ​ព្រឹ​ត្ដិ​ការណ៍​នេះ​ក៏មាន​អ្នកទស្សនា​ខ្សឹបខ្សៀវ​គ្នា អ្នកខ្លះ​លាន់មាត់​ថា ”​មិន​នឹកស្មានថា​ធី សុវណ្ណ​ថា ស្រស់ស្អាត​ដល់​ថ្នាក់​ហ្នឹង​សោះ តើ​នាង​ពិតជា​ចូល​សិល្បៈ​មែនឬ​?

​គួរ​បញ្ជាក់ថា កម្មវិធី​ដែល​កញ្ញា​ធី សុវណ្ណ​ថា ត្រៀម​ទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ឈ្មោះថា ការប្រឡង​សម្រស់​អន្តរជាតិ Queen of the Spa ត្រូវ​ប្រកួត​ជា​ផ្លូវការ​នៅ​ប្រទេស​កូរ៉េ​នៅ​ថ្ងៃទី​៩ ដល់ ថ្ងៃទី​១៣ ខែមេសា ឆ្នាំ ២០១៨​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​បេ​ក្ខ​នារី​ចូលរួម​មិន​សំដៅលើ​នៅ​លីវ ឬ​រៀបការ​រួច​ទេ គ្រាន់​តែមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ រហូតដល់​៣៥​។ ក្រៅពី​មាន​រូប​សម្រស់​ស្អាត ពួកគាត់​ត្រូវមាន​កិរិយាមារយាទ​ល្អ​ផងដែរ​។​ក្នុងនោះ​កម្ពុជា​គ្រោង​នឹង​នាំ​ស្ត្រី​ខ្មែរ​ចំនួន​១៥​រូប​ចេញទៅ​ប្រទេស​កូរ៉េ ដើម្បី​ដណ្ដើមយក​ជ័យលាភី​៦​ម៉ឺន​ដុល្លារ បូក​និង​ម្កុដ​ពេជ្រ​មានតម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...